[English Below] ប្រសិទ្ធភាពនៃនៃប្រព័ន្ធស្រោចស្រពដំណក់ទឹកលើដំណាំបន្លែ លោក តុប ឈួយ បានរៀបរាប់ថា “ខ្ញុំគឺជាកសិករគំរូមួយរូប ដែលគ្រួសារមានសមាជិក ៥នាក់។ យើងកំពុងរស់នៅភូមិថ្មី ឃុំស្វាយលើ ស្រុកសៀមរាប ។ ខ្ញុំបង្កើនផលិតផលដាំដុះរបស់ខ្ញុំ ដោយប្រើប្រព័ន្ធបច្ចេកទេសកសិកម្មថ្មី។ នៅកសិដ្ឋានរបស់ខ្ញុំ ខ្ញុំបានចិញ្ចឹមមាន់ ទា និងដាំបន្លែ។ កាលពីមុនខ្ញុំបានប្រកបរបរដាំបន្លែ ដោយការធ្វើកសិកម្មបែបប្រពៃណី ដែលត្រូវចំណាយទាំងពេលវេលា និងទឹកច្រើនសម្រាប់ស្រោចស្រពដំណាំ។” គាត់បានបន្ថែមថា “ក្នុងនាមជាកសិករម្នាក់ដែលត្រូវបានជ្រើសរើសដោយអង្គការ អេហ្វ អេក កម្ពុជា ក្នុងកម្មវិធីតំបន់ស្វាយលើ១ ខ្ញុំបានឆ្លងកាត់ការបណ្តុះបណ្តាលស្ដីពីការអនុវត្តបច្ចេកទេសកសិកម្មឆ្លាតវៃដែលធន់នឹងអាកាសធាតុ (CSA) ដែលផ្តោតសំខាន់លើការដំឡើងប្រព័ន្ធស្រោចស្រពដំណក់ទឹក។ បន្ទាប់ពីការចូលរួមវគ្គបណ្តុះបណ្តាល ខ្ញុំត្រូវបានជ្រើសរើសឱ្យអនុវត្ត ក្នុងការដំឡើងប្រព័ន្ធស្រោចស្រពដំណក់ទឹកលើកសិដ្ឋានបន្លែរបស់ខ្ញុំផ្ទាល់។ នៅពេលដែលខ្ញុំដំឡើងវានៅលើកសិដ្ឋានរបស់ខ្ញុំ ខ្ញុំបានកាត់បន្ថយពេលវេលា ដែលត្រូវចំណាយលើការស្រោចស្រពបន្លែរបស់ខ្ញុំ ថែមទាំងជួយសន្សំសំចៃទឹក និងកម្លាំងបានថែមទៀតផង។ បច្ចេកទេសប្រព័ន្ធស្រោចស្រពទឹកនេះបានធ្វើឱ្យទិន្នផលដំណាំរបស់ខ្ញុំប្រសើរឡើង ដែលអាចជួយបង្កើនប្រាក់ចំណូលប្រចាំថ្ងៃរបស់គ្រួសារខ្ញុំ។ តាមរយៈការកែលម្អបច្ចេកទេសប្រព័ន្ធស្រោចស្រពទឹក ខ្ញុំអាចរកចំណូលបានពីចន្លោះ ១៥០ដុល្លា ទៅ ២០០ដុល្លារក្នុងមួយខែ។ ឥឡូវនេះខ្ញុំកំពុងដាំបន្លែជាច្រើនប្រភេទនៅក្នុងកសិដ្ឋានរបស់ខ្ញុំ រួមមានស្ពៃឆាយស៊ីម ត្រសក់ ម្ទេស សណ្តែកគួរ ត្រប់ និងល្ហុង។” […]
[English Below] យោងតាមសម្រង់សម្តីរបស់ស្រីរ័ត្ន “ការរៀនបានពិន្ទុទាបពីមុន បានធ្វើឱ្យការសិក្សារបស់ខ្ញុំ មិនសូវទទួលបានការជំរុញលើកទឹកចិត្ត។ យ៉ាងណាមិញ តាមរយៈកម្មវិធីទំនុកបម្រុងកុមារ និងការជួយជ្រោមជ្រែងពីអ្នកជុំវិញ វាបានជួយគាំទ្រដល់ការអភិវឌ្ឍលើផ្នែកអប់រំរបស់ខ្ញុំ។ កម្មវិធីទំនុកបម្រុងកុមារ ក៏ដូចជាតួនាទីរបស់ខ្ញុំជាអ្នកស្មគ្រ័ចិត្តបង្រៀន បានជំរុញទឹកចិត្តខ្ញុំយ៉ាងខ្លាំង ក្នុងការបង្កើនសមត្ថភាពសិក្សារបស់ខ្ញុំ ជាពិសេសក្នុងការសរសេរ និងការអាន។ ការប្រាស្រ័យទាក់ទងជាទៀងទាត់ជាមួយបុគ្គលិក អង្គការ អេហ្វ អេក រួមជាមួយនឹងការលើកទឹកចិត្ត ក៏ដូចជាការណែនាំរបស់ពួកគាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការផ្លាស់ប្រែនេះ។ លើសពីនេះ ការជួយជ្រោមជ្រែង និងកិច្ចខិតខំរបស់ម្តាយខ្ញុំក្នុងការជំរុញឱ្យមានកន្លែងរៀនសម្រាប់ខ្ញុំនៅផ្ទះ និងគាំទ្រយ៉ាងសកម្មនូវលទ្ធផលសិក្សារបស់ខ្ញុំ គឺជាកត្តាសំខាន់។ ចំណុចទាំងនេះហើយបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការរីកចម្រើនទាំងលើការសិក្សា និងសេចក្តីសង្ឃឹមរបស់ខ្ញុំ។ According to Sreyrath, “Receiving low scores in the past often led to a lack of motivation in my studies. However, I have found that FH Child […]
[English Below] ដើម្បីលើកស្ទួយផ្នែកសុខភាពអនាម័យរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់កម្មវិធីត្រពាំងប្រាសាទ២ បានពង្រឹង និងផ្តល់ចំណេះដឹងវិធីសាស្រ្តជាច្រើនដល់សហគមន៍ ជាពិសេស អ្នកស្រី ឡេង សុភ័ណ្ឌ អាយុ៣៩ឆ្នាំ មានតួនាទីជាសមាជិកភូមិ នៅក្នុងសហគមន៍ស្រែល្អ។ ទោះបីគាត់មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការធ្វើឱ្យគ្រួសារ និងសហគមន៍របស់គាត់ផ្លាស់ប្រែ រស់នៅកាត់បន្ថយមានជម្ងឺផ្សេងៗ និងដើម្បីឱ្យភូមិគាត់ប្រែក្លាយភូមិបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (Open Defecation Free (ODF) គាត់ត្រូវជួបការលំបាកជាច្រើនយ៉ាង ដោយសារការដឹកនាំសហគមន៍ឱ្យមានការផ្លាស់ប្ដូរ គឺមិនងាយនោះទេ។ គាត់បានបញ្ជាក់ថា “មុនពេលអង្គការ អេហ្វ អេក កម្ពុជា ចូលមកគាត់បានមករស់នៅក្នុងភូមិនេះតាំងពីឆ្នាំ២០០៨ រហូតដល់សព្វថ្ងៃ។ ពេលនោះនៅតាមភូមិនីមួយៗក្នុងស្រុកត្រពាំងប្រាសាទ យើងនេះនៅសុទ្ធតែព្រៃ ពេលនោះអ្នកដែលមករស់នៅក្នុងតំបន់នេះសុទ្ធតែមានបញ្ហាខាងផ្នែកសុខភាពអ្នកខ្លះបានស្លាប់ដោយសារតែជម្ងឺគ្រុនចាញ់ពីព្រោះការយល់ដឹងរបស់អ្នកជិតខាងរបស់គាត់នៅមានកម្រិត។ ចំណែកឯការប្រើប្រាស់ទឹកក៏ដូចគ្នាផងដែរគ្រួសាររបស់គាត់ និងសហគមន៍ខ្លះបានដាំទឹកឆ្អឹនហូបដែរ ប៉ុន្តែការដាំទឹកឆ្អិនសម្រាប់ហូបនៅតាមគ្រួសារនីមួយៗមានចំនួនតិចតួចណាស់។ មិនត្រឹមតែប៉ុណ្ណោះទេ គ្រួសារខ្ញុំផ្ទាល និងសហគមន៍ខ្លះ គ្មានបង្គន់ប្រើប្រាស់គឺបន្ទោបង់ពាសវាលពាសកាល។ ចំពោះការហូបទឹកវិញគ្រួសារខ្លះបានដាំទឹកពេលខ្លះក៏មិនបានដាំទឹកពីព្រោះគ្រួសារនីមួយៗរវល់ជាមួយការងាររៀងខ្លួនពុំបានគិតដល់រឿងអនាម័យនោះទេពេលខ្លះកូនៗ និងប្រជាជនឈឺពោះក្អួតនិងមានជម្ងឺរាគរុសហើយធ្វើអោយយើងខាតបង់ថវិការ និងពេលវេលា។ អ្នកស្រីក៏បានបន្ថែមទៀតថា រីឯកូនៗរបស់ខ្ញុំមានភាពអៀនខ្មាសខ្លាំងណាស់ពេលឃើញចាស់ៗមិនដែលបានជម្រាបសួរ ហើយក៏មិនមានភាពក្លាហានដែរ ពេលទៅសាលារៀនពេលធ្វើដំណើរតាមដងផ្លូវអ្នកស្រុកហៅស្ទើរតែមិនឆ្លើយផង។ខ្ញុំចង់បង្រៀនកូនៗរបស់ខ្ញុំដែរ តែគ្មានពេល រួមផ្សំនឹងរូបនាងខ្ញុំមិនសូវជាមានចំណេះដឹងក្នុងការបង្រៀនទៀតនោះ ទើបពួកគាត់មិនមានភាពក្លាហាន និងមិនសូវចេះគោរពចាស់ទុំដូច្នេះ។” គាត់បាននិយាយថា “ក្នុងអំឡុងពេលអន្តរាគមន៍របស់អង្គការ អេហ្វ […]
[English Below] លោក អឿន រិន មានអាយុ ៦៦ឆ្នាំ ដែលជាកសិករមានពិការភាពជើងមួយរូប ត្រូវទទួលបន្ទុកមើលថែចៅៗ ដោយសារតែឪពុកម្តាយរបស់ពួកគេបានធ្វើចំណាកស្រុក។ ជម្លោះរឿងលុយកាក់ និងការធ្វើការងារដោយប្រើកម្លាំងបាយ រួមផ្សំនឹងចំណេះដឹងកសិកម្មមានកម្រិត បានដាក់បន្ទុកបន្ថែមទៅលើបញ្ហាជីវភាពខ្វះខាតរបស់គាត់។ ការដែលគាត់ប្រើគ្រឿងស្រវឹង និងអំពើហិង្សាលើប្រពន្ធ រឹតតែធ្វើឱ្យស្ថានការណ៍កន្លងមក ជាបន្ទុកកាន់តែធ្ងន់។ យ៉ាងណាមិញ បន្ទាប់ពីគាត់បានចូលរួមក្នុងគម្រោងអភិវឌ្ឍន៍របស់អង្គការ អេហ្វ អេក ការបំផ្លាស់បំប្រែជីវិតរបស់គាត់បានកើតឡើង។ ក្នុងឆ្នាំ ២០២២ គ្រួសាររបស់គាត់បានចូលរួមយ៉ាងសកម្មនៅក្នុងគម្រោងសន្តិសុខស្បៀង និងការប្រកបរបរចិញ្ចឹមជីវិត ស្របពេលដែលទទួលបានការគាំទ្រផ្នែកកសិកម្ម សន្សំប្រាក់ដើម្បីមានដើមទុនចាប់ផ្តើមអាជីវកម្មថ្មី និងចូលរួមវគ្គបណ្តុះបណ្តាលស្ដីពីបច្ចេកទេសកសិកម្ម។ ការទាំងនេះហើយ ដែលធ្វើឱ្យជីវភាព ផ្នត់គំនិត និងឥរិយាបថរស់នៅរបស់គ្រួសារគាត់ប្រសើរឡើង ជាពិសេសជួយលើកកម្ពស់សុខុមាលភាពគ្រួសាររបស់គាត់ និងការសិក្សារបស់ចៅៗគាត់ថែមទៀត។ ក្រោមជំនួយរបស់អង្គការ អេហ្វ អេក បានលើកកម្ពស់គុណភាពជីវិតរបស់គាត់ឱ្យប្រសើរឡើង ដោយផ្តល់ក្តីសង្ឃឹមនូវអនាគតដ៏ភ្លឺស្វាង ក្នុងគ្រាជម្នះបញ្ហាប្រឈមពីមុនៗ។ Mr. Oeun Rin, a 66-year-old farmer with a leg amputation, faces challenges caring […]
[English Below] កត្តាផ្លាស់ប្រែក្នុងគ្រួសារ បានរុញច្រានឱ្យ រី វ៉ា ប្តេជ្ញាចិត្តផ្តល់ត្រឡប់ទៅសហគមន៍របស់នាង តាមរយ:ការលើកកម្ពស់ និងពង្រឹងអំណាចដល់មនុស្សជំនាន់ក្រោយ។ រឿងរ៉ាវរបស់ រី វ៉ា គឺជាសក្ខីភាពមួយចំពោះអំណាចនៃការផ្លាស់ប្រែខ្លួនឯង ហើយជាដំណើរការជះឥទ្ធិពលលើអ្នកដទៃ។ នៅពេលដែលបុគ្គលម្នាក់ៗជួបប្រទះការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងជីវិតរបស់ពួកគេ ពួកគេតែងតែទទួលបានទស្សនៈថ្មីអំពីមជ្ឍដ្ឋានជុំវិញពួកគេ។ ការណ៍នេះមិនត្រឹមតែជំរុញឱ្យមនុស្សម្នាក់កែប្រែជីវិតគេប៉ុណ្ណោះទេ ថែមទាំងបានជំរុញលើកទឹកចិត្ដដល់អ្នកដែលជួបបញ្ហាស្រដៀងគ្នានេះផងដែរ។ សម្រង់សម្តីរបស់ប្អូនស្រីមាននៅទីនេះ៖ ទោះបីជាធ្លាប់ជួបប្រទះបញ្ហាជីវភាពរស់នៅ កង្វះអាហារហូបចុក រស់នៅគ្មានអនាម័យ និងមិនទទួលបានការលើកទឹកចិត្តលើការអប់រំក៏ដោយ ក៏គ្រួសាររបស់ខ្ញុំបានជម្នះលើបញ្ហាប្រឈមទាំងនេះ ក្រោមការគាំទ្រពីអង្គការ អេហ្វ អេក កម្ពុជា។ តាមរយៈការជួយឱ្យជីវភាពគ្រួសារខ្ញុំមានស្ថេរភាព មានអាហារបរិភោគគ្រប់គ្រាន់ ទទួលបានការអប់រំប្រកបដោយគុណភាព និងសុខុមាលភាពគ្រួសារកាន់តែប្រសើរឡើង ជាហេតុជួយកាត់បន្ថយជម្លោះរវាងឪពុកម្តាយខ្ញុំកាលពីមុន និងជំរុញខ្ញុំឱ្យចង់មានអាជីពជាគ្រូបង្រៀន។ ក្នុងនាមជាកុមារដៃគូ និងអ្នកស្ម័គ្រចិត្តក្រុមក្តីសង្ឃឹម ដើម្បីតាមដានកុមារ ខ្ញុំបានចូលរួមក្នុងក្លឹបកុមារ ចូលរៀនវគ្គបណ្តុះបណ្តាលរបស់អង្គការ អេហ្វ អេក កម្ពុជា មានឱកាសបង្រៀនក្មេងៗឱ្យប្រកាន់ខ្ជាប់នូវអាកប្បកិរិយាឱ្យបានត្រឹមត្រូវ និងយល់ដឹងពីការបង្ការជំងីកូវីដ-១៩ ជួយកុមារឆ្លើយឆ្លងសំបុត្រ និងដឹកនាំសកម្មភាពរក្សាអនាម័យឱ្យបានល្អ។ គោលដៅរបស់ខ្ញុំ គឺជួយដល់គ្រួសាររបស់ខ្ញុំបង្កើនជីវភាពរស់នៅ និងពង្រឹងអំណាចដល់មនុស្សជំនាន់ក្រោយនៅក្នុងសហគមន៍ខ្ញុំ។ ខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំ ក្នុងការប្រឡងឱ្យជាប់ដើម្បីចូលរៀន និងក្លាយខ្លួនជាគ្រូប្រងៀន ដើម្បីនាំយកភាពបំផ្លាស់បំប្រែ និងអភិវឌ្ឍសហគមន៍ក្នុងតំបន់របស់ខ្ញុំ។ ប្អូនស្រី […]
[English Below] តាមរយៈកម្មវិធីសន្តិសុខស្បៀង និងការប្រកបរបរចិញ្ចឹមជីវិតរបស់អង្គការ អេហ្វ អេក ខ្ញុំទទួលបាននូវការបំពាក់បំប៉នអំពីបច្ចេកទេស និងការអនុវត្តកសិកម្មសំខាន់ៗ ដែលជួយបង្កើនសុខុមាលភាពដល់គ្រួសាររបស់ខ្ញុំ។ ការបង្កើនផលិតភាពក្នុងការដាំបន្លែ និងចិញ្ចឹមសត្វបានជួយឱ្យខ្ញុំរកកម្រៃបានច្រើនជាងមុន និងធ្វើឱ្យជីវិតរស់នៅកាន់តែប្រសើរ។ ចំណងគ្រួសារកាន់តែរឹងមាំ ជាហេតុជួយឱ្យខ្ញុំអាចពង្រីកអាជីវកម្មរបស់ខ្ញុំ និងអាចចែករំលែកបន្តទៅអ្នកជិតខាង ដើម្បីកសាងសហគមន៍ឱ្យកាន់តែប្រសើរឡើង។ គោលដៅចុងក្រោយរបស់ខ្ញុំ គឺចង់ឃើញគ្រប់ក្រុមគ្រួសារក្នុងភូមិរបស់ខ្ញុំមានការរីកចម្រើន ហើយខ្ញុំប្តេជ្ញាធ្វើវាឱ្យបានសម្រេច។ តើមានអ្វីបន្ថែមពីលើនេះ? – លោកស្រី ស៊ន ម៉េត ដែលដើរតួជាគំរូក្នុងសហគមន៍របស់គាត់ ដោយផ្លាស់ប្តូរពីការនេសាទត្រី មកដាំបន្លែ និងចិញ្ចឹមសត្វ។ ដោយមើលឃើញពីហានិភ័យនៃការនេសាទត្រី និងកង្វះចំណេះដឹងកសិកម្មនៅក្នុងសហគមន៍ គាត់ក៏បានសម្រេចចិត្តមកធ្វើជាកសិករគំរូជាមួយអង្គការ អេហ្វ អេក ក្នុងការចូលរួមផ្សព្វផ្សាយមេរៀនកសិកម្មផ្សេងៗដល់សហគមន៍ និងចែករំលែកចំណេះដឹង និងបច្ចេកទេសរបស់គាត់ក្នុងការដាំបន្លែ និងការចិញ្ចឹមសត្វ ដើម្បីជំរុញដល់ការអភិវឌ្ឍកសិកម្ម។ គាត់ក៏ចង់បង្ហាញគំរូដល់ស្ត្រីដទៃទៀត ដើម្បីបំផុសឱ្យស្ត្រីមានភាពអង់អាចក្លាហានខាងផ្នែកដឹកនាំ ក្នុងការចូលរួមអភិវឌ្ឍសហគមន៍ ដោយសារគាត់មើលឃើញពីការទទួលស្គាល់ស្ត្រីក្នុងជួរដឹកនាំនៅមានកម្រិត។ ហើយគាត់ក៏បានប្តេជ្ញាចិត្ត ដើម្បីនាំយកផលវិជ្ជមានដល់សហគមន៍របស់គាត់។ សូមស្តាប់សារចែករំលែកបន្ថែមពីលោកស្រី ស៊ន ម៉េត ក្នុងតំណរភ្ជាប់នេះ៖ Mrs. Sorn Met Sharing Her Life Impact Through […]
[English Below] សម្រង់សម្តីផ្ទាល់របស់លោក អ៉ីង ថៃ ដែលជាមេភូមិសក្តា ខ្ញុំធ្លាប់ជាមនុស្សមិនមានចំណេះដឹង និងជំនាញក្នុងការដឹកនាំ សូម្បីតែការដឹកនាំប្រជុំក្នុងភូមិ និងធ្វើផែនការអភិវឌ្ឍន៍ភូមិ ក៏គ្មានមូលដ្ឋានច្បាស់លាស់នោះដែរ រីឯក្រុមគ្រួសារខ្វះនូវការយល់ដឹងអំពីសុខភាពអនាម័យ មិនមានបង្គន់អនាម័យប្រើប្រាស់ និងបរិស្ថានផ្ទះមិនស្អាត។ តាមរយ:ការចូលរួមជាមួយអង្គការ អេហ្វ អេក កម្ពុជា ខ្ញុំបានទទួលវគ្គបណ្ដុះបណ្ដាលជាច្រើន ដូចជារៀនអំពីតួនាទីរបស់អ្នកដឹកនាំ ការធ្វើផែនការ ការត្រួតពិនិត្យគម្រោង ការគ្រប់គ្រងគម្រោង និងសុខភាពអនាម័យទូទៅ បានធ្វើឱ្យខ្ញុំនិងក្រុមគ្រួសារមានការផ្លាស់ប្ដូរជាច្រើន។ បច្ចុប្បន្នគ្រួសារខ្ញុំបានប្រើប្រាស់ទឹកស្អាតជាប្រចាំ មានបង្គន់អនាម័យប្រើប្រាស់ បរិស្ថានផ្ទះស្អាតសមរម្យ ហើយពួកយើងរស់នៅដោយមានផាសុខភាពល្អ។ រីឯការដឹកនាំរបស់ខ្ញុំវិញ ខ្ញុំយល់ដឹងពីរបៀបនៃការគ្រប់គ្រង ការធ្វើផែនការ និងការត្រួតពិនិត្យគម្រោង ជាពិសេសយល់ដឹងអំពីតួនាទីរបស់ខ្លួន ហើយយកវាទៅអនុវត្ដតាមតួនាទី ក្នុងនាមជាអ្នកដឹកនាំល្អ។ ជាញឹកញាប់ខ្ញុំតែងតែចុះជួបសួរសុខទុក្ខជាមួយក្រុមគ្រួសារដែលងាយរងគ្រោះបំផុតនៅក្នុងភូមិ ដឹកនាំការប្រជុំផ្សព្វផ្សាយ ដឹកនាំប្រជុំគណ:កម្មការ ធ្វើផែនការអភិវឌ្ឍន៍ភូមិ និងស្វែងរកដៃគូទាំងក្នុង និងក្រៅ ដើម្បីជួយដល់ការងារអភិវឌ្ឍន៍សហគមន៍។ A direct quotation from Mr. Oerng Thai I was once someone who […]
[English Below] អ្នកស្រី បាន គា គឺជាសមាជិកក្រុមជំនុំដែលមានអាយុ ៦០ឆ្នាំ រស់នៅក្នុងភូមិត្រពាំងទុំ ហើយបានចូលរួមក្នុងកម្មវិធីអង្គការ អេហ្វ អេក យ៉ាងសកម្ម ចាប់តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ។ ក្នុងនោះដែរគាត់បានចូលរួមក្នុងគម្រោងផ្សេងៗ រួមមានគម្រោងគាំទ្រពួកជំនុំចូលរួមបំផ្លាស់បំប្រែសហគមន៍ ក្រុមសន្សំ និងកសិកម្ម។ តាមរយៈមេរៀនដែលរៀបចំដោយបុគ្គលិកអង្គការ អេហ្វ អេក លោកស្រី បាន គា បានអនុវត្តដោយជោគជ័យនូវចំណេះដឹងដែលទទួលបាន ជាពិសេសលើការចិញ្ចឹមមាន់ និងដាំបន្លែ។ អ្នកស្រីបានគូសបញ្ជាក់ថា “ការចិញ្ចឹមមាន់មិនត្រឹមតែផ្តល់សាច់គ្រប់គ្រាន់ដល់គ្រួសាររបស់ខ្ញុំប៉ុណ្ណោះទេ ថែមទាំងជួយឱ្យខ្ញុំលក់បានកម្រៃមួយចំនួន ដើម្បីផ្គត់ផ្គង់ដល់តម្រូវការរៀនសូត្ររបស់ចៅប្រុសខ្ញុំថែមទៀតផង”។ ប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែងចិញ្ចឹមមាន់របស់គាត់ បណ្តាលមកពីគាត់បានប្រកាន់ខ្ជាប់នូវការអនុវត្តចិញ្ចឹមមាន់បច្ចេកទេស ចេះគ្រប់គ្រងសត្វល្អិត និងការធ្វើអនាម័យបានត្រឹមត្រូវ។ នៅថ្ងៃអនាគត អ្នកស្រី បាន គា មានបំណងពង្រីកសកម្មភាពកសិកម្មរបស់ខ្លួន ពេលដែលមានទឹកផ្គត់ផ្គង់គ្រប់គ្រាន់ ដើម្បីបំពេញជីវភាពរស់នៅក្នុងគ្រួសាររបស់គាត់ និងបែងចែកខ្លះទៅអ្នកជិតខាងដែលជួបការលំបាក។ Mrs. Ban Kea, a 60-year-old church member living in Tropeang Tum […]
[English Below] ពីពលករចំណាកស្រុក ក្លាយខ្លួនទៅជាកសិករគំរូ នាងខ្ញុំ និងស្វាមីបានចំណាយពេលពីរឆ្នាំធ្វើការនៅប្រទេសថៃ ដើម្បីរកប្រាក់ចំណូល។ ផ្ទុយទៅវិញ ពួកយើងត្រូវរស់នៅដោយលំបាក ដោយសារការធ្វើការងារធ្ងន់ៗ និងច្រើនម៉ោង ខណៈដែលទុកកូនឱ្យនៅជាមួយតាយាយរបស់ពួកគេ។ ក្តីសង្ឃឹមថ្មីបានចាប់ផ្តើម បន្ទាប់ពីបានចូលរួមជាមួយកម្មវិធីរបស់អង្គការ អេហ្វ អេក កម្ពុជា តាមរយៈការទទួលបាននូវចំនេះដឹង និងជំនាញបច្ចេកទេសប្រព័ន្ធកសិកម្មចម្រុះ ដូចជាការដាំបន្លែ ចិញ្ចឹមត្រី និងបសុសត្វ។ ពីមួយពេលទៅមួយពេល នាងខ្ញុំបានបង្កើនសកម្មភាពកសិកម្មទាំងនោះ និងអាចផ្គត់ផ្គង់ផលិតផលទាំងនោះទៅទីផ្សារជារៀងរាល់ថ្ងៃ រហូតធ្វើឱ្យប្រាក់ចំណូលក្នុងគ្រួសារមានស្ថេរភាព ។ នាងខ្ញុំស្រមៃថា គ្រួសារដែលមានចំណូលទាបនៅក្នុងសហគមន៍របស់នាងខ្ញុំអាចរកប្រាក់ចំណូលនៅក្នុង សហគមន៍របស់យើង។ នាងខ្ញុំបានចែករំលែកជំនាញទាំងអស់នោះជាមួយសហគមន៍ ដែលចង់រៀន និងផ្លាស់ប្តូរជីវិតរបស់ពួកគេ តាមរយៈការធ្វើកសិកម្ម។ អ្នកស្រី ក្រាន់ យ៉ុង | កសិករគំរូ From A Migrant Worker to be a Model Farmer My husband and I spent two years […]
[English Below] ព័ន្ធកិច្ចក្រុមជំនុំក្នុងគម្រោងកម្មវិធី ដែលនាំឱ្យសហគមន៍ឆ្ពោះទៅរកការរីកចម្រើន ព័ន្ធកិច្ចបំផ្លាស់បំប្រែរបស់គ្រូបង្រៀនស្ម័គ្រចិត្តនៅឯក្រុមជំនុំស្រះជ្រៃ អ្នកស្រី ផាន់ រដ្ឋា ដែលជាគ្រូបង្រៀនស្ម័គ្រចិត្តនៅក្រុមជំនុំគ្រីស្ទាននៅកម្ពុជា បានធ្វើការបម្រើដោយចិត្តមេត្តាករុណា និងផ្តោតយកចិត្តទុកដាក់ តាមរយៈដំណើរផ្លូវខាងឯព្រលឹងវិញ្ញាណរបស់គាត់។ ទោះបីជាគាត់មិនសូវមានបទពិសោធន៍បង្រៀន ក៏គាត់នៅអាចរៀបចំនូវគំនិតផ្តួចផ្តើមបង្កើតធនាគារស្រូវ និងជំរុញឱ្យមានការសម្អាតបរុិស្ថាននៅតាមសហគមន៍បាន ព្រមទាំងរួមចំណែកក្នុងគម្រោងទង្វើនៃក្តីស្រលាញ់ដើម្បីសហគមន៍របស់គាត់។ ជាលទ្ធផល ទំនាក់ទំនងរវាងក្រុមជំនុំ និងឪពុកម្តាយមានភាពប្រសើរឡើង ដែលជាលទ្ធផលជួយកុមារឱ្យបានចូលរៀនកាន់តែច្រើន និងបង្កើនចំណេះដឹងអំពីការធ្វើសួន សម្អាតអនាម័យតាមដងផ្លូវ និងប្រកាន់ខ្ជាប់នូវសីលធម៌ល្អក្នុងសហគមន៍។ ក្រុមជំនុំបានសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីបង្កើតក្លឹបកុមារនៅក្នុងក្រុមជំនុំតាមផ្ទះរបស់ពួកគេ ដោយបង្រៀនកុមារនូវភាសាអង់គ្លេស ភាសាថៃ ខគម្ពីរ សុខភាពនិងអនាម័យ និងក្រមសីលធម៌ថែមទៀត។ អ្នកស្រី រដ្ឋា បានមានប្រសាសន៍ថា តាមរយៈដំណើរខាងព្រលឹងវិញ្ញាណរបស់ខ្ញុំ ខ្ញុំរៀនបានអំពីផែនការរបស់ព្រះ សេចក្តីមេត្តាករុណានៃទ្រង់ ការធ្វើជាអ្នកជិតខាងល្អ និងសារៈសំខាន់នៃការរួមចំណែកជួយសង្គមដ៏សកម្ម។ ខ្ញុំបានយកមេរៀនទាំងនេះទៅអនុវត្ត ដោយរៀបចំគំនិតផ្តួចផ្តើមបង្កើតធនាគារស្រូវសម្រាប់ជួយដល់គ្រួសារដែលជួបការលំបាក ជំរុញក្រុមជំនុំឱ្យចូលរួមក្នុងសកម្មភាពសម្អាតបរិស្ថានក្នុងសហគមន៍ និងធ្វើការស្ម័គ្រចិត្តបង្រៀនកុមារ។ Church in Programming, Way to Community Flourishing The transformation of a Christian volunteer […]
មតិថ្មីៗ