[English Below] Empowering the next generation starts with a balancing act ⚖️ – teaching others while focusing on self-improvement. FH Cambodia invests in today’s youths and watches them flourish into the agents of change of tomorrow! 🌈! ការពង្រឹងភាពអង់អាចដល់យុវជនជំនាន់ក្រោយ ដោយផ្តើមពីការជំរុញធ្វើសកម្មភាពនោះឱ្យមានតុល្យភាព ⚖️ – ស្របពេលដែលបង្រៀនកុមារដទៃ យុវជនរបស់យើងក៏ត្រូវផ្តោតលើការកែលម្អខ្លួនឯងឱ្យមានភាពល្អប្រសើរផងដែរ។ អង្គការ អេហ្វ អេក កម្ពុជា បានវិនិយោគលើយុវជនមកទល់សព្វថ្ងៃនេះ ហើយបន្តមើលពួកគេរីកចម្រើន រហូតដល់ក្លាយជាភ្នាក់ងារនៃការផ្លាស់ប្រែនៅថ្ងៃខាងមុខ! 🌈! #YouthEmpowerment #BalanceIsKey #FlourishingCommunities […]
នៅក្នុងមេរៀនអត្ថប្រយោជន៍រយៈពេលវែងនៃការអប់រំ យើងនឹងឈ្វេងយល់បន្ថែមពីសារគន្លឹះធំៗចំនួនពីរ រួមមានសារគន្លឹះនៃការអប់រំពេញលេញជួយបង្កើនឱកាសរកប្រាក់ចំណូល និងការយល់ដឹងរបស់ស្ត្រីជាអ្នកម្តាយដែលបានទទួលការអប់រំ ដូចបានបង្ហាញនៅក្នុងរូបភាពខាងក្រោម៖ #ChildStimulation #SchoolReadiness #EarlyChildhoodCareAndEducation #FlourishingCommunities #FHCambodia
[English Below] ជំរុញមកនូវអ្នកដឹកនាំជំនាន់ក្រោយ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ! 🌟 ដោយផ្តល់ភាពអង់ភាពដល់សិស្សានុសិស្សនៅកម្រិតវិទ្យាល័យ អាចបង្កើតផលជះវិជ្ជមាននៅក្នុងសហគមន៍រស់នៅរបស់ពួកគេ តាមរយៈការប្រកួតប្រជែងថ្នាក់ខេត្តលើប្រធានបទ “ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ” ដែលជាការសិក្សាស្រាវជ្រាវអំពីការអនុវត្ត និងប្រើប្រាស់ជីកំប៉ុស្ត ដីកសិកម្ម ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍក្នុងវិស័យកសិកម្ម លើកកម្ពស់សមត្ថភាពយុវជន និងលើកទឹកចិត្តពួកគេក្នុងការចូលរួមផ្សព្វផ្សាយ និងអភិវឌ្ឍន៍នៅក្នុងសហគមន៍របស់ពួកគេ ដែលជម្រុញ និងបង្កើនការដាំដុះដែលមានភាពសម្បូរបែបនៃអាហារូបត្ថម្ភគ្រប់គ្រាន់នៅតាមសហគមន៍។ សូមគាំទ្រគំនិតផ្តួចផ្តើមនេះ និងលើកទឹកចិត្តយុវជនបន្ថែមទៀត ដើម្បីចូលរួមក្នុងការបង្កើតការផ្លាស់ប្តូរជាវិជ្ជមានជាមួយ អង្គការ អេហ្វ អេក កម្ពុជា! Foster the next generation of leaders in Trapeang Prasat district, Oddar Meanchey! 🌟 Empower high school students to make a real impact in their communities through provincial-level competitions promoting […]
Empower Your Day with Our Community’s Quote of the Day My community is certified as an Open Defecation-Free village. I am proud to be a part of changing my community by sharing lessons I learned from FH and practicing all those learnings. Even if FH leaves my community, I will continue doing my part, using […]
ដើម្បីឆ្លើយតបការអប់រំប្រកបដោយគុណភាព និងប្រសិទ្ធិភាព ក៏ដូចជាស្តង់ដារនៃការអប់រំនៅប្រទេសកម្ពុជា អង្គការ អេហ្វ អេក ប្រចាំស្រុកពួក បានសហការជាមួយមន្ទីរអប់រំខេត្ត និងការិយាល័យអបរំស្រុក ដើម្បីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីទីប្រឹក្សាគរុកោសល្យ នីតិវិធីតេស្តស្ដង់ដារ ការប្រជុំឆ្លុះបញ្ចាំង និងចែករំលែកបទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយប្រចាំឆមាសទី១ នៅការិយាល័យអប់រំស្រុក។ វគ្គបណ្ដុះបណ្ដាលនេះត្រូវបានធ្វើឡើង ក្នុងគោលបំណងគាំទ្រដល់ថ្នាក់ដឹកនាំសាលា និងលោកគ្រូអ្នកគ្រូសម្រេចបាននូវគោលដៅ ដើម្បីជួយសិស្សានុសិស្សឱ្យចេះអាន និងចេះសរសេរ។ #QualityOfEducation #ModelSchoolStandards #FlourishingCommunities #FHCambodia
អបអរសាទរបុណ្យ«រុក្ខទិវា» ០៩ កក្កដា ២០២៤ អង្គការ អេហ្វ អេក កម្ពុជា បានចូលរួមដាំកូនឈេី ដែលត្រូវបានធ្វើឡើងក្នុងគោលបំណងបំផុសស្មារតីស្រឡាញ់ព្រៃឈើ និងធនធានធម្មជាតិក្នុងសង្គម តាមរយៈសកម្មភាពដាំដើមឈើឡើងវិញ និងឱ្យប្រជាពលរដ្ឋរួមសាមគ្គីគ្នា ដើម្បីថែរក្សា ការពារ និងអភិវឌ្ឍធនធានព្រៃឈើដែលជាប្រភពធម្មជាតិដ៏សំខាន់របស់យើង។ #បុណ្យរុក្ខទិវា២០២៤ #FHCambodia
[English Below] អង្គការ អេហ្វ អេក កម្ពុជា បានចូលរួមកិច្ចប្រជុំបណ្ដាញការងារយេនឌ័រថ្នាក់ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅសម្រាប់អនុវត្តផែនការបន្ទាប់ ក្រោមអធិបតីភាព លោកស្រី ឯក សុភារុំ ប្រធានមន្ទីរកិច្ចការនារី ខេត្តឧត្តរមានជ័យ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៥នាក់ ស្រី ២៩នាក់។ ស្របគ្នាជាមួយនឹងយុទ្ធសាស្ត្ររបស់អង្គការ អេហ្វ អេក កម្ពុជា ក្នុងការធ្វើការជិតស្និតជាមួយគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ (គ.ក.ន.ក) ដើម្បីបណ្តុះបណ្តាល និងជំរុញពួកគាត់អោយចែករំលែក និងបញ្ជ្រាបយេនឌ័របន្តដល់សហគមន៍។ ក្នុងការបញ្ជ្រាបយេនឌ័រ និងលើកកម្ពស់សមភាពយេនឌ័រនេះដែរ យើងផ្តោតសំខាន់លើគ្រូួសារ និងកុមារដែលនៅក្នុងសហគមន៍ទាំងមូល ក្នុងគោលបំណងរួមចំណែកធ្វើអោយសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រ និងលើកកម្ពស់សមភាពយេនឌ័រ ជាពិសេសភាពអង់អាចរបស់ស្ត្រី និងក្នុងការកាត់បន្ថយអំពើហិង្សាផ្សេងៗ ដែលកើតមានក្នុងសហគមន៍។ In the first half of 2024, FH Cambodia participated in the inaugural gathering of the […]
[English Below] បន្ទាប់ពីវគ្គពព្រឹងសមត្ថភាពដល់មន្ត្រីនៅមណ្ឌលសុខភាពរួមមក មន្ត្រីជំនាញទាំងនោះបានបណ្តុះបណ្តាលបន្ត ដើម្បីពង្រឹងសមត្ថភាពដល់ក្រុមទ្រទ្រង់ភូមិលើកញ្ចប់សិក្សាស្តីពីសុខភាពមាតា និងទារកសម្រាប់សហគមន៍។ ក្រុមទ្រទ្រង់ភូមិតាមភូមិគោលដៅនីមួយៗបានចែករំលែកចំណេះដឹងរបស់ខ្លួនលើការធ្វើបបរខាប់គ្រប់គ្រឿងជាមួយសហគមន៍ និងក្រោមការចូលរួមពីសហគមន៍យ៉ាងសកម្ម។ Following the capacity building training for health center staff, they proceeded to cascade Village Health Support Groups (VHSGs) on maternal and child health education packages within the community. The VHSGs provided cooking demonstration in each community on how to make Borbor Khab Kroub Kroeung, actively encouraging community […]
នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ អង្គការ អេហ្វ អេក កម្ពុជា ប្រចាំតំបន់ស្វាយលើ២ បានសហការជាមួយរដ្ឋបាលស្រុកស្វាយលើ និងថ្នាក់ដឹកនាំភូមិ ឃុំ ព្រមទាំងតំណាងសហគមន៍ក្នុងឃុំបឹងមាលា និងតាសៀម បានរៀបចំកម្មវិធីសមិទ្ធិផលរបស់សហគមន៍ និងពិធីបញ្ចប់គម្រោងរបស់អង្គការ អេហ្វ អេក កម្ពុជា ប្រចាំតំបន់ស្វាយលើ២ ក្រោមអធិបតីភាព លោក ហ៊ុន ហួន ប្រធានក្រុមប្រឹក្សាស្រុកស្វាយលើ និងលោក ចាប វិបុល នាយកប្រចាំប្រទេសនៃ អេហ្វ អេក កម្ពុជា ។ ក្នុងរយ:ពេល ១០ ឆ្នាំនៃការអនុវត្តកម្មវិធី (២០១៤-២០២៤) បានបង្កើតផលប៉ះពាល់ទៅដល់ប្រជាជនសរុបចំនួន ២៣ ៩៤៦នាក់ (ស្រី ១១ ៥៥៤នាក់) កុមារសរុបចំនួន ៧ ២៧០នាក់ (កុមារី ៣ ៤៣៣នាក់)ដែលឆ្លើយតបទៅនឹងគោលដៅកម្មវិធីដែលចង់ឃើញ ទំនាក់ទំនងសហគមន៍ត្រូវបានផ្លាស់ប្រែ […]
[English Below] នៅថ្ងៃទី២៤ ដល់ ២៥ ខែមិថុនា ឆ្នាំ២០២៤ អង្គការ អេហ្វ អេក ប្រចាំតំបន់កម្មវិធីស្រុកចុងកាល់បានសហការជាមួយរដ្ឋបាលឃុំចុងកាល់ និងឃុំជើងទៀន នាយកសាលា និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ រៀបចំទិវាសំឡេងកុមារ និងយុវជន នៅសាលាបឋមសិក្សាឈក និងសាលាបឋមសិក្សាជើងទៀន ដើម្បីគាំទ្រសំឡេងកុមារ ដោយការបង្ហាញពីសិទ្ធិកុមារ ការពេញចិត្ត និងមិនពេញចិត្ត ចំពោះសាលារៀន គ្រួសារ និងសហគមន៍ ព្រមទាំងផ្សព្វផ្សាយអំពីកម្មវិធីកៀរគរសហគមន៍ នឹងទំនុកបម្រុងកុមារ។ ក្នុងនោះអ្នកចូលរួម មានកុមារចំនួន ២៧៩នាក់ ស្រី ១៥៤នាក់ និងអាណាព្យាបាលចំនួន ៦២នាក់ ស្រី ៤០នាក់ សរុបមានចំនួន ៣៤១នាក់ ស្រី ១៩៤នាក់។ The Chong Kal Area Program of FH collaborated with the Chong Kal and Cheung Tien […]
មតិថ្មីៗ