ថ្ងៃសម្រាលជិតមកដល់ហើយ! តស់! ស្វែងយល់ពីសញ្ញាសម្រាលកូន។ #HealthTips #ANC #PNC #Childbirth
For our light and momentary troubles are achieving for us an eternal glory that far outweighs them all – 2 Corinthians 4:17
តស់នាំគ្នាមកនិយាយពីសញ្ញាគ្រោះថ្នាក់នានា ដែលអាចកើតមានក្នុងពេលមានគភ៌! ទាំងនេះជាសញ្ញាគ្រោះថ្នាក់ក្នុងពេលមានគភ៌៖ #HealthTips #DangerSigns #PregnantWomen #FlourishingCommunities #FHCambodia
[English Below] បាឡាត់ដែលជាដៃគូកុមារជាមួយ អង្គការ អេហ្វ អេក កម្ពុជា បានទទួលមេរៀនអំពីសិទ្ធិកុមារ ការរក្សាអនាម័យ និងការថែទាំបរិស្ថានជុំវិញ។ តាមរយៈការចូលរួមសកម្មភាពក្នុងក្លឹបកុមារ គាត់ចាប់ផ្តើមចេះគោរពចាស់ទុំ លទ្ធផលសិក្សាល្អជាងមុន និងពូកែទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។ ទាំងការសិក្សា និងទំនាក់ទំនងរបស់បាឡាត់មានភាពប្រសើរឡើង ព្រមជាមួយនឹងក្តីសុបិន្តនៅពេលធំឡើង ចង់ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន និងចង់ឃើញគ្រួសាររស់នៅប្រកបដោយសុភមង្គលតាំងពីក្មេង។ នៅពេលខ្ញុំធំឡើង ខ្ញុំចង់ផ្តើមបើកអាជីវកម្មឱ្យជោគជ័យ គ្រួសាររស់នៅសុខស្រួលក្នុងផ្ទះធំ មានភាពក្លាហាន រៀនពូកែ និងមានការងារធ្វើ។ Balat, a child partner with FH Cambodia, has embraced learning about child’s rights, hygiene, and environmental care. Through children’s club activities, he has improved his obedience, academic performance, and relationship-building […]
តស់មកចូលរួមកម្មវិធីឆ្លើយសំណួរយករង្វាន់ ស្តីពីការជំរុញទឹកចិត្តកុមារ និងការត្រៀមខ្លួនរួចរាល់សម្រាប់ការចូលរៀន! 📝 លក្ខខណ្ឌងាយៗក្នុងការចូលរួមឆ្លើយសំណួរ៖ ឆ្លើយសំណួរឱ្យបានត្រឹមត្រូវក្នុង Comment ខាងក្រោម ចុច Like ទំព័រហ្វេសប៊ុក FH Cambodia ចែករំលែក (Share) ផុសនេះជា Public Tag មិត្តភក្តិ ៣នាក់នៅក្នុង Comment ។ 📝 កម្មវិធីនឹងត្រូវបិទបញ្ចប់ការឆ្លើយសំណួរនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ហើយសម្រាប់ឈ្មោះអ្នកឆ្លើយចម្លើយត្រឹមត្រូវ ៥នាក់ដំបូង នឹងទទួលបានដបទឹកពីកម្មវិធីយើងខ្ញុំ។ សម្រាប់ព័ត៌មាននៃកាលបរិច្ឆេទមកទទួលរង្វាន់នឹងត្រូវបានផ្តល់ជូននៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។ បញ្ជាក់៖ សម្រាប់បុគ្គលិក អង្គការ អេហ្វ អេក កម្ពុជា និងសមាជិកគ្រួសារមិនអនុញ្ញាតឱ្យចូលរួមក្នុងការឆ្លើយសំណួរយករង្វាន់នោះទេ។ #Giveaway #ChildStimulation #SchoolReadiness #EarlyChildhoodCareAndEducation #FlourishingCommunities #FHCambodia
តស់! មកនិយាយ និងស្វែងយល់បន្ថែមពីគន្លឹះសំខាន់ៗសម្រាប់ស្រ្តីក្នុងពេលមានផ្ទៃពោះ។ សកម្មភាព និងឥរិយាបថប្រចាំថ្ងៃងាយៗដែលស្ត្រីមានផ្ទៃពោះគួរធ្វើ និងមិនគួរធ្វើ៖ #HealthTips #PregnantWomen #FlourishingCommunities #FHCambodia
[English Below] កត្តាផ្លាស់ប្រែក្នុងគ្រួសារ បានរុញច្រានឱ្យ រី វ៉ា ប្តេជ្ញាចិត្តផ្តល់ត្រឡប់ទៅសហគមន៍របស់នាង តាមរយ:ការលើកកម្ពស់ និងពង្រឹងអំណាចដល់មនុស្សជំនាន់ក្រោយ។ រឿងរ៉ាវរបស់ រី វ៉ា គឺជាសក្ខីភាពមួយចំពោះអំណាចនៃការផ្លាស់ប្រែខ្លួនឯង ហើយជាដំណើរការជះឥទ្ធិពលលើអ្នកដទៃ។ នៅពេលដែលបុគ្គលម្នាក់ៗជួបប្រទះការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងជីវិតរបស់ពួកគេ ពួកគេតែងតែទទួលបានទស្សនៈថ្មីអំពីមជ្ឍដ្ឋានជុំវិញពួកគេ។ ការណ៍នេះមិនត្រឹមតែជំរុញឱ្យមនុស្សម្នាក់កែប្រែជីវិតគេប៉ុណ្ណោះទេ ថែមទាំងបានជំរុញលើកទឹកចិត្ដដល់អ្នកដែលជួបបញ្ហាស្រដៀងគ្នានេះផងដែរ។ សម្រង់សម្តីរបស់ប្អូនស្រីមាននៅទីនេះ៖ ទោះបីជាធ្លាប់ជួបប្រទះបញ្ហាជីវភាពរស់នៅ កង្វះអាហារហូបចុក រស់នៅគ្មានអនាម័យ និងមិនទទួលបានការលើកទឹកចិត្តលើការអប់រំក៏ដោយ ក៏គ្រួសាររបស់ខ្ញុំបានជម្នះលើបញ្ហាប្រឈមទាំងនេះ ក្រោមការគាំទ្រពីអង្គការ អេហ្វ អេក កម្ពុជា។ តាមរយៈការជួយឱ្យជីវភាពគ្រួសារខ្ញុំមានស្ថេរភាព មានអាហារបរិភោគគ្រប់គ្រាន់ ទទួលបានការអប់រំប្រកបដោយគុណភាព និងសុខុមាលភាពគ្រួសារកាន់តែប្រសើរឡើង ជាហេតុជួយកាត់បន្ថយជម្លោះរវាងឪពុកម្តាយខ្ញុំកាលពីមុន និងជំរុញខ្ញុំឱ្យចង់មានអាជីពជាគ្រូបង្រៀន។ ក្នុងនាមជាកុមារដៃគូ និងអ្នកស្ម័គ្រចិត្តក្រុមក្តីសង្ឃឹម ដើម្បីតាមដានកុមារ ខ្ញុំបានចូលរួមក្នុងក្លឹបកុមារ ចូលរៀនវគ្គបណ្តុះបណ្តាលរបស់អង្គការ អេហ្វ អេក កម្ពុជា មានឱកាសបង្រៀនក្មេងៗឱ្យប្រកាន់ខ្ជាប់នូវអាកប្បកិរិយាឱ្យបានត្រឹមត្រូវ និងយល់ដឹងពីការបង្ការជំងីកូវីដ-១៩ ជួយកុមារឆ្លើយឆ្លងសំបុត្រ និងដឹកនាំសកម្មភាពរក្សាអនាម័យឱ្យបានល្អ។ គោលដៅរបស់ខ្ញុំ គឺជួយដល់គ្រួសាររបស់ខ្ញុំបង្កើនជីវភាពរស់នៅ និងពង្រឹងអំណាចដល់មនុស្សជំនាន់ក្រោយនៅក្នុងសហគមន៍ខ្ញុំ។ ខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំ ក្នុងការប្រឡងឱ្យជាប់ដើម្បីចូលរៀន និងក្លាយខ្លួនជាគ្រូប្រងៀន ដើម្បីនាំយកភាពបំផ្លាស់បំប្រែ និងអភិវឌ្ឍសហគមន៍ក្នុងតំបន់របស់ខ្ញុំ។ ប្អូនស្រី […]
នៅសប្តាហ៍នេះផងដែរ យើងនឹងសង្ខេបឡើងវិញ អំពីការជំរុញទឹកចិត្តកុមារ និងការត្រៀមខ្លួនរួចរាល់សម្រាប់ការចូលរៀនចាប់តាំងពីមេរៀនទី១ រហូដដល់ មេរៀនទី១៣។ សម្រាប់បងប្អូនដែលមិនទាន់បានអាននៅមេរៀនណាមួយ អាចរកមើលឡើងវិញបានក្នុងតំណភ្ជាប់ខាងក្រោម៖ មេរៀនទី១៖ https://www.facebook.com/share/p/LaT4k6AvYP5EgcJo/ មេរៀនទី២៖ https://www.facebook.com/share/p/ehHDrCjfy2PqgXDX/ មេរៀនទី៣៖ https://www.facebook.com/share/p/LbFehUAvnr82bhPu/ មេរៀនទី៤៖ https://www.facebook.com/share/p/Msf4H5E5RgjuUPKn/ មេរៀនទី៥៖ https://www.facebook.com/share/p/pkXZGZ5Hv5jWc3Pd/ មេរៀនទី៦៖ https://www.facebook.com/share/p/2V68FqV3TqUKax5T/ មេរៀនទី៧៖ https://www.facebook.com/share/p/E3bQjN5d7Q3iq9G5/ មេរៀនទី៨៖ https://www.facebook.com/share/p/NEZGMhTNFhxYGNjh/ មេរៀនទី៩៖ https://www.facebook.com/share/p/UWLLysVXRCa2eLqd/ មេរៀនទី១០៖ https://www.facebook.com/share/p/o68GFwkSFnufnvku/ មេរៀនទី១១៖ https://www.facebook.com/share/p/HdCuYNE9y7iJDKnh/ មេរៀនទី១២៖ https://www.facebook.com/share/p/pooH2pF5FbimS2Nz/ មេរៀនទី១៣៖ https://www.facebook.com/share/p/9gmGPF2n42x6hhed/ #ChildStimulation #SchoolReadiness #EarlyChildhoodCareAndEducation #FlourishingCommunities #FHCambodia
[English Below] សូមចូលរួមជាមួយអង្គការ អេហ្វ អេក កម្ពុជា ក្នុងការបង្កើនស្នាមញញឹមឱ្យដល់កុមារ និងដើម្បីជួយលើកកម្ពស់សុខុមាលភាព និងការអភិវឌ្ឍផ្លូវចិត្តរបស់ពួកគេឱ្យប្រសើរឡើង។ ដោយគ្រាន់តែចាប់ផ្តើមវា ជាមួយនឹងទង្វើសាមញ្ញមួយ គឺការអរសប្បាយ! Join FH Cambodia in bringing smiles to children’s faces and hearts and promoting their well-being and emotional development. Kick things off by a simple act of spreading joy! #SpreadJoy #FlourishingChildren #FHCambodia
[English Below] សន្សំសំចៃទឹក💧 សង្គ្រោះជីវិត🌍! ការគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាពផ្តល់អត្ថប្រយោជន៍ជាច្រើនដល់បុគ្គល និងសហគមន៍ រួមទាំងសុខភាព សន្តិសុខស្បៀង និងថាមពល ការការពារគ្រោះមហន្តរាយធម្មជាតិ ការអប់រំ ការបង្កើនកម្រិតជីវភាព និងការងារ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសេវាកម្មប្រព័ន្ធអេកូឡូស៊ីដ៏ធំទូលាយ។ ទឹកនាំមកនូវភាពរុងរឿងដោយសារតែអត្ថប្រយោជន៍ដ៏ច្រើនរបស់វា។ អបអរសាទរសប្តាហ៍ទឹកពិភពលោកឆ្នាំ២០២៤ ដោយការរួបរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលពាក់ព័ន្ធនឹងទឹកស្អាតប្រកបដោយនិរន្តរភាព និងការកសាងសន្តិភាព ក្រោមប្រធានបទ “ការរួបរួមគ្នា៖ សម្រាប់ទឹកស្អាតនាពេលអនាគតប្រកបដោយនិរន្តរភាព និងសន្តិភាព”។ Save Water💧, Save life🌍! Sustainable water management provides numerous benefits to individuals and communities, including health, food and energy security, natural disaster protection, education, increased living standards and employment, economic development, and […]
Recent Comments