[English Below] ការអបរំផ្សព្វផ្សាយស្តីពីសុខភាព អាហារូបត្ថម្ភ ជំងឺរាកនៅសហគមន៍សម្រាប់កុមារ ជាចលករមួយយ៉ាងសំខាន់ក្នុងយុទ្ធការផ្លាស់ប្តូរឥរិយាបទក្នុងការចិញ្ចឹម និងថែទាំកុមាររបស់អ្នកម្តាយ និងអ្នកថែទាំ។ អង្គការ អេហ្វ អេក កម្ពុជា ក្រោមគម្រោងកម្មវិធីសុខភាព អាហារូបត្ថម្ភ អនាម័យ និងទឹកស្អាត បានសហការជាមួយមន្ត្រីជំនាញសុខភាព អាជ្ញាធរមូលដ្ឋាន និងអ្នកស្មគ្រ័ចិត្តសុខភាពសហគមន៍ ចុះអប់រំ និងផ្សព្វផ្សាយដើម្បីធ្វើឱ្យមានការផ្លាស់ប្រែជាវិជ្ជមាននូវសុខមាលភាពរបស់កុមារក្នុងសហគមន៍។ [English Below] ការអបរំផ្សព្វផ្សាយស្តីពីសុខភាព អាហារូបត្ថម្ភ ជំងឺរាកនៅសហគមន៍សម្រាប់កុមារ គឺជាចលករមួយយ៉ាងសំខាន់ក្នុងយុទ្ធនាការផ្លាស់ប្តូរឥរិយាបទក្នុងការចិញ្ចឹម និងថែទាំកុមាររបស់អ្នកម្តាយ និងអ្នកថែទាំ។ អង្គការ អេហ្វ អេក កម្ពុជា ក្រោមគម្រោងកម្មវិធីសុខភាព អាហារូបត្ថម្ភ អនាម័យ និងទឹកស្អាត បានសហការជាមួយមន្ត្រីជំនាញសុខភាព អាជ្ញាធរមូលដ្ឋាន និងអ្នកស្មគ្រ័ចិត្តសុខភាពសហគមន៍ ចុះអប់រំ និងផ្សព្វផ្សាយ ដើម្បីធ្វើឱ្យមានការផ្លាស់ប្រែជាវិជ្ជមាននូវសុខមាលភាពរបស់កុមារក្នុងសហគមន៍។ Increasing community awareness regarding health, nutrition, and childhood diarrhea is essential for […]
រីករាយបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៤-២០២៥ យើងរួមគ្នាជួយឱ្យកុមារគ្រប់រូបទទួលបានការអប់រំប្រកបដោយសមធម៌ និងបរិយាបន្ន! #InclusiveEducation #MoEYSCambodia #QualityEducation #ModelSchools #FlourishingCommunities #FHCambodia
ការពិនិត្យ និងថែទាំក្រោយសម្រាលសម្រាប់ម្តាយ តើអ្នកដឹងទេ ក្រោយសម្រាល ស្ត្រីជាម្តាយគួរតែពិនិត្យសុខភាពប៉ុន្មានដងជាមួយគ្រូពេទ្យជំនាញ? តើចំណុចអ្វីខ្លះដែលគ្រូពេទ្យត្រូវពិនិត្យដល់ស្រ្តី? ដើម្បីស្វែងយល់បន្ថែមអំពីការពិនិត្យ និងថែទាំក្រោយសម្រាលសម្រាប់ម្តាយ សូមមើលក្នុងរូបភាពដែលបានបង្ហាញខាងក្រោមនេះ៖ #HealthTips #PNC #AfterDeliveryCareforMother #FHCambodia
[English Below] យោងតាមសម្រង់សម្តីរបស់ស្រីរ័ត្ន “ការរៀនបានពិន្ទុទាបពីមុន បានធ្វើឱ្យការសិក្សារបស់ខ្ញុំ មិនសូវទទួលបានការជំរុញលើកទឹកចិត្ត។ យ៉ាងណាមិញ តាមរយៈកម្មវិធីទំនុកបម្រុងកុមារ និងការជួយជ្រោមជ្រែងពីអ្នកជុំវិញ វាបានជួយគាំទ្រដល់ការអភិវឌ្ឍលើផ្នែកអប់រំរបស់ខ្ញុំ។ កម្មវិធីទំនុកបម្រុងកុមារ ក៏ដូចជាតួនាទីរបស់ខ្ញុំជាអ្នកស្មគ្រ័ចិត្តបង្រៀន បានជំរុញទឹកចិត្តខ្ញុំយ៉ាងខ្លាំង ក្នុងការបង្កើនសមត្ថភាពសិក្សារបស់ខ្ញុំ ជាពិសេសក្នុងការសរសេរ និងការអាន។ ការប្រាស្រ័យទាក់ទងជាទៀងទាត់ជាមួយបុគ្គលិក អង្គការ អេហ្វ អេក រួមជាមួយនឹងការលើកទឹកចិត្ត ក៏ដូចជាការណែនាំរបស់ពួកគាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការផ្លាស់ប្រែនេះ។ លើសពីនេះ ការជួយជ្រោមជ្រែង និងកិច្ចខិតខំរបស់ម្តាយខ្ញុំក្នុងការជំរុញឱ្យមានកន្លែងរៀនសម្រាប់ខ្ញុំនៅផ្ទះ និងគាំទ្រយ៉ាងសកម្មនូវលទ្ធផលសិក្សារបស់ខ្ញុំ គឺជាកត្តាសំខាន់។ ចំណុចទាំងនេះហើយបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការរីកចម្រើនទាំងលើការសិក្សា និងសេចក្តីសង្ឃឹមរបស់ខ្ញុំ។ According to Sreyrath, “Receiving low scores in the past often led to a lack of motivation in my studies. However, I have found that FH Child […]
[English Below] ដើម្បីលើកស្ទួយផ្នែកសុខភាពអនាម័យរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់កម្មវិធីត្រពាំងប្រាសាទ២ បានពង្រឹង និងផ្តល់ចំណេះដឹងវិធីសាស្រ្តជាច្រើនដល់សហគមន៍ ជាពិសេស អ្នកស្រី ឡេង សុភ័ណ្ឌ អាយុ៣៩ឆ្នាំ មានតួនាទីជាសមាជិកភូមិ នៅក្នុងសហគមន៍ស្រែល្អ។ ទោះបីគាត់មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការធ្វើឱ្យគ្រួសារ និងសហគមន៍របស់គាត់ផ្លាស់ប្រែ រស់នៅកាត់បន្ថយមានជម្ងឺផ្សេងៗ និងដើម្បីឱ្យភូមិគាត់ប្រែក្លាយភូមិបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (Open Defecation Free (ODF) គាត់ត្រូវជួបការលំបាកជាច្រើនយ៉ាង ដោយសារការដឹកនាំសហគមន៍ឱ្យមានការផ្លាស់ប្ដូរ គឺមិនងាយនោះទេ។ គាត់បានបញ្ជាក់ថា “មុនពេលអង្គការ អេហ្វ អេក កម្ពុជា ចូលមកគាត់បានមករស់នៅក្នុងភូមិនេះតាំងពីឆ្នាំ២០០៨ រហូតដល់សព្វថ្ងៃ។ ពេលនោះនៅតាមភូមិនីមួយៗក្នុងស្រុកត្រពាំងប្រាសាទ យើងនេះនៅសុទ្ធតែព្រៃ ពេលនោះអ្នកដែលមករស់នៅក្នុងតំបន់នេះសុទ្ធតែមានបញ្ហាខាងផ្នែកសុខភាពអ្នកខ្លះបានស្លាប់ដោយសារតែជម្ងឺគ្រុនចាញ់ពីព្រោះការយល់ដឹងរបស់អ្នកជិតខាងរបស់គាត់នៅមានកម្រិត។ ចំណែកឯការប្រើប្រាស់ទឹកក៏ដូចគ្នាផងដែរគ្រួសាររបស់គាត់ និងសហគមន៍ខ្លះបានដាំទឹកឆ្អឹនហូបដែរ ប៉ុន្តែការដាំទឹកឆ្អិនសម្រាប់ហូបនៅតាមគ្រួសារនីមួយៗមានចំនួនតិចតួចណាស់។ មិនត្រឹមតែប៉ុណ្ណោះទេ គ្រួសារខ្ញុំផ្ទាល និងសហគមន៍ខ្លះ គ្មានបង្គន់ប្រើប្រាស់គឺបន្ទោបង់ពាសវាលពាសកាល។ ចំពោះការហូបទឹកវិញគ្រួសារខ្លះបានដាំទឹកពេលខ្លះក៏មិនបានដាំទឹកពីព្រោះគ្រួសារនីមួយៗរវល់ជាមួយការងាររៀងខ្លួនពុំបានគិតដល់រឿងអនាម័យនោះទេពេលខ្លះកូនៗ និងប្រជាជនឈឺពោះក្អួតនិងមានជម្ងឺរាគរុសហើយធ្វើអោយយើងខាតបង់ថវិការ និងពេលវេលា។ អ្នកស្រីក៏បានបន្ថែមទៀតថា រីឯកូនៗរបស់ខ្ញុំមានភាពអៀនខ្មាសខ្លាំងណាស់ពេលឃើញចាស់ៗមិនដែលបានជម្រាបសួរ ហើយក៏មិនមានភាពក្លាហានដែរ ពេលទៅសាលារៀនពេលធ្វើដំណើរតាមដងផ្លូវអ្នកស្រុកហៅស្ទើរតែមិនឆ្លើយផង។ខ្ញុំចង់បង្រៀនកូនៗរបស់ខ្ញុំដែរ តែគ្មានពេល រួមផ្សំនឹងរូបនាងខ្ញុំមិនសូវជាមានចំណេះដឹងក្នុងការបង្រៀនទៀតនោះ ទើបពួកគាត់មិនមានភាពក្លាហាន និងមិនសូវចេះគោរពចាស់ទុំដូច្នេះ។” គាត់បាននិយាយថា “ក្នុងអំឡុងពេលអន្តរាគមន៍របស់អង្គការ អេហ្វ […]
កូនកើតហើយ! ក្រោយពេលសម្រាលរួចភ្លាម វាជាពេលដ៏រីករាយបំផុតដែលអ្នកម្តាយបានឃើញមុខកូនដំបូង ហើយក៏ជានាទីតែមួយ ដែលទារកចាប់ផ្តើមប៉ះពាល់ជាមួយបរិយាកាសខាងក្រៅ។ សូមស្វែងយល់ទាំងអស់គ្នា អំពីសកម្មភាពដែលត្រូវដឹង និងអនុវត្តសម្រាប់ពេលវេលាដ៏សំខាន់នេះ! #HealthTips #AfterBirth #FHCambodia
[English Below] តើអ្នកត្រៀមខ្លួនសម្រាប់ឆ្នាំសិក្សាថ្មី ២០២៤-២០២៥ហើយឬនៅ? 📚 បវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែវិច្ចិកា ឆ្នាំ២០២៤នះហើយ! ដូចនេះយើងទាំងអស់គ្នាត្រូវធានាឱ្យបាននូវអនាគតដ៏ភ្លឺស្វាងសម្រាប់កូនៗរបស់អ្នក តាមរយៈការចុះឈ្មោះពួកគេឱ្យបានចូលរៀនទាន់ពេលវេលា។ 💼📖 យើងរួមគ្នាលើកទឹកចិត្តកុមារគ្រប់រូបឱ្យស្រលាញ់ការសិក្សា និងបណ្តុះគំនិតពួកគេឱ្យចង់ចេះចង់ដឹង។ 🌟 កុំឱ្យឱកាសនេះកន្លងផុតទៅ សូមឱ្យកូនៗរបស់លោកអ្នកបានចូលរៀនទាំងអស់គ្នា។ Are you ready for 2024-2025 academic year? 📚 The new academic year 2024-2025 is starting on 01 November 2024, and it’s time to secure your child’s bright future by enrolling them on time! 💼📖 Together, we inspire […]
Train up a child in the way he should go: and when he is old, he will not depart from it – Proverbs 22:6
តើស្វាមី និងក្រុមគ្រួសារអាចជួយគាំទ្រដល់ស្រ្តីយ៉ាងណាខ្លះក្នុងពេលឈឺពោះសម្រាល? ក្នុងសារមេរៀននេះ អ្នកនឹងដឹងពីគន្លឹះងាយៗមួយចំនួន ដែលអាចជួយគាំទ្រស្រ្តីជាម្តាយបង្កើនកម្លាំងចិត្ត និងកម្លាំងកាយក្នុងការបង្កើតកូន និងឆ្លងផុតពីស្ថានដ៏លំបាកមួយនេះ។ ខាងក្រោមនេះគឺជាគន្លឹះងាយៗមួយចំនួន៖ #HealthTips #PainRelief #ChildBirth #FHCambodia
[English Below] លាងសម្អាតដៃ ជួយសង្គ្រោះជីវិត! ការលាងសម្អាតដៃនឹងសាប៊ូជាវិធីដ៏សាមញ្ញ និងមានប្រសិទ្ធភាព ដើម្បីជួយសង្គ្រោះជីវិតអ្នក។ រីករាយទិវាពិភពលោកលាងសម្អាតដៃ! Wash hands, save life! Washing your hands with soap and water is a simple and effective way to save your life. Happy Global Handwashing Day! #GHD2024 #FHCambodia
Recent Comments