[English Below] អនុស្សាវរីយ៍ដែលចងចាំជាមួយអ្នកម្តាយ! សូមឱ្យយើងបានបង្ហាញពីការគោរព និងមនោសញ្ចេតនាពិសេសរវាងម្តាយ និងកូន នៅក្នុងថ្ងៃប្រារព្ធទិវាមាតា។ ដោយចែករំលែកអនុស្សាវរីយ៍ចងចាំ ដែលអ្នកស្រលាញ់បំផុតជាមួយពួកយើង តាមរយៈការសរសេរចូលក្នុងឆាតខាងក្រោមនេះ។ យើងនាំគ្នាអបអរនូវក្តីស្រឡាញ់ ភាពយកចិត្តទុកដាក់ និងអនុស្សាវរីយ៍ចងចាំនានា ដែលធ្វើឱ្យទំនាក់ទំនងនេះកាន់តែពិសេស។ Cherished Moments with Mom! Let’s honor the unique connection between mothers and their children on Mother’s Day. Share your most cherished memory with us by typing it in this chat. Together, we celebrate the love, care, […]
[English Below] តែន តែន! មើលខ្ញុំនែ៎ ខ្ញុំបំបៅដោះកូនក្នុង ១ម៉ោងដំបូង បន្ទាប់ពីសម្រាលរួច! ទឹកដោះម្តាយគឺជាអាហារធម្មជាតិ សម្បូរដោយសារជាតិចិញ្ចឹម ជាតិទឹក និងប្រពន្ធ័ការពាររាងកាយគ្រប់គ្រាន់សម្រាប់ទារក ដូចនេះសូមអ្នកម្តាយគ្រប់រូប ផ្តល់ទឹកដោះម្តាយក្នុង ១ម៉ោងដំបូងដល់កូន បន្ទាប់ពីសម្រាលរួច។ Ten Ten! Look at me, I breastfeed my baby in the first hour after giving birth! Breast milk is a natural food rich in nutrients, water, and immune system for the baby, so every mother should give breast milk […]
[English Below] ការទំនុកបម្រុង! ដំណើរឆ្ពោះទៅរកក្តីសង្ឃឹម និងបង្កើតអនាគតដ៏ភ្លឺស្វាងដល់កុមារ និងសហគមន៍! ការបំផ្លាស់បំប្រែរបស់កុមារ ទាំងលើឥរិយាបថ និងសមត្ថភាព គ្រួសាររបស់ គឹមស្រូយ ធ្លាប់ជួបការលំបាកក្នុងការទទួលបានការអប់រំ ដោយសារបញ្ហាចម្ងាយផ្លូវ និងខ្វះខាតលុយកាក់ តែក្រោយពីបានចូលរួមក្នុងកម្មវិធីរបស់អង្គការ អេហ្វ អេក សហគមន៍របស់នាងអាចបង្កើតបានជាមត្តេយ្យសហគមន៍ និងក្លឹបកុមារ។ ពីមុនគ្រួសាររបស់ គឹមស្រូយ ប្រឈមនឹងបញ្ហាជីវភាពរកបានតិចតួច ជាហេតុនាំឱ្យម្តាយរបស់នាងតែងតែពឹងអ្នកជិតខាងសម្រាប់អាហារហូបចុក ឬប្តីគាត់ត្រូវទៅកាប់ឈើក្នុងទឹកដីប្រទេសថៃ។ ដោយសារតែកត្តាជីវភាព គ្រួសាររបស់នាងត្រូវឱ្យកូនស្រីទាំងពីរឈប់រៀន ដើម្បីជួយរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ទោះជាយ៉ាងនេះក្តី នាងនៅតែចង់បញ្ចប់ថ្នាក់បរិញ្ញាបត្រ ខណៈដែលបន្តជួយការងារផ្ទះ និងលើកទឹកចិត្តមិត្តភ័ក្តិឱ្យត្រឡប់ចូលរៀនវិញ។ ទោះបីជាសហគមន៍ខ្វះសាលាមត្តេយ្យសិក្សា និងក្លឹបកុមារយ៉ាងណាក្តី វត្តមាននៃគម្រោងអប់រំត្រូវបានដាក់ឱ្យដំណើរការ ស្របពេលដែលសាលាមត្តេយ្យ និងក្លឹបកុមារត្រូវបានបង្កើតឡើង។ តាមរយៈការប្រជុំផ្សព្វផ្សាយ មាតាបិតាទទួលបានការយល់ដឹងកាន់តែច្បាស់ អំពីសារៈសំខាន់នៃការអប់រំ។ ចំពោះបញ្ហាអនាម័យ នៅក្នុងភូមិប្រឈមនឹងបញ្ហានានា ដូចជាកង្វះទឹកស្អាត និងទឹកស្អាតប្រើប្រាស់ ប៉ុន្តែតាមរយៈគម្រោងសុខភាព/អាហារូបត្ថម្ភ ពេលនេះគ្រួសារទាំងអស់មានបង្គន់អនាម័យប្រើផ្ទាល់ខ្លួន និងទទួលបានទឹកស្អាត។ ភូមិរបស់នាងត្រូវបានទទួលស្គាល់ថា ជាភូមិបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) និងជាភូមិដ្ឋានដែលមានអនាម័យបរិស្ថានស្អាតពីមន្ទីរជនបទខេត្ត។ ឥឡូវនេះនាងមានទំនុកចិត្ត និងទទួលបានចំណេះដឹងផ្សេងៗ បន្ទាប់ពីចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសហគមន៍ តាមរយៈកម្មវិធីទំនុកបម្រុង និងបានជំរុញលើកទឹកចិត្តមិត្តភក្តិរបស់នាងឱ្យត្រឡប់ចូលរៀនវិញ។ […]
🌍💬តស់! សូមចូលរួមស្វែងយល់អំពីយេនឌ័រ ក៏ដូចជាមកស្គាល់ពីភាពខុសគ្នារវាងសមភាព និងសមធម៌យេនឌ័រជាមួយគ្នា៖ #Gender #GenderEqualityandEquity #FHCambodia
[English Below] តស់មកស្វែងយល់ពីការអប់រំសុខភាព និងអាហារូបត្ថម្ភនៅសហគមន៍របស់គម្រោងសុខភាព និងអាហារូបត្ថម្ភរបស់អង្គការ អេហ្វ អេក កម្ពុជា! ក្រុមទ្រទ្រង់សុខភាពភូមិដើរតួយ៉ាងសំខាន់ក្នុងការជជែក ចចារ និងប្រឹក្សាយោបល់ដល់ក្រុមអ្នកម្តាយ និងអ្នកថែទាំ ដើម្បីជំរុញ និងលើកទឹកចិត្តពួកគាត់អោយមានការផ្លាស់ប្រែជាវិជ្ជមាន ក្នុងការផ្តល់អាហារដែលសម្បូរដោយអាហារូបត្ថម្ភដល់កុមារ។ Come and learn about health and nutrition education in the community of FH Cambodia’s Health and Nutrition Project! Village Health Support Groups play an important role in negotiating and advising mothers and caregivers to encourage them to make positive changes […]
[English Below] បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៌ (ICT) ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់លទ្ធផលសិក្សារបស់កុមារ។ កម្មវិធីអប់រំរបស់អង្គការ អេហ្វ អេក កម្ពុជា របស់យើងបានផ្តួចផ្តើមអនុវត្តគម្រោងនេះ ដើម្បីបង្កើនឱកាសសិក្សាសម្រាប់កុមារ។ ការគាំទ្រលើបណ្ណាល័យឌីជីថលដែលមានលក្ខណៈច្នៃប្រឌិតបន្ថែមពីលើការកសាងសមត្ថភាពសម្រាប់ថ្នាក់ដឹកនាំសាលា គ្រូបង្រៀន បណ្ណារក្ស និងការប្រើប្រាស់ថ្នាលរៀនតាមអ៊ីនធឺណិត នឹងជំរុញយ៉ាងខ្លាំងដល់ការរៀនសូត្ររបស់កុមារ។ យើងបានដំឡើងឧបករណ៍បច្ចេកវិទ្យា និងសារគមនាគមន៍ រួមមានទូរទស្សន៍ឆ្លាតវៃ ថេបប្លេត រ៉ោតទ័រ និងឧបករណ៍ផ្សេងៗទៀតសម្រាប់ភ្ជាប់អ៊ីនធឹណេត នៅសាលាបឋមសិក្សាគោលដៅទាំង៥ ក្នុង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ សាលារៀនទាំងអស់បានប្តេជ្ញាចិត្តក្នុងការប្រើប្រាស់សម្ភារៈទាំងនោះឱ្យបានល្អបំផុត ដើម្បីផ្តល់ឧត្តមប្រយោជន៍ដល់កុមារ ក្នុងការពង្រឹងអំណាន និងគណិតវិទ្យា។ Information, Communication, and Technology (ICT) plays a crucial role in promoting learning outcomes of children. Our FH Cambodia’s Education Program has initiated this interventions […]
[English Below] តើអ្នកដឹងទេថា ការចូលរួមរបស់សហគមន៍ក្នុងការអនុវត្តរបបរអាហារដែលសាកសម និងត្រឹមត្រូវសម្រាប់កុមារអាយុចាប់ពី ៦ខែឡើងទៅពិតជាសំខាន់? សូមចូលរួមជាមួយអ្នកម្តាយ និងអង្គការ អេហ្វ អេក កម្ពុជា ដើម្បីផ្លាស់ប្តូរទម្លាប់នៃការធ្វើអាហារ និងបញ្ចុកប្រភេទអាហារដល់កូននៅក្នុងសហគមន៍។ Did you know that community involvement in implementing a proper and appropriate diet for children aged 6 months and older is important? Join FH Cambodia to change the way we cook and feed our children in the community. #HealthandNutrition #FHCambodia
តើអ្នកដឹងទេថា ការរំលោភបំពានកុមារគឺជាអ្វី? តើការរំលោភបំពានទាំងនោះកើតឡើងក្នុងទម្រង់បែបណា? សូមស្វែងយល់បន្ថែមជាមួយយើងខ្ញុំ អំពីទម្រង់ការរំលោភបំពានលើកុមារដូចខាងក្រោម៖ #ChildAbuseAwareness #FHCambodia
[English Below] សុបិន្តឱ្យធំ រួចផ្តើមធ្វើសកម្មភាពពីតូចទៅ! 🌟 កុមារនៅទីជនបទក្នុងប្រទេសកម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការនាំមកនូវការបំផ្លាស់បំប្រែសហគមន៍របស់គាត់ ចុះអ្នកវិញ? សូមចូលរួមជាមួយអង្គការ អេហ្វ អេក កម្ពុជា និងជំរុញលើកចិត្តដល់យុវជន ដើម្បីឱ្យពួកគេមានឱកាចូលរួមអភិវឌ្ឍសហគមន៍របស់ពួកគេ។ 🌍💫 សូមអញ្ជើញជួបជាមួយ ស្រី មេ ដែលជាយុវជនស្ម័គ្រចិត្តមួយរូប មានឆន្ទៈក្នុងការនាំមកនូវការបំផ្លាស់បំប្រែ! គាត់បានលើកឡើងថា៖ ខ្ញុំចង់ឃើញខ្លួនឯងមានការងារដ៏ល្អមួយ។ ខ្ញុំចង់ក្លាយជាគ្រូបង្រៀន ដែលអាចឱ្យខ្ញុំអប់រំកុមារ និងយុវជនក្នុងសហគមន៍ខ្ញុំ ក៏ដូចក្នុងសហគមន៍ដទៃទៀត ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសហគមន៍។ ខ្ញុំមានបំណងជួយពួកគេឱ្យប្រើប្រាស់ពេលវេលា ដើម្បីជួយអភិវឌ្ឍខ្លួនឯង និងសង្គម។ បច្ចុប្បន្ន ខ្ញុំកំពុងធ្វើជាគ្រូបង្រៀនស្ម័គ្រចិត្តក្នុងក្លឹបកុមារនៅក្នុងសហគមន៍របស់ខ្ញុំ។ ខ្ញុំពិតជារីករាយជាមួយការងារស្ម័គ្រចិត្តនេះណាស់ ព្រោះខ្ញុំអាចបង្រៀនកុមារនៅក្លឹបកុមារ ខណៈដែលលទ្ធផលការសិក្សារបស់ខ្ញុំក៏ប្រសើរជាងមុន។ Dream Big, Act small! 🌟 Rural children in Cambodia are ready to make a difference, are you? Join FH Cambodia […]
[English Below] សូមចូលរួមជាមួយបេសកកម្មការពារភពផែនដីរបស់អង្គការ អេហ្វ អេក កម្ពុជា ដើម្បីប្រារព្ធទិវាភពផែនដីនេះ! 🌍🌿 តស់យើងរួមគ្នាថែរក្សាភពផែនដីរបស់យើង តាមរយៈយុទ្ធនាការបោសសម្អាត ដាំដើមឈើ និងជ្រើសរើសកែច្នៃកាកសំណល់ផ្សេងៗឡើងវិញ ជំនួសឱ្យការប្រើប្រាស់ប្លាស្ទិក។ 🌱រួមគ្នា! យើងអាចជួយឱ្យភពផែនដីរបស់យើងមាននិរន្តរភាព។ Join FH Cambodia on our mission to protect our planet this World Earth Day! 🌍🌿 Let’s work together through clean-up campaigns, tree planting, and choosing reusable alternatives to plastics. 🌱 Together, we can create a more sustainable future for our […]
មតិថ្មីៗ