[English Below] អង្គការ អេហ្វ អេក កម្ពុជា ផ្តល់អាទិភាពលើតំបន់ព្រំដែន កម្ពុជា-ថៃ ជាតំបន់យុទ្ធសាស្រ្ត ដើម្បីដោះស្រាយបញ្ហារបស់សហគមន៍ ជាពិសេស បញ្ហាទាក់ទងនឹងការអប់រំ។ យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអនុវត្តកម្មវិធីអប់រំដែលស្របតាមគោលការណ៍ និងតម្រូវការជាក់ស្តែងរបស់សហគមន៍។ អង្គការ អេហ្វ អេក កម្ពុជា បានរៀបចំគម្រោងដែលឆ្លើយតបនឹងតម្រូវការជាក់លាក់របស់សាលារៀន និងសហគមន៍ ដោយបង្កើតឱ្យមានបរិយាកាសល្អ និងគាំទ្រដល់ការសិក្សារបស់កុមារ។ ដោយមានការសហការល្អជាមួយក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ប្រាក់ កុសល ជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច និង ជាប្រធាននាយកដ្ឋានអប់រំកុមារតូច និងក្រុមការងារបានអញ្ជើញចុះទស្សនកិច្ចសិក្សាពីដំណើរការ និងការគាំទ្រសាលាមត្តេយ្យសិក្សាសហគមន៍ ដើម្បីឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព បញ្ហាប្រឈម និងរៀបចំអនុសាសន៍ពង្រឹងការគាំទ្រឱ្យកាន់តែប្រសើរឡើង។ FH Cambodia prioritizes the Cambodian-Thai border as a strategic area to address pressing community […]
[English Below] ការយល់ឃើញរបស់យុវជនជុំវិញប្រធានបទ៖ ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល ដើម្បីជាការអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤។ សូមទស្សនាវីដេអូពេញនៃ ផតខាសន៍ដំបូងបង្អស់របស់អង្គការ អេហ្វ អេក កម្ពុជា នៅថ្ងៃស្អែក។ On March 8, 2024, in honor of the 113th Anniversary of International Women’s Day, we cordially invite you to explore the perspectives of our youths regarding Women and Girls in Digital Transformation. Get ready for the launch of FH […]
[English Below] តួនាទីផលិតភាព (រកប្រាក់ចំណូល) និងការងារផ្ទះ ជាការទទួលខុសត្រូវរួមគ្នារវាងបុរស និងស្ត្រី។ លោក សឿន (ស្វាមី) និងលោកស្រី នេត (ភរិយា) បានចូលរួមជាមួយអង្គការ អេហ្វ អេក កម្ពុជា ស្តីអំពីសកម្មភាពបង្កើតប្រាក់ចំណូល។ ដោយមានការគាំទ្រពីអង្គការ អេហ្វ អេក កម្ពុជា លើការបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម និងធាតុចូល ពេលនេះគ្រួសាររបស់ពួកគាត់កំពុងដាំបន្លែផ្សេងៗ ចិញ្ចឹមមាន់ និងចិញ្ចឹមត្រី។ លើសពីការទទួលបានអាហារសម្រាប់ពួកគាត់ និងកូនទាំងបួននាក់នោះ ពួកគាត់អាចរកប្រាក់ចំណូលពីការងារកសិកម្មទាំងនោះ។ លោក សឿន មានប្រសាសន៍ថា “ការងារផ្ទះមិនមែនជាការងាររបស់ប្រពន្ធតែម្នាក់ឯងនោះទេ។ ខ្ញុំតែងតែជួយប្រពន្ទរបស់ខ្ញុំ ដូចជាសំអាតផ្ទះ ថែទាំកូន បង្រៀនកូនពីរបៀបធ្វើម្ហូប និងបោកសម្លៀកបំពាក់។ ខ្ញុំមិនអៀនខ្មាសក្នុងការធ្វើការងារទាំងនេះទេ ព្រោះខ្ញុំស្រឡាញ់ប្រពន្ធ និងកូនរបស់ខ្ញុំ»។ Productive and reproductive roles are shared between men and women. A couple, Mr. […]
[English Below] ក្នុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ នេះ គម្រោងអភិវឌ្ឍន៍ត្រពាំងប្រាសាទ១ បានសម្របសម្រួលក្នុងការបង្កើតបណ្ណាល័យ ក្នុងសាលាបឋមសិក្សាចំនួន ៤ នៃឃុំផ្អាវ និងឃុំអូរស្វាយ។ ដោយនៅក្នុងនោះបានផ្តល់ជាសម្ភារៈ និងសៀវភៅរឿងសម្រាប់សិស្សានុសិស្សអាន ព្រមទាំងពង្រឹងសមត្ថភាពទៅដល់គ្រូបណ្ណារក្ស ដើម្បីគ្រប់គ្រងបណ្ណាល័យ។ ទាំងនេះជាចំណែកមួយ ដើម្បីជួយជំរុញទៅដល់កុមារឱ្យមានការរីកចម្រើនទៅលើការសិក្សាភាសាខ្មែរ ជាពិសេសពង្រឹងទៅលើអំណាន។ តាមសម្តីរបស់អ្នកគ្រូ ធី សុភ័ក្ត្រ ជាគ្រូទទួលបន្ទុកថ្នាក់ទី៦ នៃសាលាបឋមសិក្សាពពេល ស្ថិតក្នុងឃុំផ្អាវ បានមានប្រសាសន៍ថា៖ កាលមិនទាន់មានបណ្ណាល័យសិស្សថ្នាក់ខ្ញុំភាគច្រើនខ្សោយទៅលើការអាន ខ្លះទៀតខ្សោយទាំងអានទាំងសរសេរបើគិតទៅមានប្រហែល៥០% ប៉ុណ្ណោះដែលអានបាន ហើយពួកគេពុំសូវចូលចិត្តអានទេ។ បន្ទាប់ពីអង្គការ អេហ្វ អេក បានសម្របសម្រួលបង្កើតអោយមានបណ្ណាល័យនៅក្នុងសាលាខ្ញុំមក ខ្ញុំឃើញថា ការសិក្សារបស់សិស្សខ្ញុំមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងការអាន និងការសរសេរ ឯការបង្រៀនភាសារខ្មែររបស់ខ្ញុំក៏ពុំសូវពិបាកដូចមុនដែរ។ ឥឡូវនេះរាល់ថ្ងៃឱ្យតែដល់ម៉ោងចេញលេងម្តងៗពួកគេរត់សំដៅទៅបណ្ណាល័យដើម្បីអាន មិនត្រឹមតែអានទេ ពួកគេចេះកត់ត្រានូវរាល់ពាក្យណាដែលឆ្ងល់ អានមិនបាន យកមកឱ្យខ្ញុំជួយពន្យល់ពួកគេបន្ថែមទៀត។ បើយោងតាមការវាយតម្លៃនៅកម្រិតសាលារៀនឃើញថា តាំងពីមានបណ្ណាល័យមក ក្នុងឆ្នាំនេះសិស្សខ្ញុំមានការរីកចំរើនទៅលើអំណានបាន ៧០% បើធៀបទៅនឹងឆ្នាំ២០២៣បានតែ ៥០% ប៉ុណ្ណោះ។ ខ្ញុំអរគុណដល់អង្គការ អេហ្វ អេកដែលបានយកចិត្តទុកដាក់ជួយដល់ក្មេងៗក្នុងសាលារបស់ខ្ញុំ។ During 2023 […]
Thank you amazing Food for the Hungry Cambodia colleagues!
[English Below] សួនបន្លែដែលមាននៅតាមគ្រឹះស្ថានសិក្សានានា ជាកន្លែងដ៏សំខាន់សម្រាប់អប់រំដល់សិស្សានុសិស្សឱ្យចេះជំនាញដាំដំណាំដោយប្រើជីធម្មជាតិ និងយល់ដឹងពីរបៀបថែទាំដំណាំឱ្យទទួលបានផលល្អ។ ជាពិសេសជាដើមទុនឱ្យសិស្សអាចចាប់យកជំនាញកសិកម្មនៅថ្ងៃអនាគត ដើម្បីអភិវឌ្ឍផ្នែកសិកម្មឲ្យមានប្រសិទ្ធភាព និងគុណភាព។ តំបន់ត្រពាំងប្រាសាទ៣ បានកំពុងអនុវត្តនៅតាមសាលាបឋមសិក្សាចំនួន ១១ អនុវិទ្យាល័យចំនួន ២ និងវិទ្យាល័យចំនួន ១ តាមរយៈការអនុវត្តនេះផងដែរ។ យើងក៏បានធ្វើការជួបជុំជាមួយលោកនាយកសាលា លោកគ្រូអ្នកគ្រូ និងគណៈកម្មាការសាលាក្នុងការជួបពិភាក្សាគ្នា ដើម្បីជ្រើសរើសទីតាំងអនុវត្ត ការបែងចែកលោកគ្រូអ្នកគ្រូ និងគណៈកម្មាការសាលាក្នុងការទទួលបន្ទុកថែទាំ និងដឹកនាំសិស្សក្នុងការអនុវត្ត។ បុគ្គលិកតំបន់ត្រពាំងប្រាសាទ៣ បានរៀបចំមេរៀនក្នុងការបង្រៀនដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស អំពីការដាំដុះ និងការចិញ្ចឹមត្រី និងកង្កែប ដើម្បីឱ្យពួកគេទទួលបានទាំងចំណេះដឹង និងជំនាញបច្ចេកទេសក្នុងការយកទៅអនុវត្តនៅតាមសាលារៀន និងនៅតាមលំនៅដ្ឋាន ហើយអាចចែករំលែកពីអ្វីដែលពួកគាត់អនុវត្តបានល្អ ដើម្បីចែកចាយបន្តទៅសហគមន៍ផងដែរ។ បន្ទាប់ពីទទួលបានចំណេះដឹង និងបច្ចេកទេសទាំងនេះ តំបន់ត្រពាំងប្រាសាទ៣ បានផ្ដល់ជាឧបករណ៍សម្ភារៈកសិកម្ម និងគ្រាប់ពូជ ត្រី និងកង្កែបសម្រាប់អនុវត្ត។ យើងក៏បានចុះទៅជួបលោកនាយកសាលា លោកគ្រូអ្នកគ្រូ និងគណៈកម្មាការសាលា ដើម្បីសួរនាំអំពីការអនុវត្តរបស់គាត់ ថាតើមានអ្វីដែលនៅមិនទាន់បានល្អ ក៏ដូចជាពិភាក្សា និងលើកទឹកចិត្តពួកគាត់ និងស្វែងយល់ចណុចខ្វះខាត ដែលចង់ឱ្យយើងជួយគាត់បន្ថែម និងបន្តសហការក្នុងការអនុវត្តសកម្មភាពផ្សេងៗ។ Educational institutions have a […]
[English Below] កម្មវិធីសុខភាព និងអាហារូបត្ថម្ភរបស់អង្គការ អេហ្វ អេក កម្ពុជា ប្រចាំស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក្រោមកិច្ចគាំទ្រពីមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ និង ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសំរោង បានប្រារព្ធសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយកម្មវិធីសុខភាព និងអាហារូបត្ថម្ភ” ក្រោមអធិបតេយ្យភាពលោកវេជ្ជបណ្ឌិត ខាំ សម្ភស្ស ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ។ តំណាងដ៏ខ្ពស់របស់ឯកឧត្តម ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាល និង លោកទន្តបណ្ទិត អយ សុគន្ធវីរៈ អនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសំរោង ព្រមទាំង លោក ឡោម ស៊ីណាត ប្រធានតំបន់អភិវឌ្ឍស្រុកបន្ទាយអំពិល និងលោកស្រី អ៊ុក ឧស្សាហ៍ ប្រធានកម្មវិធីសុខភាព និងអាហារូបត្ថម្ភ នៅថ្ងៃពុធ ១២ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងនោះក៏មានការអញ្ជើញចូលរួម ពីមន្ត្រីជំនាញគាំពារមាតា និងទារក មន្ត្រីជំនាញផ្នែកអាហារូបត្ថម្ភ […]
[English Below] នៅឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិអភិវឌ្ឍយុវជនបានបង្ហាញស្ថិតិដែលមានភាពខុសគ្នាទាក់ទងនឹងអត្រាគ្មានការងារធ្វើក្នុងចំណោមយុវជន និងយុវតី។ តួលេខបង្ហាញថា យុវតីដែលមានអាយុពី ១៥ឆ្នាំ ទៅ ២៤ឆ្នាំជួបប្រទះនឹងអត្រាគ្មានការងារធ្វើ ២១.៤% ចំណែកយុវជនប្រឈមនឹងអត្រាខ្ពស់ជាង ៣៧.២% ។ តួរលេខខុសគ្នានេះសបង្ហាញពីតម្រូវការនៃការអន្តរាគមន៍គម្រោង និងរៀបចំយន្តការដើម្បីឆ្លើយតបនឹងបញ្ហា ដែលយុវជនបាននឹងកំពុងស្វែងរកឱកាសការងាររបស់ពួកគេ។ គម្រោងអភិវឌ្ឍន៍ការប្រកបរបរចិញ្ចឹមជីវិតរបស់យុវជន គឺជាគម្រោងអភិវឌ្ឍន៍របស់អង្គការ អេហ្វ អេក កម្ពុជា ដែលធ្វើឡើងក្នុងគោលបំណងឆ្លើយតបនឹងបញ្ហានេះ និងផ្តោតលើយុវតី/ក្មេងស្រីមកពីគ្រួសារក្រីក្រ ដែលបោះបង់ឱកាសសិក្សា និងមិនបានចូលរួមក្នុងសកម្មភាពផលិតកម្ម ដោយផ្តល់ជូននូវការបណ្តុះបណ្តាលវិជ្ជាជីវៈដល់ពួកគេ។ ជំនាញមួយក្នុងចំណោមជំនាញដែលផ្តល់ជូន គឺការធ្វើភេសជ្ជៈ។ យើងរីករាយនឹងជម្រាបជូនថា យើងបានបញ្ចប់វគ្គបណ្តុះបណ្តាលដល់យុវតីចំនួន ១៧នាក់ ដែលក្នុងនោះមាន ១៥ នាក់បាននឹងកំពុងប្រឡូកក្នុងវិស័យនេះ ដោយចាប់បើកអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ។ លើសពីនេះ ម្នាក់ក្នុងចំណោមយុវតីដែលបានរៀនជំនាញធ្វើភេសជ្ជៈ ក៏បានយកជំនាញនេះទៅបម្រើការឱ្យកន្លែងមួយផងដែរ។ ស្របពេលជាមួយគ្នា ក៏នៅមានយុវតីមួយរូបទៀត ដែលយើងបាននឹងកំពុងព្យាយាម ក្នុងការជំរុញនាងឱ្យទទួលបានឱកាស ដើម្បីបន្តបើកអាជីវកម្មផ្ទាល់ខ្លួនរបស់នាង។ ដែន សីដា ដែលជាយុវតីម្នាក់ក្នុងចំណោមនោះ នាងមានអាយុ ២០ឆ្នាំ កំពុងរស់នៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ បានលើកឡើងថា៖ “មុនពេលដែលខ្ញុំចូលរួមគម្រោងជាមួយអង្គការ អេហ្វ អេក […]
[English Below] កុមារទាំងអស់នៅកម្រិតមត្តេយ្យសិក្សា និងបឋមសិក្សា ជាពិសេសកុមារដែលកំពុងរៀននៅកម្រិតថ្នាក់ដំបូង ពិតជាត្រូវការការយកចិត្តទុក និងការបង្រៀនប្រកបដោយគុណភាពពីលោកគ្រូអ្នកគ្រូ ដើម្បីឱ្យការសិក្សារបស់ពួកគេកាន់តែប្រសើរឡើង។ អង្គការ អេហ្វ អេក កម្ពុជា ប្រចាំស្រុកពួក បាននឹងកំពុងរួមចំណែកយ៉ាងសកម្ម ក្នុងវគ្គបណ្តុះបណ្តាលបំប៉នភាសារខ្មែរថ្នាក់ទី៣ ដល់លោកគ្រូអ្នកគ្រូចំនួន ៣៤នាក់ នៅក្នុងតំបន់គោលដៅរបស់ខ្លួនទាំង ២៨សាលា ដែលមកពីឃុំរើល ត្រីញ័រ និងឃុំល្វា ក្នុងរយៈពេល ៤ថ្ងៃ។ សម្រាប់វគ្គដំបូងចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៥ ខែកម្ភៈ ឆ្នាំ២០២៤ ទីតាំងស្ថិតនៅការិយាល័យអប់រំស្រុកពួក ក្រោមការសម្របសម្រួល និងសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងការិយាល័យអប់រំ យុវជន និងកីឡាស្រុក។ FH Cambodia in Puok District is committed to enhancing the education of preschool and primary school for all children, […]
[English Below] 🌍💪 ផ្តល់អំណាចដល់ស្ត្រីដើម្បីដឹកនាំផ្លូវ ក្នុងការកែលម្អការអនុវត្តអនាម័យនៅក្នុងសហគមន៍របស់ពួកគាត់! 🚽💦 ជាមួយនឹងទស្សនវិស័យ និងការប្តេជ្ញាចិត្តរបស់ពួកគាត់ ស្ត្រីអាចបង្កើតផលជះលើការធ្វើឱ្យបរិស្ថានស្អាត និងពេញដោយផាសុកភាពល្អសម្រាប់មនុស្សគ្រប់គ្នា។ ជួបជាមួយអ្នកមីង សោម ថុន ដែលបង្ហាញពីគំរូនៃការប្តេជ្ញាចិត្ត និងស្មារតីចង់ឱ្យសហគមន៍រីកចម្រើន។ ជាមួយនឹងការប្តេជ្ញាចិត្តឥតងាករេរបស់គាត់ ក្នុងការធ្វើឱ្យការអនុវត្តអនាម័យនៅក្នុងសហគមន៍របស់គាត់ប្រសើរឡើងគាត់បាននឹងកំពុងជំរុញលើកទឹកចិត្តយើងទាំងអស់គ្នា ដើម្បីដើរតាមគន្លងនោះ។ សូមអានបន្ថែមនៅ៖ អ្នកមីង សោម ថុន អាយុ ៥៧ ឆ្នាំ តួនាទី គណៈកម្មាធិការអនាម័យ រស់នៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា៖ មុនពេលដែលត្រូវបានជ្រើសរើសជាគណៈកម្មាធិការអនាម័យ ខ្ញុំមិនសូវមានភាពក្លាហានក្នុងការដែលឡើងចែករំលែក និងផ្សព្វផ្សាយទៅកាន់សហគមន៍របស់ខ្ញុំនោះទេ ពេលដែលឡើងនិយាយម្តងៗ គឺខ្ញុំមានភាពភ័យខ្លាច ហើយនិយាយមិនសូវបានក្បោះក្បាយល្អ។ តែក្រោយពេលដែលខ្ញុំបានចូលរួមជាមួយគម្រោងរបស់អង្គការ អេហ្វ អេក កម្ពុជា មក ខ្ញុំបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល ស្តីពីតួនាទីគណៈកម្មាធិការផ្នែកអនាម័យ ការពង្រឹងសមត្ថភាពអ្នកដឹកនាំ មេរៀនពីការរៀបចំអនាម័យក្នុងការរស់នៅ ការធ្វើធុងលាងដៃ របៀបនៃការលាងសម្អាតដៃ ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងផ្តោតលើសុវត្ថិភាពទឹក។ ចាប់ពីពេលនោះមកខ្ញុំមានទំនុកចិត្ត មានភាពក្លាហាន ហ៊ានផ្សព្វផ្សាយ នឹងដឹកនាំសហគមន៍ធ្វើអ្វីដែលខ្ញុំបានរៀន ដូចជាការធ្វើទិវាសម្អាតបរិស្ថាន ការធ្វើធុងលាងដៃ […]
Recent Comments