ក្តីសង្ឃឹមថានឹងមានប្រភពចំណូលច្រើន! អ្នកស្រី ឡា មានប្រសាសន៍ថា “ការរស់នៅក្នុងសហគមន៍ដែលមនុស្សជាច្រើនមើលឃើញថា ការធ្វើចំណាកស្រុក គឺជាជម្រើសតែមួយគត់នៃការរកប្រាក់ចំណូល ធ្វើឱ្យគ្រួសាររបស់គាត់មានភាពលំបាកក្នុងការសម្រេចចិត្ត”។ គាត់បានរៀបអាពាហ៍ពិពាហ៍ មានកូនបីនាក់ និងមានចំណូលមិនស្ថិតស្ថេរ ដូច្នេះតើគ្រួសាររបស់គាត់ត្រូវសម្រេចចិត្តលើជម្រើសសេដ្ឋកិច្ចដោយរបៀបណា? ដូចគ្រួសារជាច្រើននៅក្នុងសហគមន៍ដែលពួកគាត់បានសម្រេចចិត្តធ្វើចំណាកស្រុកជាញឹកញាប់ ហើយទុកកូនៗរបស់ពួកគាត់ឱ្យនៅជាមួយជីដូនជីតា។ នៅឆ្នាំ២០២២ គាត់បានចូលរួមក្នុងកម្មវិធីកសិកម្មរបស់អង្គការ អេហ្វ អេក កម្ពុជា ដែលមានឈ្មោះថា “អ្នកស្ម័គ្រចិត្តក្តីសង្ឃឹមផ្នែកកសិកម្ម។” អ្នកស្រី ឡា មានប្រសាសន៍ថា“ខ្ញុំបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលជាច្រើន ស្តីពីបច្ចេកទេស និងការអនុវត្តកសិកម្ម ហើយបានទទួលការគាំទ្រពីធាតុចូលកសិកម្ម ដើម្បីចាប់ផ្តើមការដាំដុះបន្លែរបស់ខ្ញុំ។ នោះគឺជាផ្លូវទៅកាន់ក្តីសង្ឃឹម ដែលជាក្តីសង្ឃឹមនៃការមានប្រាក់ចំណូលចម្រុះសម្រាប់គ្រួសាររបស់ខ្ញុំ។ ប្តីរបស់ខ្ញុំនៅតែធ្វើការជាកម្មករនៅចំការរបស់អ្នកផ្សេង ប៉ុន្តែខ្ញុំអាចបង្កើតប្រាក់ចំណូលមួយទៀតពីការដាំបន្លែនៅក្នុងសហគមន៍របស់ខ្ញុំ ហើយខ្ញុំមានពេលសម្រាប់មើលថែកូនរបស់ខ្ញុំ»។ A Hope of having diversified incomes! “Living in a community where many people see migration as the only option of earning income […]
តើអ្នកដឹងទេថាអាកាសធាតុក្តៅខ្លាំងបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាព? វីធីងាយៗដើម្បីជួយខ្លួនអ្នក និងគ្រួសារក្នុងការថែទាំសុខភាពក្រោមអាកាសធាតុក្តៅ! Did you know that hot weather cause a serious health problem? Easy ways to help yourself and your family stay in good health! #ClimateAdaptation #FHCambodia
[English Below] កន្រៃ្ត និងក្តីសង្ឃឹមរបស់ខ្ញុំ សុភារៈជាយុវជនម្នាក់ ក្នុងចំណោមយុវជន និងយុវនារី ៤៥នាក់ ដែលទទួលបានឱកាសក្នុងការអភិវឌ្ឍជំនាញ ដើម្បីស្វែងរកប្រាក់ចំណូល តាមរយៈគម្រោងអភិវឌ្ឍន៍ជីវភាពយុវជន ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សុភារៈ មានក្តីស្រមៃចង់ក្លាយជាជាងកាត់សក់ម្នាក់ នៅក្នុងសហគមន៍ដែលគាត់កំពុងរស់នៅ ។ សុភារៈ បានបោះបង់ការសិក្សានៅថ្នាក់ទី ៥ ដោយសារតែបញ្ហាជីវភាពគ្រួសារ ម្យ៉ាងវិញទៀតផ្ទះរបស់គាត់នៅឆ្ងាយដាច់ស្រយាលពីគេ និងនៅឆ្ងាយពីសាលារៀន ។ សុភារៈ បាននិយាយថា “ខ្ញុំចង់បន្តការសិក្សា ប៉ុន្តែវាមិនអាចទៅរួច ខ្ញុំក៏បានសម្រេចចិត្តឈប់រៀន ដើម្បីជួយឪពុកម្ដាយរបស់ខ្ញុំធ្វើស្រែចម្ការ។ ក្រោយពីបោះបង់ការសិក្សា ខ្ញុំមិនមានជំនាញណាមួយដែលអាចរកប្រាក់ចំណូលជួយគ្រួសារនោះទេ មានតែជួយការងារធ្វើស្រែចម្ការឪពុកម្ដាយរបស់ខ្ញុំ។” នេះជាចំណុចចាប់ផ្តើម នៃក្តីសង្ឃឹមក្នុងការធ្វើជាជាងកាត់សក់។ សុភារៈបានលើកឡើងថា “ខ្ញុំជាមនុស្សដែលមានភាពខ្មាស់អៀនច្រើន និងមិនមានភាពក្លាហាន ហើយខ្ញុំក៏មិនដែលធ្លាប់បានរៀនជំនាញអ្វីដែរ។ ពីមុនខ្ញុំធ្លាប់សុំឪពុកម្ដាយរបស់ខ្ញុំទៅរៀនជំនាញជាងកាត់សក់ ប៉ុន្តែដោយសារកត្តាគ្រួសារ ឪពុកម្ដាយរបស់ខ្ញុំមិនមានថវិកាគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់អោយខ្ញុំរៀនជំនាញនោះទេ។ បច្ចុប្បន្ន កន្រៃ្តកាត់សក់មួយនេះស្ថិតនៅក្នុងដៃរបស់ខ្ញុំ។ វាបាននាំមកនូវស្នាមញញឹមដល់ខ្ញុំ និងភ្ញៀវដែលបានទទួលបានម៉ូតសក់ដែលគាត់ពេញចិត្ត។ ខ្ញុំចាប់ផ្តើមមើលឃើញពន្លឺនៃក្តីសង្ឃឹមរបស់ខ្ញុំ ដោយសារអង្គការ អេហ្វ អេក កម្ពុជា។” គាត់គូសបញ្ជាក់ថា “ក្តីសង្ឃឹមក្នុងការកាន់កន្រៃ្តកាត់សក់ បានចាប់ផ្តើមតាំងពីថ្ងៃដំបូងដែលខ្ញុំបានទទួលព័ត៌មានពីមេភូមិ អំពីគម្រោងអភិវឌ្ឍន៍ជីវភាពយុវជន […]
បន្តបណ្តុះទម្លាប់អាន៖ ខែមីនា គឺជាខែប្រារព្ធទិវាជាតិអំណាន ដើម្បីលើកកម្ពស់វប្បធម៌អានសៀវភៅ! ការបន្តអានជួយឱ្យបុគ្គលម្នាក់ៗទទួលបាននូវអត្ថប្រយោជន៍រយៈពេលវែង តាមរយៈការបង្កើននូវចំណេះដឹង ការផ្តោតយកចិត្តទុកដាក់ និងភាពច្នៃប្រឌិតកាន់តែប្រសើរឡើង។ ការបណ្តុះទម្លាប់អានបានជាប់លាប់ នឹងជំរុញយើងឱ្យស្រឡាញ់សៀវភៅ និងរៀនសូត្របានពេញមួយជីវិត ដើម្បីរួមចំណែកដល់ការលូតលាស់ និងការអភិវឌ្ឍខ្លួន។ 📚🌟 Continuing the Habit of Reading: March marks as the month to celebrate National Reading Day to promote culture of reading! By continuing this, individuals can reap the long-term benefits of enhanced knowledge, improved focus, and heightened creativity. Establishing a routine of […]
សូមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំង ៥ រូប ដែលបានចូលរួមក្នុងកម្មវិធីប្រកួតថតរូប អំពី “តស់! អានដោយក្តីសង្ឃឹមជាមួយកូនតូច”។ សូមអញ្ជើញមកបើករង្វាន់ដបទឹក ដោយភ្ជាប់មកជាមួយឈ្មោះរបស់អ្នក និង Screenshot នៃផុសមួយនេះដែលបាន Share ជា Public នៅលើ News Feed របស់ខ្លួន។ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ នៅរៀងរាល់ម៉ោងធ្វើការរបស់ការិយាល័យអង្គការ អេហ្វ អេក កម្ពុជា (FH Cambodia) ឬសូមផ្ញើសារមកកាន់ផេករបស់យើងខ្ញុំ សម្រាប់ព័ត៌មានបន្ថែម។ សូមអរគុណ! #ReadingWithHope #FHCambodia
[English Below] រីករាយថ្ងៃព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ! ការរស់ឡើងវិញរបស់ព្រះយេស៊ូវនៅថ្ងៃអាទិត្យ បីថ្ងៃបន្ទាប់ពីការសុគតរបស់ទ្រង់។ យើងអបអរអំណាចនៃក្តីសង្ឃឹមជាមួយនឹងអំណោយដ៏អស្ចារ្យនៃថ្ងៃព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ!! ចូលរួមជាមួយពួកយើងក្នុងការបង្កើតភាពវិជ្ជមាន និងនាំយកក្តីសង្ឃឹមដល់អ្នកដែលយើងបម្រើ។ Happy Easter Day! The Resurrection of Jesus on Sunday, three days after his death by crucifixion. We celebrate the power of hope with the great gift of Easter! Join us in making positivity and inspiration with #FHCambodia. Let’s make a difference together and bring HOPE to those […]
[English Below] 🙏 ថ្ងៃសុក្រដ៏វិសុទ្ធ! យើងចងចាំថ្ងៃដែលព្រះយេស៊ូវទ្រង់ព្រមរងទុក្ខ និងសុគតលើឈើឆ្កាង ជាការលះបង់ដើម្បីរំដោះបាបដល់យើងគ្រប់គ្នា។ សូមឲ្យព្រះពរនៃថ្ងៃដ៏វិសុទ្ធនេះ បានបំពេញចិត្តអ្នករាល់គ្នាដោយការដឹងគុណ និងជម្រុញទឹកចិត្ត ឲ្យរស់នៅប្រកបដោយក្តីមេត្តា និងសេចក្តីស្រឡាញ់។ 🙏 Good Friday! We remember the day Jesus willingly suffered and died by crucifixion as the ultimate sacrifice for our sins. May the blessings of this holy day fill your heart with gratitude and inspire you to live a life of compassion and […]
អូនតូច តែបេះដូងអូនធំ៖ ដំណើររបស់ស៊ីណាក្នុងការផ្លាស់ប្រែសហគមន៍របស់នាង ស៊ីណា ជាក្មេងស្រីតូចដែលមានអាយុប្រាំពីរឆ្នាំ រស់នៅជាមួយឳពុកម្តាយ និងប្អូនស្រី ក្នុងស្រុកស្វាយលើ។ កុមារីតូចនេះ បាននិយាយថា “ខ្ញុំចង់ក្លាយជាគ្រូបង្រៀននាពេលអនាគត។ ការធ្វើជាគ្រូបង្រៀន ខ្ញុំនឹងអាចចិញ្ចឹមគ្រួសាររបស់ខ្ញុំ។ ខ្ញុំមានបេះដូងដ៏អស្ចារ្យក្នុងការចង់ឃើញ និងលើកកម្ពស់ការផ្លាស់ប្តូរ ដើម្បីឱ្យកុមារនៅក្នុងសហគមន៍មានការអប់រំ និងអនាគតដ៏ភ្លឺស្វាង”។ នាងបានលើកឡើងថា “ខ្ញុំខំរៀននៅសាលា និងចូលរួមសកម្មភាពរៀននៅក្លឹបកុមារសហគមន៍ ថែមទាំងបានរៀន និងបង្រៀនកុមារតូចៗនៅផ្ទះផងដែរ។ ម្តាយរបស់ខ្ញុំខំប្រឹងជួយខ្ញុំ ដើម្បីជ្រោមជ្រែងក្តីសុបិនរបស់ខ្ញុំឱ្យក្លាយជាការពិត។ ក្រៅពីការសិក្សា ខ្ញុំតែងតែជួយកិច្ចការឪពុកម្ដាយខ្ញុំនៅផ្ទះផងដែរ”។ នាងបានបញ្ចប់ថា “ខ្ញុំជាកូនតូច ប៉ុន្តែខ្ញុំអាចធ្វើរឿងជាច្រើនសម្រាប់ការអប់រំរបស់ខ្ញុំ ឪពុកម្តាយរបស់ខ្ញុំ និងសហគមន៍របស់ខ្ញុំ”។ Small Girl, Big Heart: Sina’s Journey to Change Her Community Sina is a seven-year-old girl living with her parents and a sister in Svay […]
[English Below] លើសពីអាហារ តែជាចំណូល៖ បង្កើតក្តីសង្ឃឹមសម្រាប់កូនៗរបស់យើង! ជីដូនជីតាដែលចិញ្ចឹមចៅប្រាំមួយនាក់ ប្រឹងប្រែងក្នុងការបង្កើតស្នាមញញឹម និងក្តីសង្ឃឹមដល់ចៅៗរបស់គាត់! អ្នកស្រី ម៉ៅ ប៉ុន តែងតែមានអារម្មណ៍ក្តុកក្តួល និងពិបាកចិត្តចំពោះទំនួលខុសត្រូវដែលពួកគាត់ទទួល និងជីវភាពរស់នៅដែលពួកគាត់ស៊ូទ្រាំ។ ដោយមានជីវភាពក្រីក្រ និងមានទំនួលខុសត្រូវក្នុងការមើលថែចៅប្រាំមួយនាក់ អ្នកស្រីបានចោទជាមន្ទិលទៅកាន់សមត្ថភាពរបស់គាត់ក្នុងការផ្គត់ផ្គង់ចៅៗរបស់ពួកគាត់ឲ្យបានគ្រប់គ្រាន់។ ជាងនេះទៅទៀត អ្នកស្រីបានជំពាក់បំណុលគេ ដោយសារតម្រូវការធ្វើស្រែចំការជាបន្ទាន់ និងជួយផ្គត់ផ្គង់តម្រូវការរបស់ចៅៗ។ លោក ម៉ៅ ប៉ុន បានមានប្រសាសន៍ថា “អង្គការ អេហ្វ អេក កម្ពុជា បានចូលមក ហើយនាំមកនូវការផ្លាស់ប្តូរនៅក្នុងគ្រួសាររបស់ខ្ញុំ។ យើងបានទទួលការបណ្តុះបណ្តាលជាច្រើនសម្រាប់គ្រួសារខ្ញុំ ដូចជាជំនាញកសិកម្ម កុមារបានចូលរៀន និងការយល់ដឹងផ្សេងទៀតអំពីអនាម័យ យេនឌ័រ និងតម្លៃនៃការអប់រំ”។ ពួកយើងកំពុងកាន់ស៊ុតជាមួយនឹងស្នាមញញឹម និងមានអាហារនៅលើតុសម្រាប់ចៅៗ វាជាភស្តុតាងនូវក្តីរំភើប និងក្តីសង្ឃឹមសម្រាប់ពួកយើង។ អ្នកស្រី ម៉ៅ ប៉ុន មានប្រសាសន៍ថា “គ្រួសារខ្ញុំបានចាប់ផ្តើមដាំបន្លែនៅជុំវិញផ្ទះ និងចិញ្ចឹមមាន់ ហើយពួកយើងបានជួយគ្នាក្នុងលក្ខណៈគ្រួសារ”។ លទ្ធផលនៃសកម្មភាពទាំងនោះផ្តល់ឱ្យពួកគេនូវប្រភពចំណូលស្ថេរភាព និងធានាថា ពួកគេមានអាហារគ្រប់គ្រាន់សម្រាប់តម្រូវការប្រចាំថ្ងៃរបស់ពួកគេ។ ចៅៗរបស់ខ្ញុំមានន័យគ្រប់យ៉ាងចំពោះខ្ញុំ អ្វីដែលខ្ញុំបានធ្វើ គឺវិនិយោគលើអនាគតកូនៗរបស់ខ្ញុំ! From […]
[English Below] រួមគ្នាពិភាក្សារកដំណោះស្រាយនានា ក្នុងអំឡុងពេលមានវិបត្តកង្វះទឹកស្អាត និងការគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាពក្នុងបរិបទការប្រែប្រួលអាកាសធាតុ។ Together discuss solutions during the water scarcity crisis and sustainable water management in the context of climate change. #WorldWaterDay2024 #WWD2024 #WaterforPeace #FHCambodia
Recent Comments