[English Below] អង្គការ អេហ្វ អេក កម្ពុជា មានកិត្តិយសដែលបានចូលរួមក្នុងកិច្ចពិភាក្សាលើកំណែទម្រង់សាលារៀន ក្រោមប្រធានបទ៖ ការបំប៉នសមត្ថភាពគ្រូបង្រៀន និងថ្នាក់ដឹកនាំតាមសាលារៀន ស្តីពីការអប់រំកុមារតូច កញ្ចប់សិក្សាថ្នាក់ដំបូង និងបណ្ណាល័យឌីជីថល នៅក្នុងសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំប្រចាំឆ្នាំ ដែលរៀបចំដោយមន្ទីរអប់រំយុវជន និងកីឡាខេត្តឧត្តរមានជ័យ។ ភាពជាដៃគូពិតជាមានសារៈសំខាន់ និងបានរួមចំណែកដល់ការសម្រេចបាននូវគោលដៅរួមនៃការលើកកម្ពស់លទ្ធផលសិក្សារបស់កុមារផ្នែកអំណាន និងគណិតវិទ្យា។ អង្គការ អេហ្វ អេក កម្ពុជា បានវិនិយោគធនធានរបស់ខ្លួន ដើម្បីផ្លាស់ប្រែលទ្ធផលសិក្សារបស់សិស្សឱ្យកាន់តែប្រសើរឡើង តាមរយៈភាពជាដៃគូដ៏រឹងមាំជាមួយក្រសួងអប់រំ យុវជន និងកីឡា។ FH Cambodia has been honored to be part of the panel discussion on School Reform under the topic: Capacity Building for Teachers and School Leaders on […]
Discipline your children, and they will give you peace; they will bring you the delights you desire – Proverb 29:17 #BibleVerseoftheDay #FHCambodia
[English Below] អង្គការ អេហ្វ អេក កម្ពុជា មានសេចក្ដីសោមនស្សរីករាយជាទីបំផុត ដែលបានចូលរួមចំណែកក្នុងវេទិកាថ្នាក់ជាតិលើកទី១២ ស្តីពីការអប់រំបរិយាបន្ន។ កុមារគ្រប់រូបមានសិទ្ធិទទួលបានការអប់រំបរិយាបន្ន ដោយមិនគិតពីប្រវត្តិផ្ទាល់ខ្លួន ការប្រកាន់ខ្ជាប់នូវសេចក្តីជំនឿ និងលក្ខខណ្ឌនៃការរស់នៅរបស់ពួកគេឡើយ។ យើងធានាការអប់រំប្រកបដោយគុណភាព និងលើកកម្ពស់សិទ្ធិទទួលសេវាអប់រំផ្សេងទៀតប្រកបដោយសមធម៌សម្រាប់កុមារ តាមរយៈគម្រោងអភិវឌ្ឍន៍សហគមន៍អោយបានគ្រប់ជ្រុងជ្រោយ ដែលត្រូវបានអនុវត្តនៅក្នុងតំបន់គោលដៅរបស់យើងក្នុងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។ យើងរួមគ្នា! ដើម្បីផ្តល់អោយកុមារគ្រប់រូបនូវលទ្ធភាពទទួលបានការអប់រំបរិយាបន្ន និងប្រកបដោយគុណភាព។ FH Cambodia was proudly privileged to be part of the organization of the 12th National Forum on Inclusive Education. Every child has a right to Inclusive Education regardless of their personal background, belief, and […]
🎄 អបអរសាទរព្រះរាជកំណើតព្រះយេស៊ូវគ្រីស្ទ និងរីករាយចូលឆ្នាំថ្មី! 🎉 ខណៈពេលដែលរដូវកាលឈប់សម្រាក និងការឈានចូលឆ្នាំថ្មីខិតជិតមកដល់ គឺជាឱកាសមួយក្នុងការឱ្យយើងមានពេលជួបជុំ និងរួបរួមគ្នា ព្រមទាំងសម្តែងនូវការអរគុណរវាងគ្នានិងគ្នា។ ស្របជាមួយគ្នានេះដែរ វាគឺជាពេលវេលាដែលយើងបានរួមគ្នាអបអរសាទរព្រះរាជកំណើតព្រះយេស៊ូវគ្រីស្ទ ដែលជាសក្ខីភាពនៃសេចក្តីស្រឡាញ់គ្មានលក្ខខណ្ឌ ដែលព្រះមានសម្រាប់យើងម្នាក់ៗ។ 🎄 Merry Christmas & Happy New Year! 🎉 As the holiday season approaches, it’s all about a celebration of togetherness and gratitude. As we celebrate the birth of Jesus, which is a testament to the unconditional love that God has for each […]
[English Below] អង្គការ អេហ្វ អេក កម្ពុជា បានសហការជាមួយនាយកដ្ឋានបឋមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា និងការិយាល័យអប់រំខេត្តឧត្តរមានជ័យ បានបើកវគ្គបណ្តុះបណ្តាលលើកទី១ ស្តីពីវិធីសាស្ត្របង្រៀនកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូងសម្រាប់គ្រូបង្រៀនថ្នាក់ទី៣ ដែលអញ្ជើញសាលាបឋមសិក្សាចំនួន ៣៥ ចូលរួមក្នុងស្រុកបន្ទាយអំពិល។ គំនិតផ្តួចផ្តើមនេះធ្វើឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការអាន និងជាកត្តាជំរុញដ៏សំខាន់មួយដល់ការអប់រំថ្នាក់ដំបូងនៅកម្ពុជា។ សូមរួមគ្នាជាមួយអង្គការ អេហ្វ អេក កម្ពុជា ដើម្បីអនាគតកុមាររបស់យើង! FH Cambodia, in collaboration with the Primary Education Department (PED) of MoEYS and the Provincial Office of Education (PoE) in Oddar Meanchey province conducted the first round training on teaching Early Reading […]
[English Below] ក្នុងអំឡុងពេលយុទ្ធនាការ ១៦ ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី (GBV) វាចាំបាច់ណាស់ក្នុងការដោះស្រាយវិសមភាពជាប្រព័ន្ធ និងការតស៊ូមតិសម្រាប់សមភាពយេនឌ័រ។ ការលើកកម្ពស់ការយល់ដឹង និងបង្កើតឱ្យមានការផ្លាស់ប្រែ អាចជួយឱ្យសង្គមបានពង្រឹងសិទ្ធិអំណាចដល់ស្ត្រី និងក្មេងស្រី ហើយអំពើហិង្សាត្រូវបានបញ្ឈប់កុំឱ្យកើតមាន។ ការប្រើប្រាស់សំឡេងជាធ្លុងមួយ អាចនាំមកនូវការផ្លាស់ប្រែជាវិជ្ជមាន និងជំរុញសហគមន៍ឱ្យរស់នៅប្រកបដោយសុវត្ថិភាព និងមានសមធម៌ជាងមុន។ ចូរយើងរួមគ្នាឆ្ពោះទៅរកពិភពលោកដែលគ្មានអំពើហិង្សាលើស្ត្រី និងក្មេងស្រី។ During the 16 days of activism against gender-based violence (GBV), it is essential to address systemic inequalities and advocate for gender equality. Raising awareness and promoting change can help create a society where women […]
[English Below] កាលពីពេលថ្មីៗនេះ អង្គការ អេហ្វ អេក កម្ពុជា បានមានកិត្តិយសចូលរួមជាផ្នែកមួយនៃសិក្ខាសាលាស្តីពីការប្រើប្រាស់ប្រព័ន្ធកូបូ និងដាសបតសម្រាប់ការប្រមូលននិងបង្ហាញទិន្នន័យពីការប៉ាន់ប្រមាណឆាប់រហ័ស ផលប៉ះពាល់គ្រោះមហន្តរាយ លើវិស័យអប់រំ និងគោលការណ៍ណែនាំអនុវត្តក្របខណ្ឌការងារសាលារៀនសុវត្ថិភាព ដែលសហការរៀបចំដោយលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងអប់រំ យុវជន និងកីឡា។ បរិយាកាសសាលាប្រកបដោយភាពទាក់ទាញ ដើរតួយ៉ាងសំខាន់នៅលើលទ្ធផលសិក្សារបស់កុមារ។ អង្គការ អេហ្វ អេក កម្ពុជា ជំរុញកម្មវិធីអភិវឌ្ឍន៍របស់ខ្លួន ដើម្បីធានាថា បរិយាកាសនៅតាមសាលារៀនគោលដៅរបស់យើងអនុវត្តក្របខណ្ឌការងារសាលារៀនសុវត្ថិភាព និងប្រកបដោយភាពទាក់ទាញដល់កុមារ ជាហេតុជំរុញឲ្យពួកគេចូលចិត្តរៀននៅសាលា។ FH Cambodia has recently been honored to be part of the workshop on Using KOBO and Dashboard to collect and present Results of Rapid Assessment on Education in […]
[English Below] បញ្ហាអាហារូបត្ថម្ភ គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយសម្រាប់កុមារដែលមានអាយុក្រោម ២ឆ្នាំ ជាហេតុធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់រាងកាយ បញ្ញា និងស្មារតីរបស់កុមារ។ បញ្ហាអាហារូបត្ថម្ភពិតជាពិបាកក្នុងការកំណត់ដោយភ្នែកទទេថា កុមារណាម្នាក់កំពុងស្ថិតនៅក្នុងស្ថានភាពកង្វះអាហារូបត្ថម្ភ ឬលើសអាហារូបត្ថម្ភ។ ដូចនេះហើយអង្គការ អេហ្វ អេក កម្ពុជា បានសហការជាមួយមន្ត្រីជំនាញនៅមណ្ឌលសុខភាព ដើម្បីធ្វើការវាស់ និងថ្លឹងកុមារនៅអាយុក្រោម២ឆ្នាំ ក៏ដូចជាសែ្វងរកកុមារដែលកំពុងប្រឈម និងមានបញ្ហាអាហារូបត្ថម្ភនៅក្នុងសហគមន៍ ដើម្បទទួលការប្រឹក្សា ស្តីពីអាហារូបត្ថម្ភ និងព្យាបាលបញ្ហាអាហារូមត្ថម្ភឱ្យទាន់ពេលវេលា។ Malnutrition in children under the age of two can have a far-reaching consequences on a child’s physical, mental, and emotional development. Yet, assessing the nutritional status of these young children visually poses […]
[English Below] ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងមកនេះ អង្គការ អេហ្វ អេក កម្ពុជា បានសហការជាមួយនាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ និងការិយាល័យអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ ដើម្បីធ្វើតេស្តរង្វាយតម្លៃអំណាន និងគណិតវិទ្យាថ្នាក់ដំបូងចុងគ្រា សម្រាប់សិស្សថ្នាក់ទី៣ នៅស្រុកបន្ទាយអំពិល។ គោលបំណងសំខាន់នៃតេស្តរង្វាយតម្លៃនេះ គឺដើម្បីវាស់វែងពីផលជះវិជ្ជមាននៃគម្រោងលើកកម្ពស់លទ្ធផលសិក្សា តាមរយៈការប្រើបច្ចេកវិទ្យាលើអំណាន និងគណិតវិទ្យារបស់សិស្សានុសិស្ស។ ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ យើងប្តេជ្ញាធ្វើតេស្តរង្វាយតម្លៃលើប្រសិទ្ធភាពនៃគំនិតផ្តួចផ្តើមក្នុងការពង្រឹងការអប់រំរបស់យើង និងជួយរកមធ្យោបាយដើម្បីកែលម្អ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ ធ្វើឡើងដើម្បីលើកកម្ពស់លទ្ធផលសិក្សានៅស្រុកបន្ទាយអំពិល និងធានាថា បានបំពាក់ឱ្យសិស្សនូវជំនាញចាំបាច់ ដើម្បីជួយឱ្យលទ្ធផលសិក្សារបស់ពួកគេទទួលបានជោគជ័យ។ យើងនឹងជំរុញធ្វើតេស្តរង្វាយតម្លៃ ដោយប្រើប្រាស់ទិន្នន័យ ដើម្បីជូនដំណឹង និងកែលម្អកម្មវិធីអប់រំរបស់យើង។ រួមគ្នា! យើងពង្រឹងលទ្ធផលសិក្សារបស់សិស្ស។ From November 18-19, 2024, FH Cambodia partnered with the Education Quality Inspection Department (EQID) and the Provincial Office […]
[English Below] 🌟 រាល់សំឡេងរបស់កុមារគឺជាបែបបទនៃការបញ្ចេញមតិប្លែកថ្មី ដែលត្រូវផ្ចង់ចិត្តស្តាប់! នៅក្នុងអង្គការ អេហ្វ អេក កម្ពុជា យើងទទួលយក និងបណ្តុះឱ្យមានទស្សនៈចម្រុះទាំងនេះ តាមរយៈការរៀបចំឱ្យមានវេទិកាកុមារ ដើម្បីផ្តល់សិទ្ធិអំណាចដល់ពួកគេបានចែករំលែកគំនិតយោបល់របស់ខ្លួន។ 🌈 សូមចូលរួមជាមួយយើងខ្ញុំ ក្នុងការឱ្យតម្លៃទៅលើទស្សនៈអ្នកដឹកនាំរបស់យើងនាពេលអនាគត ហើយធានាថាសំឡេងពួកគេបន្លឺឡើងខ្លាំង ហើយច្បាស់! 💬✨ 🌟 Every child’s voice is a treasure trove of unique expressions waiting to be heard! At FH Cambodia, we celebrate and nurture these diverse viewpoints through our Child Forum, empowering children to share their thoughts and […]
មតិថ្មីៗ