នៅថ្ងៃនេះ អង្គការ អេហ្វ អេក កម្ពុជា បានបន្តផ្តល់ជំនួយមនុស្សធម៌ដល់ ៤៩៣គ្រួសារទៀត ដែលទទួលរងផលប៉ះពាល់ពីជម្លោះតំបន់ព្រំដែន នៅសាលាស្រុកត្រពាំងប្រាសាទ។ ការចែកជូននូវជំនួយមនុស្សធម៌នេះ ដឹកនាំដោយក្រុមការងារនៅតំបន់កម្មវិធីត្រពាំងប្រាសាទ ដែលបានផ្តល់ជាស្បៀងអាហារចាំបាច់ និងសម្ភារ:អនាម័យ ដើម្បីបំពេញតម្រូវការបន្ទាន់ និងជួយសម្រាលបន្ទុក ក្នុងអំឡុងពេលដ៏ពិបាកនេះ។ 💬 ការផ្តល់ជំនួយនេះ ជាការស្ដែងឱ្យឃើញពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការបន្ត៖ ✔️ ផ្តល់ក្តីសង្ឃឹម ✔️ ជួយឱ្យសហគមន៍មានភាពធន់ 🤝 យើងបន្តដើររួមគ្នា ជាមួយគ្រួសារដែលងាយរងគ្រោះ ដើម្បីផ្តល់ជាជំនួយចាំបាច់ ជួយកម្សាន្តចិត្ត និងផ្តល់ក្តីសង្ឃឹមដល់ពួកគាត់។ Today, FH Cambodia continues to provide emergency relief to 493 families affected by the border conflict at Trapeang Prasat Commune Hall. Led by our dedicated […]
📍 បច្ចុប្បន្នភាពនៃជំនួយមនុស្សធម៌របស់អង្គការ អេហ្វ អេក – នៅសាលាសង្កាត់កូនគ្រៀល នៅព្រឹកនេះ អង្គការ អេហ្វ អេក កម្ពុជា បានផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ ១០៦គ្រួសារ ដែលទទួលរងផលប៉ះពាល់ពីបញ្ហាជម្លោព្រំដែន។ 💬 ការឆ្លើយតបរបស់យើងរួមមាន៖ 📦 ការផ្តល់ជាស្បៀងអាហារចាំបាច់ ដើម្បីបំពេញតម្រូវការរបបអាហារ 🤝 សកម្មភាពនេះធ្វើឡើង ដើម្បីរួមចំណែកសម្រាលបន្ទុកដល់គ្រួសារ ដែលកំពុងប្រឈមនឹងការលំបាក 🌍 ការផ្តល់ជំនួយមនុស្សធម៌នេះ បានរៀបចំឡើងដោយកម្មវិធីតំបន់សំរោង (គោលដៅក្នុងនោះមានចំនួន ៣សង្កាត់) ដោយសហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកដឹកនាំសហគមន៍។ យើងនៅតែបន្តដើរជាមួយសហគមន៍ ដែលកំពុងរងផលប៉ះពាល់នៃបញ្ហាជម្លោព្រំដែននេះ។ 📍 FH Humanitarian Assistance Update – Koun Kriel Commune Hall This morning, FH Cambodia extended emergency support to […]
[English Below] គម្រោងទឹកដើម្បីសុខភាព សម្រាប់បង្កើតក្ដីសង្ឃឹមឱ្យដល់សហគមន៍ ការជំរុញការប្រើទឹកស្អាត និងអនាម័យសុវត្ថិភាព បានកំពុងជួយពង្រឹង និងការផ្លាស់ប្រែស្ថានភាពទឹកស្អាត និងអនាម័យនៅមណ្ឌលសុខភាពដាច់ស្រយាលក្នុងងខេត្តឧត្តរមានជ័យ។ ក្រោមកិច្ចសហការបច្ចេកទេសជាមួយមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ និងស្រុកប្រតិបត្តិសុខាភិបាលអន្លង់វែង មណ្ឌលសុខភាពស្រុក និងអង្គការ អេហ្វ អេក កម្ពុជា សហគមន៍ អាចទៅទទួលសេវាដោយមានសុវត្ថិភាព កាត់បន្ថយការឆ្លងមេរោគ ជាពិសេសស្ត្រីក្នុងពេលសម្រាល និងក្រោយសម្រាល កុមារ ពេលមកទទួលសេវា។ គម្រោងបានសាងសង់៖ – បង្គន់ថ្មី ៣ តាមបែបបរិយាបន្ន – ស្ថានីយ៍ទឹកខ្តាតតូច ដែលរួមានអណ្តូង សូឡាប្រើថាមពលព្រះអាទិត្យមួយ ព្រមជាមួយធុងទឹកចំនុះ ៣០០០លីត្រ សមិទ្ធផលទាំងអស់បានសាងសង់រួមជាស្រេចក្នុងមណ្ឌលសុខភាពត្រពាំងប្រាសាទ ទំនប់ដាច់ និងប្រាសាទក្រហមសែនជ័យ។ យើងរួមគ្នា ដើម្បីផ្លាស់ប្រែស្ថានទឹកស្អាត និងអនាម័យ ជួយឱ្យសហគមន៍ទទួលបានសុខភាពល្អ មានភាពធន់ និងរីកចម្រើន។ Water for Health, Hope for Communities Access to clean water and safe […]
យោងតាមអនុស្សរណៈយោគយល់រវាង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង អង្គការ អេហ្វ អេក កម្ពុជា នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ រួមជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប និងការិយាល័យកសិកម្មស្រុកស្វាយលើ បានចុះពិនិត្យតាមដានលទ្ធផលនៃគម្រោងដែលអង្គការ អេហ្វ អេក កម្ពុជា កំពុងអនុវត្ត និងសម្រេចបានក្នុងត្រីមាសទី៣ ឆ្នាំ២០២៥។ ការចុះពិនិត្យនេះមានគោលបំណង ដើម្បីវាយតម្លៃលទ្ធផលសកម្មភាព ពិនិត្យមើលការអនុវត្តតាមផែនការ និងសិក្សាអំពីឥទ្ធិពលរបស់គម្រោងចំពោះសហគមន៍។ ក្នុងឱកាសនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងពីសារៈសំខាន់នៃការចូលរួមរបស់អង្គការ អេហ្វ អេក ជាមួយក្រសួង មន្ទីរ និងរដ្ឋាភិបាល ក្នុងការគាំទ្រការអភិវឌ្ឍបច្ចេកទេសកសិកម្ម និងការកែលម្អជីវភាពប្រជាពលរដ្ឋ។ ការគាំទ្រនេះត្រូវបានធ្វើឡើង តាមរយៈការផ្លាស់ប្តូរ និងការអនុវត្តបច្ចេកទេសកសិកម្មវៃឆ្លាត ការបណ្តុះបណ្តាល និងការផ្តល់ឧបត្ថម្ភធាតុចូលកសិកម្មសំខាន់ៗដល់កសិករនៅក្នុងសហគមន៍។ គិតមកត្រឹមត្រីមាសទី៣ ឆ្នាំ ២០២៥ អង្គការ អេហ្វ អេក កម្ពុជា បានសហការជាមួយការិយាល័យស្រុក និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត […]
[English Below] នៅថ្ងៃទី ២០ និង ២១ ខែសីហា ឆ្នាំ២០២៥ នេះ អង្គការ អេហ្វ អេក កម្ពុជា បានចុះផ្តល់សម្ភារៈជំនួយមនុស្សធម៌មួយចំនួនដល់គ្រួសារភៀសសឹកចំនួន ៦៨០ គ្រួសារដែលប៉ះពាល់ដោយសារបញ្ហាព្រំដែន នៅក្នុងស្រុកបន្ទាយអំពិល។ 📦 សម្ភារៈជំនួយមនុស្សធម៌ទាំងនោះរួមមាន៖ 🍚 ស្បៀងអាហារ 🧼 សម្ភារៈអនាម័យ 💧 ធុងចម្រោះទឹកស្អាត 🏕️ និងតង់ អង្គការ អេហ្វ អេក កម្ពុជា បានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានក្នុងការកំណត់ និងជ្រើសរើសគ្រួសារទាំងអស់នោះបានត្រឹមត្រូវ ប្រកបដោយបរិយាបន្ន។ ក្នុងដំណើរនេះផងដែរក៏មានការបញ្រ្ជាបអំពីនីតិវិធីនៃការផ្តល់យោបល់ត្រឡប់អំពីការផ្តល់ជំនួយនេះផងដែរ។ 📦 ការផ្តល់ជំនួយនេះគឺជាការរួមចំណែកកាត់បន្ថយនូវការលំបាកមួយកម្រិតរបស់គ្រួសារដែលប៉ះពាល់ដោយសារបញ្ហាព្រំដែន បន្ថែមលើការអនុវត្តនូវកម្មវិធីស្នូលរបស់យើងរយៈពេលវែងអស់រយៈពេលជាច្រើនឆ្នាំមកហើយ នៅក្នុងតំបន់គោលដៅនេះ។ On August 20–21, 2025, FH Cambodia provided humanitarian aid to 680 families evacuated due to the […]
ការដាក់ឱ្យដំណើរការគម្រោង៖ កសាងភាពធន់នៃការប្រែប្រួលអាកាសធាតុ តាមរយ:ការលើកកម្ពស់អនាម័យ ទឹកស្អាត និងជីវភាព សហគមន៍ប្រកបដោយចីរភាព នៅក្នុងស្រុកពួក។ រៀបចំឡើងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ដោយអង្គការ អេហ្វ អេក កម្ពុជា បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមាជិកសហគមន៍ បានដាក់ឱ្យដំណើរការនូវគំនិតផ្តួចផ្តើមរយៈពេលពីរឆ្នាំ ដែលធ្វើឡើងក្នុងគោលបំណងពង្រឹងភាពធន់នៃការប្រែប្រួលអាកាសធាតុ ការលើកកម្ពស់អនាម័យ ទឹកស្អាត (WASH) និងដើម្បីអភិវឌ្ឍជីវភាពសហគមន៍ប្រកបដោយចីរភាព។ យើងរួមគ្នាឆ្ពោះទៅសហគមន៍ដែលមានសុខភាពល្អ រឹងមាំ និងមានភាពធន់។ Project launch: Building climate resilience through WASH and sustainable livelihoods in Pouk District. On 30 May 2025, FH Cambodia, in collaboration with local authorities and community members, officially launched a […]
[English Below] អ្នកស្រី ឆាយ សារិន មានអាយុ ៣៨ឆ្នាំ រស់នៅភូមិទួលចារ បានចែករំលែកនូវបទពិសោធន៍របស់គាត់ថា៖ មុនពេលដែលខ្ញុំបានចូលរួមជាមួយគម្រោងអភិវឌ្ឍន៍របស់អង្គការ អេហ្វ អេក គ្រួសាររបស់ខ្ញុំបានជួបប្រទះបញ្ហាជាច្រើន។ ការធ្វើកសិកម្ម និងចញ្ចឹមសត្វរបស់យើងក៏នៅមានកម្រិត ហើយត្រូវរិះរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃរបស់យើង។ បញ្ហាសេដ្ឋកិច្ចគ្រួសារបានទច់បង្អាក់ដល់ការសិក្សារបស់កូនៗខ្ញុំ ដោយសារកង្វះសម្ភារៈសិក្សាគ្រប់គ្រាន់។ ខ្ញុំបានចូលរួមកម្មវិធីអភិវឌ្ឍន៍របស់អង្គការ អេហ្វ អេក កម្ពុជា ខាងផ្នែកកសិកម្មដែលផ្តោតសំខាន់លើគ្រួសារក្រីក្រ។ ក្នុងនោះដែរ ខ្ញុំបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្ដីពីបច្ចេកទេសដាំដុះ ការការពារដំណាំ និងការអនុវត្តធ្វើជីកំប៉ុស។ តាមរយៈការអនុវត្តចំណេះដឹងដែលខ្ញុំទទួលបាន និងប្រើប្រាស់ធនធានកសិកម្មដែលគាំទ្រដោយអង្គការ អេហ្វ អេក កម្ពុជា ខ្ញុំបានកាត់បន្ថយកម្លាំងពលកម្ម និងការចំណាយកាន់តែមានប្រសិទ្ធភាពជាងមុន ព្រមទាំងបានពង្រឹងការគ្រប់គ្រងកសិដ្ឋាន និងបង្កើនផលិតភាពដំណាំរបស់ខ្ញុំទៀតផង។ សព្វថ្ងៃនេះ កសិដ្ឋានរបស់ខ្ញុំអាចផ្គត់ផ្គង់ជាអាហារប្រចាំថ្ងៃដល់គ្រួសារខ្ញុំ ហើយបង្កើតប្រាក់ចំណូលចន្លោះពី ៣០ ០០០ ទៅ ៤០ ០០០រៀល (ប្រមាណ ៧.៥០ ទៅ ១០ដុល្លារ) ក្នុងមួយថ្ងៃ ដែលជួយឱ្យខ្ញុំមានលទ្ធភាពផ្គត់ផ្គង់ដល់ការសិក្សារបស់កូនៗខ្ញុំ ការទាំងអស់នេះអាចសម្រេចទៅបាន ដោយមានការជួយជ្រុមជ្រែងពីកម្មវិធីកសិកម្មនៅជុំវិញផ្ទះរបស់ខ្ញុំ។ Mrs. Chhay Sarin, […]
🌍 Happy International Labour Day 2025! 💪 Together, we can create a world where every worker is valued and empowered. Join us in building a brighter, more equitable future! #InternationalLabourDay2025 #SocialJustice #DecentWork #FHCambodia
រីករាយទិវាសុខភាពពិភពលោក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ “ការចាប់ផ្តើមប្រកបដោយសុខភាព អនាគតពោរពេញដោយក្តីសង្ឃឹម” សុខភាពមាតា និងទារកគឺជាគ្រឹះសំខាន់នៃសហគមន៍រឹងមាំ និងមានភាពធន់។ ការផ្តល់ និងការទទួលសេវាថែទាំដែលមានគុណភាព ជាពិសេសការថែទាំជុំវិញផ្ទៃពោះ និងក្រោយពេលសម្រាល អាចបង្ការការស្លាប់របស់មាតា និងទារកបាន។ ការវិនិយោគលើសុខភាពមាតា និងការលូតលាស់របស់កុមារ គឺជាឫសគល់នៃសហគមន៍រីកចម្រើន និងរុងរឿង! Happy World Health Day on April 7, 2025! Theme: “Healthy Beginnings, Hopeful Futures” Maternal and infant health is a crucial foundation for strong and resilient communities. Providing and receiving quality healthcare services, especially care during pregnancy and after childbirth, […]
[English Below] ការមានជំនាញវិជ្ជាជីវៈ និងជំនាញទន់ពាក់ព័ន្ធ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចឱ្យប្រសើរឡើងសម្រាប់យុវជនដែលឈប់រៀន ក៏ដូចជាគ្រួសាររបស់ពួកគេ និងសង្គមជាតិទាំងមូល។ អង្គការ អេហ្វ អេក កម្ពុជា មានសេចក្តីសោមនស្សរីករាយ ក្នុងកម្មវិធីបូកសរុបសមិទ្ធផល និងបិទបញ្ចបគម្រោងរបស់យើងដែលបានអនុវត្តក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។ គម្រោងអភិវឌ្ឍន៍ជីវភាពយុវជន (YLD) បានជួយគាំទ្រដល់យុវជនចំនួន ៤៤នាក់ (ស្រី ២៣នាក់) ដោយការបំពាក់បំប៉នពួកគេនូវជំនាញសំខាន់ៗសម្រាប់ការបង្កើតប្រាក់ចំណូល តាមរយៈអាជីវកម្មផ្ទាល់ខ្លួន និងការបម្រើការងារ។ “យុវជនត្រូវមានជំនាញវិជ្ជាជីវៈមួយយ៉ាងតិចប្រចាំជីវិត ដើម្បីអនាគតល្អប្រសើរ”។ Vocational skills along with the relevant soft skills crucially contribute to the improved economic development of out of school youth, their families and the society as a whole. FH […]
មតិថ្មីៗ