[English Below] កាលពីមុន ប្អូនស្រី ធើន មេ មិនប្រាកដចំពោះអនាគតរបស់ខ្លួនឡើយ។ ព្រោះត្រូវឈប់រៀន ហើយចេញទៅធ្វើការសំណង់ ដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារ។ ប៉ុន្តែពេលត្រលប់មកផ្ទះវិញ ប្អូនស្រីនាំមកជាមួយក្តីសង្ឃឹមថ្មី និងការសម្រេចចិត្តថា គាត់ចង់ផ្លាស់ប្ដូរជីវិតរបស់ខ្លួន។ ដោយសារការគាំទ្រ និងការលើកទឹកចិត្តពីអង្គការ អេហ្វ អេក កម្ពុជា ប្អូនស្រីបានស្ដារទំនុកចិត្តឡើងវិញ បញ្ចប់ការសិក្សាកម្រិតវិទ្យាល័យ ហើយក្លាយជាយុវជនដឹកនាំម្នាក់ដែលរឹងមាំ និងពោរពេញដោយសមត្ថភាព។ សព្វថ្ងៃ ប្អូនស្រីស្ម័គ្រចិត្តបង្រៀនកុមារតូចៗ លើកទឹកចិត្តឪពុកម្តាយឱ្យឲ្យតម្លៃការអប់រំរបស់កូនៗ និងជំរុញប្អូនៗស្ម័គ្រចិត្តបម្រើសហគមន៍។ រឿងរ៉ាវរបស់ប្អូនស្រី បញ្ជាក់យ៉ាងច្បាស់ថា ការពង្រឹងអំណាចដល់ស្ត្រី និងក្មេងស្រី អាចជួយបង្កើតសន្តិភាព និងសន្តិសុខសម្រាប់គ្រួសារ និងសហគមន៍បាន។ “ខ្ញុំប្រែជាហ៊ាននិយាយជាងមុន ចង់ចេះចង់ដឹង និងក្រោកឈរដោយរឹងមាំ។ នៅពេលស្ត្រី និងក្មេងស្រីមានទំនុកចិត្ត និងទទួលបានចំណេះដឹង យើងអាចធ្វើឱ្យគ្រួសារពួកគេក្លាយជាកន្លែងសន្តិភាព ហើយរួមគ្នាបង្កើតសហគមន៍ដែលមានសមធម៌។” — ប្អូនស្រី ធើន មេ Once unsure of her future, Ms. Thoeun Me had to […]
![]()
[English Below] 🌱 ផ្លូវទៅកាន់ការចាប់ផ្តើមថ្មី 🌱 អស់រយៈពេលច្រើនឆ្នាំ លោក ចាន់រស្មី មានការព្រួយបារម្ភជាខ្លាំង—ប្រាក់ខែបង្រៀនតែមួយមុខ មិនទាន់គ្រប់គ្រាន់សម្រាប់ការចំណាយផ្សេងៗក្នុងក្រុមគ្រួសារ ហើយការដាំដុះចេះតែបរាជ័យ កាន់តែធ្វើឱ្យជីវិតរបស់គាត់ពេលនោះជួបការលំបាក។ «ខ្ញុំមានអារម្មណ៍តានតឹង និងបាត់បង់កម្លាំងចិត្តកាលពីមុន»។ អ្វីៗបានផ្លាស់ប្តូរ ពេលគាត់ចូលរួមក្នុងគម្រោងសន្តិសុខស្បៀង និងការប្រកបរបរចិញ្ចឹមជីវភាពរបស់អង្គការ អេហ្វ អេក កម្ពុជា។ តាមរយៈការបណ្តុះបណ្តាលអំពីកសិកម្មឆ្លាតវៃដែលធន់នឹងអាកាសធាតុ និងខ្សែសង្វាក់តម្លៃដើម្បីផ្គត់ផ្គង់ទីផ្សារ ក្តីសង្ឃឹមបានចាប់ផ្តើមកើតមាន—តាមរយៈការដាំបន្លែ និងចិញ្ចឹមមាន់របស់គាត់។ សព្វថ្ងៃនេះ គាត់មិនត្រឹមតែអាចផ្គត់ផ្គង់រាល់ការចំណាយក្នុងគ្រួសារប៉ុណ្ណោះទេ គាត់ថែមទាំងអាចចែករំលែកចំណេះដឹងជាមួយអ្នកជិតខាង ដើម្បីជំរុញការផ្លាស់ប្តូរនៅក្នុងសហគមន៍របស់គាត់។ «ឥឡូវនេះ ខ្ញុំមានមោទនភាពក្នុងការក្លាយជាកសិករគំរូ ដែលអាចឱ្យអ្នកជិតខាងរបស់ខ្ញុំរៀនសូត្រតាម។ ការមើលឃើញកូនៗមានសុខភាពល្អ និងសប្បាយរីករាយ ជំរុញឱ្យខ្ញុំបន្តរៀនពីមេរៀនកសិកម្ម និងចែករំលែកបន្តទៅមនុស្សជុំវិញខ្លួន» — លោក ចាន់រស្មី យើងរួមគ្នា បណ្តុះគ្រាប់ពូជក្នុងសហគមន៍ឱ្យមានភាពធន់ និងពោរពេញដោយក្តីសង្ឃឹម។ 💚 🌱 A Path to New Beginnings 🌱 For years, Mr. Chanrasmey carried the weight of […]
![]()
[English Below] «ការចិញ្ចឹមមាន់ជាគ្រួសារជួយឱ្យមានអាហារប្រចាំថ្ងៃ និងផ្តល់ប្រាក់ចំណូលបន្ថែម។ ការលក់មាន់ជួយគ្រប់គ្រងការចំណាយក្នុងគ្រួសារ បង់ថ្លៃសិក្សារបស់កូនៗ និងអាចសន្សំប្រាក់ក្នុងក្រុមសន្សំសហគមន៍បាន។» — នេះបើយោងតាមសម្រង់សម្តីរបស់អ្នកមីង យ៉ីន ដែលជាអ្នកស្ម័គ្រចិត្តផ្នែកកសិកម្មរបស់អង្គការ អេហ្វ អេក កម្ពុជា។ “Raising chickens as a family helps with daily meals and provides extra income. Selling chickens supports household needs, pays for my children’s schooling, and allows us to save in the community saving group.” — Mrs. Yin, agricultural volunteer with FH […]
![]()
[English Below] អ្នកស្រី ឃួន ស៊ីណាន អាយុ ២៧ឆ្នាំ រស់នៅភូមិត្រពាំងខ្នារ ស្រុកស្វាយលើ។ គាត់ធ្លាប់បាត់បង់កូនក្នុងផ្ទៃពោះចំនួនបីលើក ដោយការរលូតកូនក្នុងអំឡុងត្រីមាសទីមួយ និងទីពីរនៃការមានផ្ទៃពោះ។ អ្នកស្រី ស៊ីណាន បាននិយាយថា៖ «ខ្ញុំស្គម ហើយឧស្សាហ៍មានអារម្មណ៍ថាឈឺ និងអស់កម្លាំងក្នុងពេលមានផ្ទៃពោះ។ ក្រោយមកទៀត ក្រុមអ្នកស្ម័គ្រចិត្តនៃក្តីសង្ឃឹមសុខភាពដែលបានទទួលការបណ្តុះបណ្តាល ហៅថាក្រុមទ្រទ្រង់សុខភាពភូមិបានមកលេងនិងសួរសុខទុក្ខខ្ញុំនៅផ្ទះ ហើយនិយាយជាមួយខ្ញុំអំពីការអនុវត្តឱ្យបានត្រឹមត្រូវក្នុងអំឡុងពេលមានផ្ទៃពោះ។ ពួកគាត់បានកត់សម្គាល់ឃើញថា ខ្ញុំមើលទៅស្គម ស្លេកស្លាំង ហើយបានលើកទឹកចិត្តខ្ញុំឱ្យស្វែងរកការថែទាំសុខភាពពីអ្នកផ្តល់សេវាសុខភាពនៅមណ្ឌលសុខភាពក្នុងស្រុក នៅឯមណ្ឌលសុខភាពស្វាយលើ។ នៅទីបំផុត ខ្ញុំអាចពពោះ និងសម្រាលបានកូនស្រី ដែលមានសុខភាពល្អមកទល់សព្វថ្ងៃ។ ខ្ញុំបានស្វែងរកការថែទាំពីពេទ្យឆ្មបច្រើនជាងបួនដង។ ខ្ញុំបានផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃរបស់ខ្ញុំ ដូចជាការញ៉ាំអាហារដែលមានជីវជាតិ រួមទាំងបន្លែស្លឹកបៃតង សាច់ និងផ្លែឈើក្នុងស្រុក។ ខ្ញុំបានបង្កើនភាពញឹកញាប់នៃការទទួលទានអាហាររបស់ខ្ញុំដល់ទៅបួនដងក្នុងមួយថ្ងៃ លេបថ្នាំគ្រាប់ជាតិដែក។ ក្រុមអ្នកស្ម័គ្រចិត្តទ្រទ្រង់សុខភាពភូមិបានផ្តល់ប្រឹក្សាពីអាហារូបត្ថម្ភ និងពិភាក្សាអំពីអាហារដែលផ្តល់នូវសុខភាពល្អ ការអនុវត្តអនាម័យល្អ និង ជៀសវាងអាកប្បកិរិយាប្រថុយប្រថានដូចជាការកាន់របស់ធ្ងន់ និងសញ្ញាគ្រោះថ្នាក់អំឡុងពេលមានផ្ទៃពោះ។ លើសពីនេះទៀត ខ្ញុំបានចូលរួមក្នុងវគ្គផ្សព្វផ្សាយការយល់ដឹងអំពីសុខភាពសហគមន៍ ដែលធ្វើឡើងដោយបុគ្គលិកកម្មវិធីសុខភាព និងអាហារូបត្ថម្ភ និងក្រុមអ្នកស្ម័គ្រចិត្តទ្រទ្រង់សុខភាពភូមិ។ ខ្ញុំបានសម្រាលបានកូនស្រីដែលមានសុខភាពល្អ និងឆ្លាត។ ខ្ញុំបានបំបៅកូនដោយទឹកដោះម្តាយទាំងស្រុង សម្រាប់រយៈពេលប្រាំមួយខែដំបូង ហើយបន្ទាប់មកឱ្យញ៉ាំបបរខាប់គ្រប់គ្រឿងដែលមានជីវជាតិរួមជាមួយការបំបៅកូនដោយទឹកដោះ។ […]
![]()
[English] ការពង្រឹងអំណាច តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងភាពជាអ្នកដឹកនាំ លោក ទិត្យ ចន មានអាយុ ៤៧ឆ្នាំ ធ្លាប់ជួបការលំបាកក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារ ដោយសារប្រាក់ចំណូលទាប អសន្តិសុខស្បៀង និងជាប់បំណុល។ ក្តីស្រមៃរបស់គាត់ដែលចង់ឃើញកូនៗរបស់គាត់បញ្ចប់ការសិក្សា និងទទួលបានជោគជ័យ មានអារម្មណ៍ថាមិនអាចទៅរួច រហូតដល់គាត់បានចូលរួមជាមួយអង្គការ អេហ្វ អេក កម្ពុជា។ ដោយកូនរបស់គាត់បានចុះឈ្មោះក្នុងកម្មវិធីទំនុកបម្រុង ប្រពន្ធរបស់គាត់បានក្លាយជាអ្នកស្ម័គ្រចិត្តក្តីសង្ឃឹមផ្នែកសុខភាព ហើយគាត់ផ្ទាល់បានក្លាយជាអ្នកស្ម័គ្រចិត្តដៃគូសហគមន៍ និងភ្នាក់ងារសុខភាពសត្វភូមិ។ តាមរយៈ អង្គការ អេហ្វ អេក កម្ពុជា គាត់បានទទួលការបណ្តុះបណ្តាលផ្នែកសុខភាពសត្វ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ កសិកម្មឆ្លាតវៃ ការគ្រប់គ្រងទឹក និងជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបថ។ គ្រួសាររបស់គាត់បានចូលរួមជាមួយក្រុមសន្សំ រៀនគ្រប់គ្រងបំណុល និងចាប់ផ្តើមអនុវត្តកសិកម្មឆ្លាតវៃដែលធន់នឹងអាកាសធាតុ។ សព្វថ្ងៃនេះ គាត់រកចំណូលបានពី ៥០,០០០-១០០,០០០រៀលក្នុងមួយថ្ងៃ (~$១២.៥០-២៥$) ពីការលក់បន្លែ ជួយផ្គត់ផ្គង់ដល់ការសិក្សាកូន និងសន្សំប្រាក់បានជាប់លាប់។ ការពង្រឹងអំណាចកើនឡើង “អង្គការ អេហ្វ អេក កម្ពុជា មិនត្រឹមតែបង្រៀនខ្ញុំឱ្យមានជំនាញប៉ុណ្ណោះទេ ពួកគេថែមទាំងជំរុញខ្ញុំឱ្យមានសង្ឃឹមសាជាថ្មី។ ខណៈដែលខ្ញុំអាចរកចំណូលមកចិញ្ចឹមគ្រួសារ និងចែករំលែកចំណេះដឹងរបស់ខ្ញុំ ដើម្បីជួយដល់អ្នកដទៃទៀតឱ្យរីកចម្រើន។ ខ្ញុំមិនត្រឹមតែកសាងអនាគតសម្រាប់តែកូនៗខ្ញុំប៉ុណ្ណោះទេ […]
![]()
[English Below] លោកស្រី ម៉ៅ កៅអឿយ ជាមន្ត្រីឃុំស្វាយលើ កំពុងបម្រើតួនាទីជាគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ។ គាត់មានអាយុ ២៦ឆ្នាំ រស់នៅភូមិថ្មី ស្រុកស្វាយលើ។ លោកស្រីបានមានប្រសាសន៍ថា “កាលពីមុនក្នុងនាមខ្ញុំជាមន្ត្រីទទួលបន្ទុកកិច្ចការស្ត្រី និងកុមាររបស់ ឃុំ ខ្ញុំមិនមានឱកាសច្រើនក្នុងការចូលរួមក្នុងការលើកកម្ពស់សុវត្ថិភាពកុមារ និងអំពើហិង្សាក្នុងគ្រួសារ ក៏ដូចជាសហការជាមួយអង្គការដៃគូ និងបានចូលរួមក្នុងការដោះស្រាយបញ្ហាគ្រួសារប៉ុន្មានទេ។ មូលហេតុបណ្តាលមកពីខ្ញុំភ័យខ្លាច និងមិនមានជំនាញក្នុង ការជួយសម្របសម្រួល ហើយម្យ៉ាងវិញទៀត ខ្ញុំខ្វះចំណេះដឹងក្នុងការទំនាក់ទំនង។ ប៉ុន្តែបន្ទាប់ពីខ្ញុំបានទទួលការអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល ក៏ដូចជាកិច្ចប្រជុំជាច្រើនទៀត ជាមួយអង្គការ អេហ្វ អេក កម្ពុជា ជាពិសេសលើការពង្រឹងសមត្ថភាព មេរៀនសម្របសម្រួលស្តីពីការការពារកុមារ សមភាពយេនឌ័រ ការការពារអំពើហិង្សាក្នុងគ្រួសារ និងការដោះស្រាយជម្លោះក្នុងគ្រួសារ ដោយមានការសហការល្អជាមួយមន្ត្រីនគរបាលនៃរដ្ឋបាលឃុំ និងមេភូមិទាំងអស់ជាច្រើនលើកច្រើនសារ។ ការទាំងនេះហើយជួយឱ្យខ្ញុំបង្កើនភាពក្លាហាន មិនសូវភ័យខ្លាចដូចមុន ហើយធ្វើឱ្យខ្ញុំស្វែងយល់កាន់តែជ្រាបច្បាស់អំពីតួនាទី និងទំនួលខុសត្រូវក្នុ្ងងនាមជាអាជ្ញាធរមានសមត្ថកិច្ច ដោយទទួលខុសត្រូវលើការងារ ហើយអាចសម្របសម្រួល ក៏ដូចជាផ្សព្វផ្សាយ និងសហការល្អជាមួយសហគមន៍មូលដ្ឋាន ក៏ដូចជាការធ្វើការជាមួយគ្រប់ស្ថាប័ន។ អង្គការ អេហ្វ អេក បានផ្តល់មេរៀន និងវគ្គបណ្តុះបណ្តាលច្បាស់លាស់ និងមេរៀនផ្នែកដឹកនាំល្អៗជាច្រើនដល់ខ្ញុំ”។ Mrs. Mao […]
![]()
[English Below] លោក ផន ជឿម មានអាយុ ៤៣ឆ្នាំ មានតួនាទីជាលេខាក្នុងក្រុមសន្សំ រស់នៅភូមិខ្នារក្រៅ ឃុំកន្តួត ស្រុកស្វាយលើ ខេត្តសៀមរាប។ ក្រុមសន្សំមានឈ្មោះថា៖ ក្តីសង្ឃឹមសហគមន៍ភូមិខ្នារក្រៅ។ លោក ផន ជឿម មានប្រសាសន៍ថា៖ “ កាលពីមុន នៅក្នុងសហគមន៍មិនមានក្រុមសន្សំទេ ប្រជាជនក្នុងភូមិភាគច្រើនខ្ចីលុយពី មីក្រូហិរញ្ញវត្ថុ និងកម្ចីឯកជនដែលមានការប្រាក់ខ្ពស់។ កម្ចីមានការពិបាកជាខ្លាំងដោយត្រូវការទ្រព្យបញ្ចាំ ឯកសារផ្សេងៗច្រើន និងចំណាយពេលយូរក្នុងការទទួលបានប្រាក់។ បន្ទាប់ពីមានការផ្សព្វផ្សាយបង្កើតក្រុមសន្សំពីបុគ្គលិកអង្គការ អេហ្វ អេក ប្រជាជនក្នុងភូមិមានការចាប់អារម្មណ៍ និងបានចូលជាសមាជិកក្រុមសន្សំ។ ក្រុមសន្សំត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ដោយគាំទ្រពីអង្គការ អេហ្វ អេក កម្ពុជា និងទទួលបានវគ្គបណ្តុះបណ្តាលជាច្រើន ដើម្បីពង្រឹងក្រុមសន្សំ និងភាពជាអ្នកដឹកនាំ។ តាមរយៈការគាំទ្ររបស់អង្គការ អេហ្វ អេក បច្ចុប្បន្នក្រុមសន្សំមានសមាជិករហូតដល់ ១០២នាក់ ដែលមានទឹកប្រាក់ក្នុងក្រុមសរុបចំនួន ២៤៨,១១១,៥០០ រៀល។ ក្នុងក្រុមមានសមាជិក និងទុនច្រើន ដែលធ្វើឱ្យសមាជិកក្រុមទាំងអស់ភ័យខ្លាចក្រុមសន្សំប្រឈមមុខនឹងបញ្ហាជាមួយគ្រឹះស្ថានមេក្រូហិរញ្ញវត្ថុ និងស្ថាប័នផ្តល់ប្រាក់កម្ចីឯកជនដោយចំនួនទុនក្នុងក្រុមសន្សំត្រូវការការទទួលស្គាល់ពីមន្ទីអភិវឌ្ឍន៍ជនបទ។ សមាជិកក្រុមទាំងអស់មានអារម្មណ៍មិនល្អ ហើយពួកគេគិតថា ប្រាក់សន្សំមិនមានសុវត្ថិភាព។ […]
![]()
[English Below] លោកស្រី ភឿន សុខា អាយុ ៤០ឆ្នាំ ជាអនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកស្វាយលើ។ មុនពេលអង្គការ អេហ្វ អេក កម្ពុជា មកអនុវត្តគម្រោង ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកស្វាយលើ បានគាំទ្រវិធីសាស្រ្តបង្រៀន និងរៀនតាមផែនការជាមួយគ្រូបានមួយចំនួនប៉ុណ្ណោះ។ ប៉ុន្តែនាយកសាលា គណៈកម្មការគ្រប់គ្រងសាលារៀនមិនបានចូលទៅក្នុងការកសាងសមត្ថភាពទេ។ ម៉្យាងវិញទៀត កុមារបានចូលសាលារៀនប្រហែល ៦០% ហើយការរៀនសូត្រក៏សម្រេចបានប្រហែល ៦០% ផងដែរ។ ក្នុងអំឡុងពេល អេហ្វ អេក កម្ពុជា បានមកអនុវត្តគម្រោងរបស់ពួកគេនៅឆ្នាំ ២០១៥ គ្រូមត្តេយ្យសហគមន៍ គ្រូបង្រៀនថ្នាក់ដំបូង នាយកសាលា និងគណៈកម្មការសាលាបានទទួលការបណ្តុះបណ្តាលផ្សេងៗគ្នា។ គ្រូមត្តេយ្យសហគមន៍ និងសាលាបឋមសិក្សាបានទទួលការបណ្តុះបណ្តាលស្តីពីការបង្រៀនអក្ខរកម្ម និងវិធីសាស្រ្តលេខ អក្សរ លើសពីនេះ ការបង្កើតបច្ចេកទេសបង្រៀន និងសម្ភារៈសិក្សា។ នាយកសាលាបានទទួលការបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងតាមសាលារៀន និងដំណើរការរៀបចំផែនការអភិវឌ្ឍន៍សាលារៀន។ បន្ទាប់ពីទទួលបានវគ្គបណ្តុះបណ្តាលពីគម្រោងរបស់អង្គការ អេហ្វ អេក ថ្នាក់ដឹកនាំសាលា និងគ្រូបង្រៀនបានអនុវត្តយុទ្ធសាស្ត្រថ្មីៗប្រកបដោយប្រសិទ្ធភាព។ កុមារដែលគ្រប់អាយុចូលសាលា បានចូលរៀនដល់ ៩៧% […]
![]()
[English Below] ភាពអំណត់របស់ស្ត្រីម្នាក់កំពុងបំភ្លឺផ្លូវនៃការផ្លាស់ប្រែ! ស្វែងយល់ពីដំណើរដ៏គួរឱ្យចាប់អារម្មណ៍របស់អ្នកស្រី ខ្លាយ ភាក់ ដូចតទៅ៖ អ្នកស្រី ខ្លាយ ភាក់ ជាស្ត្រីមេម៉ាយដែលមានវ័យ ៤២ឆ្នាំ មកពីភូមិរនាមធំ។ រឿងរ៉ាវរបស់បងស្រីគឺជាការស្តែងឱ្យឃើញនូវភាពអំណត់របស់ស្ត្រីដែលគ្មានទីបញ្ចប់។ ក្រោយចំណាកស្រុកទៅថៃ ១៤ឆ្នាំ និងបែកផ្លូវជាមួយស្វាមី គាត់ត្រឡប់មកភូមិវិញ រស់នៅជាមួយគ្រួសារដែលមានគ្នា ១១នាក់ ក្នុងនោះស្រី ៦នាក់ ដោយស្រលាញ់ថែទាំក្មួយៗដូចកូនបង្កើត។ ដំណាលរឿងរបស់គាត់មិនឈប់ត្រឹមនេះទេ។ បន្ទាប់ពីឃើញស្ថានភាពកុមារពិបាកអាន សរសេរ និងគិតលេខ ហើយការអនុវត្តអនាម័យនៅតែជាបញ្ហា ស្របគ្នានឹងអាណាព្យាបាលមិនយកចិត្តទុកដាក់លើការសិក្សាររបស់កូនៗ គាត់មានអារម្មណ៍ចង់ធ្វើអ្វីមួយឱ្យវាប្រសើរជាងនេះ។ “ទោះបីជាខ្ញុំជាស្ត្រីមេម៉ាយ មានធនធានតិចតួច ហើយជួបការលំបាកច្រើនក៏ពិតមែន ប៉ុន្តែខ្ញុំពិតជាចង់ចូលរួមដោះស្រាយបញ្ហាសហគមន៍របស់ខ្ញុំខ្លាំងណាស់៖ ខ្ញុំមិនរួញរាទេ—ខ្ញុំចង់ឃើញក្មេងៗក្នុងសហគមន៍បានចូលរៀន ចេះអានអក្សរ គិតលេខ និងមានការងារល្អគ្រប់ៗគ្នា និងចង់ឱ្យសហគមន៍របស់ខ្ញុំមានការរីកចម្រើន។” តាមរយៈកម្មវិធីអភិវឌ្ឍន៍របស់អង្គការ អេហ្វ អេក ដោយមានការជួយជ្រោមជ្រែង និងណែនាំពីមេភូមិ គាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាដៃគូអភិវឌ្ឍន៍របស់អង្គការ អេហ្វ អេក កម្ពុជា ដោយបម្រើការជាអ្នកស្ម័គ្រចិត្តផ្នែកអប់រំ (HGV-E) និងត្រួតពិនិត្យកុមារ (HGV-CM)។ គួបផ្សំនឹងមានឱកាសចូលរួមវគ្គបណ្តុះបណ្តាលទាក់ទិននឹងការថែទាំ សម្របសម្រួល លើកទឹកចិត្ត […]
![]()
[English Below] បងស្រី ឆេង ស្ររ័ត្ន៖ បានផ្លាស់ប្តូរពីម្តាយដែលខ្មាស់អៀនច្រើន ទៅជាគ្រូដែលពូកែលើកទឹកចិត្តមួយរូប! បងស្រី ស្ររ័ត្ន មានអាយុ ២៧ឆ្នាំ ជាអ្នកម្តាយកូន ២ ដែលមកពីភូមិក្រមុំបូល បានផ្លាស់ប្តូរជីវិតរបស់គាត់ជាមួយអង្គការ អេហ្វ អេក។ ពីមុនគាត់ខ្មាស់អៀនច្រើន និងស្ទាក់ស្ទើរចំពោះខ្លួនឯង ឥឡូវគាត់បង្រៀនកុមារក្នុងភូមិ ៧-១២ នាក់ដោយទំនុកចិត្ត រៀងរាល់ថ្ងៃអាទិត្យនៅក្នុងក្លឹបកុមារ ដែលមានទីតាំងក្នុងក្រុមជំនុំមួយ។ “ខ្ញុំបានយល់ពីតម្លៃនៃការសិក្សា និងទទួលបានភាពក្លាហានក្នុងការបង្រៀន និងភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍របស់ខ្ញុំ” គាត់បានលើកឡើង។ តាមរយៈការបណ្តុះបណ្តាលរបស់អង្គការ អេហ្វ អេក គាត់កំពុងផ្តល់បណ្តុះកុមារឱ្យចូលរួម និងមានភាពអង់អាច—រួមទាំងកូនប្រុសរបស់គាត់ផងដែរ—ប្រកបដោយចំណេះដឹង ប្រកាន់ខ្ជាប់នូវការអនុវត្តសិទ្ធិ និងមានចំណង់ចំណូលចិត្តក្នុងការសិក្សា។ តើគោលដៅរបស់គាត់ជាអ្វី? គោលដៅរបស់គាត់ផ្តោតសំខាន់ថា សហគមន៍រីកចម្រើន ស្របគ្នានឹងកុមារគ្រប់រូបមានសំឡេងចូលរួម និងទទួលឱកាសធំធាត់បានល្អ។ 💪 Mrs. Cheng Srorat: From Shy Mom to Inspiring Teacher! Mrs Srorat, a 27-year-old mom […]
![]()

Recent Comments