🌱 ការបែងចែកសំរាម គឺជាជំហានតូច ប៉ុន្តែមានអត្ថប្រយោជន៍ធំសម្រាប់សង្គម និងបរិស្ថាន! ♻️
តើអ្នកដឹងទេ? ការបែងចែកសំរាមឱ្យត្រឹមត្រូវ អាចនាំមកនូវអត្ថប្រយោជន៍ជាច្រើនដូចជា៖
✅ កាត់បន្ថយសំរាមចម្រុះ និងធ្វើឱ្យការគ្រប់គ្រងសំរាមមានប្រសិទ្ធភាព ✅ កាត់បន្ថយការបំពុលបរិស្ថាន និងការបញ្ចេញឧស្ម័ន CO₂ ✅ កាត់បន្ថយក្លិនស្អុយ និងសត្វល្អិតនៅជុំវិញ ✅ ជួយរក្សាសុខភាពសាធារណៈឱ្យល្អប្រសើរ ✅ អាចយកសំរាមខ្លះទៅកែច្នៃ ឬប្រើឡើងវិញ ✅ បង្កើតឱកាសរកប្រាក់ចំណូលបន្ថែម ✅ រក្សាបរិស្ថានឲ្យស្អាត និងរស់នៅបានយូរអង្វែង 🌍
👉 ចាប់ផ្តើមពីថ្ងៃនេះ ដោយបែងចែកសំរាមជា៖ 🟢 សំរាមសរីរាង្គ (សំណល់អាហារ) 🟡 សំរាមអាចកែច្នៃ (ប្លាស្ទិក ក្រដាស កញ្ចក់) 🔴 សំរាមទូទៅ/គ្រោះថ្នាក់
ជំហានតូចៗរបស់អ្នកថ្ងៃនេះ កំពុងបង្កើតផលប៉ះពាល់ដ៏ធំសម្រាប់សង្គម និងបរិស្ថានថ្ងៃស្អែក!
#WasteSegregation #CleanEnvironment #RecycleReuse #ReduceWaste #GoGreen #SustainableLiving #ClimateAction #FHCambodia