ការឆ្លើយតបជាមួយទារកតូចៗ តើអ្នកដឹងទេថា អ្នកអាចឆ្លើយតបជាមួយទារក ទោះបីពួកគេនៅតូចក៏ដោយ? តើអ្នកអាចធ្វើអ្វីខ្លះដើម្បីឆ្លើយតបជាមួយកុមារក្នុងផ្លូវវិជ្ជមាន ដែលជួយជំរុញដល់ការអភិវឌ្ឍរបស់កុមារ? #ChildStimulation #SchoolReadiness #EarlyChildhoodCareAndEducation #FlourishingCommunities #FHCambodia
[English Below] ភាពពន្លឿននៃដំណើរបំផ្លាស់បំប្រែរបស់ ស្រី មេ៖ ស្វែងយល់ពីភាពពន្លឿនដែលជំរុញឱ្យមានការផ្លាស់ប្តូររបស់ ស្រី មេ និងដើម្បីជាការលើកទឹកចិត្តអោយយើងចាប់ផ្តើមស្វែងរកឃើញខ្លួនឯង។ The Catalyst for Sreyme’s Journey of Transformation: Discover the catalyst that sparked Sreyme’s incredible transformation and find the motivation to start your own journey towards self-discovery. #CatalyticSolutions #FlourishingCommunities #FHCambodia
[English Below] តាមរយៈការចូលរួមគម្រោងរបស់អង្គការ អេហ្វ អេក កម្ពុជា ក្នុងការផ្ដល់ឱកាសអោយសិស្សានុសិស្សទទួលបានការសិក្សាបន្ថែមពីជំនាញកសិកម្ម ក្រៅពីម៉ោងសិក្សាប្រចាំថ្ងៃរបស់ពួកគេ ហើយអនុវត្តផ្ទាល់ជាមួយមិត្តភក្តិ លោកគ្រូអ្នកគ្រូនៅក្នុងសាលារៀនបានជួយអោយសិស្សានុសិស្សបង្កើតទំនាក់ទំនង មានភាពស្និតស្នាល សហការ និងចេះជួយគ្នាទៅវិញទៅមក។ ចាប់តាំងពីការដាំដុះ និងថែទាំរហូតមកដល់ពេលប្រមូលផល សាលាបឋមសិក្សាព្រៃស្អាកក៏បានយកបន្លែដែលដាំរួចទៅលក់ ផ្គត់ផ្គង់សម្ភារ:ពូជទុកដាំបន្ត និងអនុញ្ញាតអោយសិស្សានុសិស្សប្រមូលផលសម្រាប់ធ្វើម្ហូបនៅផ្ទះរបស់ពួកគេផងដែរ។ ហើយវាបានប្រែក្លាយជាបន្លែធម្មជាតិដែលពួកគេដាំដោយខ្លួនឯងពេលទំនេរពីការសិក្សា បានយកទៅអនុវត្តនៅតាមផ្ទះរបស់ពួកគេ និងជួយអោយឪពុកម្ដាយអាចអនុវត្តដាំបន្លែដើម្បីទុកបរិភោគទៀតផង។ Through their involvement in the FH Cambodia project, teachers at the school have supported students in developing friendly, cooperative, and helpful relationships by giving them the opportunity to explore agriculture outside of regular school […]
[English Below] អង្គការ អេហ្វ អេក កម្ពុជា ប្រចាំស្រុកពួកបានបណ្ដុះបណ្ដាលអំពីបច្ចេកទេសកសិកម្ម និងសួនបំណិនជីវិតទៅដល់លោកគ្រូអ្នកគ្រូថ្នាក់ទី៥ និងទី៦ ក្នុងសាលាគោលដៅទាំង ២៨ ព្រមទាំងបានផ្ដល់នូវសម្ភារៈមួយចំនួនសម្រាប់សាលារៀនយកទៅអនុវត្ត បន្ទាប់ពីរៀនចប់ផងដែរ។ ជាលទ្ធផល យើងឃើញថាសាលារៀនទាំងនេះកំពុងអនុវត្តមេរៀនដែលទទួលបាន និងបន្តជំរុញដល់សិស្សានុសិស្សអោយយល់ដឹងពីមេរៀនបំណិនជីវិត ស្របគ្នានឹងអាចទទួលបានអាហារូបត្ថម្ភសម្រាប់ពួកគេបរិភោក ដើម្បីទទួលបានសុខភាពល្អថែមទៀត។ In Puok district, FH Cambodia provided agricultural and life skills training to teachers of 5th and 6th grade in 28 schools, along with providing materials for school purposes. As a result, all these schools are implementing the […]
[English Below] អបអរសាទរទិវាកុមារអន្តរជាតិជាមួយអង្គការ អេហ្វ អេក កម្ពុជា ដោយការវិនិយោគលើអនាគតរបស់យើង – ផ្តោតសំខាន់លើការវិនិយោគសម្រាប់កុមារេបស់យើង! សូមចូលរួមជាមួយពួកយើងក្នុងការគាំទ្រឱ្យមានការអប់រំ តំហែទាំសុខភាព និងសុខុមាលភាពរបស់ពួកគេ ដើម្បីវិនិយោគអនាគតរបស់ពួកគេឱ្យភ្លឺស្វាង។ រួមគ្នាបង្កើតឱ្យមានភាពខុសប្លែកគ្នាជាវិជ្ជមាន សម្រាប់ជីវិតកុមារកម្ពុជា។ 🌟👧👦 Celebrate International Day with FH Cambodia by investing in our future – our children! Join us in supporting their education, health, and well-being for a brighter tomorrow. Together, let’s make a difference in the lives of Cambodian children. 🌟👧👦 […]
តើអ្នកដឹងទេថា កុមាររៀនតាមរយៈការលេង? តើអ្នកអាចធ្វើអ្វីខ្លះដើម្បីជួយឱ្យកុមារបានរៀនតាមរយៈការលេង និងមានប្រយោជន៍? #ChildStimulation #SchoolReadiness #EarlyChildhoodCareAndEducation #FlourishingCommunities #FHCambodia
[English Below] សូមចូលរួមជាមួយអង្គការ អេហ្វ អេក កម្ពុជា ក្នុងការអនុវត្តបច្ចេកទេសកសិកម្មឆ្លាតវៃដែលធន់នឹងអាកាសធាតុ ប្រកបដោយនិរន្តរភាព សន្សំសំចៃទឹក និងបន្សាំការបម្រែបម្រួលអាកាសធាតុ ដោយការដាំដំណាំប្រើប្រាស់ទឹកតិច! យើងគឺជាផ្នែកមួយដែលផ្តល់នូវបច្ចេកទេស ដើម្បីដោះស្រាយលើបញ្ហាកសិកម្មរបស់សហគមន៍។ 🌱💧🌍 Join FH Cambodia’s #ClimateSmartAgriculture for innovative solutions in sustainable farming, conserving water, and combating climate change by planting with less water! Be a part of the solution. 🌱💧🌍 #PlantWithLessWater #SustainableFarming #ClimateSmartAgriculture #FHCambodia
[English Below] ព័ន្ធកិច្ចក្រុមជំនុំក្នុងគម្រោងកម្មវិធី ដែលនាំឱ្យសហគមន៍ឆ្ពោះទៅរកការរីកចម្រើន ព័ន្ធកិច្ចបំផ្លាស់បំប្រែរបស់គ្រូបង្រៀនស្ម័គ្រចិត្តនៅឯក្រុមជំនុំស្រះជ្រៃ អ្នកស្រី ផាន់ រដ្ឋា ដែលជាគ្រូបង្រៀនស្ម័គ្រចិត្តនៅក្រុមជំនុំគ្រីស្ទាននៅកម្ពុជា បានធ្វើការបម្រើដោយចិត្តមេត្តាករុណា និងផ្តោតយកចិត្តទុកដាក់ តាមរយៈដំណើរផ្លូវខាងឯព្រលឹងវិញ្ញាណរបស់គាត់។ ទោះបីជាគាត់មិនសូវមានបទពិសោធន៍បង្រៀន ក៏គាត់នៅអាចរៀបចំនូវគំនិតផ្តួចផ្តើមបង្កើតធនាគារស្រូវ និងជំរុញឱ្យមានការសម្អាតបរុិស្ថាននៅតាមសហគមន៍បាន ព្រមទាំងរួមចំណែកក្នុងគម្រោងទង្វើនៃក្តីស្រលាញ់ដើម្បីសហគមន៍របស់គាត់។ ជាលទ្ធផល ទំនាក់ទំនងរវាងក្រុមជំនុំ និងឪពុកម្តាយមានភាពប្រសើរឡើង ដែលជាលទ្ធផលជួយកុមារឱ្យបានចូលរៀនកាន់តែច្រើន និងបង្កើនចំណេះដឹងអំពីការធ្វើសួន សម្អាតអនាម័យតាមដងផ្លូវ និងប្រកាន់ខ្ជាប់នូវសីលធម៌ល្អក្នុងសហគមន៍។ ក្រុមជំនុំបានសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីបង្កើតក្លឹបកុមារនៅក្នុងក្រុមជំនុំតាមផ្ទះរបស់ពួកគេ ដោយបង្រៀនកុមារនូវភាសាអង់គ្លេស ភាសាថៃ ខគម្ពីរ សុខភាពនិងអនាម័យ និងក្រមសីលធម៌ថែមទៀត។ អ្នកស្រី រដ្ឋា បានមានប្រសាសន៍ថា តាមរយៈដំណើរខាងព្រលឹងវិញ្ញាណរបស់ខ្ញុំ ខ្ញុំរៀនបានអំពីផែនការរបស់ព្រះ សេចក្តីមេត្តាករុណានៃទ្រង់ ការធ្វើជាអ្នកជិតខាងល្អ និងសារៈសំខាន់នៃការរួមចំណែកជួយសង្គមដ៏សកម្ម។ ខ្ញុំបានយកមេរៀនទាំងនេះទៅអនុវត្ត ដោយរៀបចំគំនិតផ្តួចផ្តើមបង្កើតធនាគារស្រូវសម្រាប់ជួយដល់គ្រួសារដែលជួបការលំបាក ជំរុញក្រុមជំនុំឱ្យចូលរួមក្នុងសកម្មភាពសម្អាតបរិស្ថានក្នុងសហគមន៍ និងធ្វើការស្ម័គ្រចិត្តបង្រៀនកុមារ។ Church in Programming, Way to Community Flourishing The transformation of a Christian volunteer […]
ភាពតានតឹង ដែលបង្អាក់ដល់ការអភិវឌ្ឍរបស់កុមារ តើអ្នកដឹងទេថា តើកុមារមានភាពតានតឹងដែរឬទេ? តើភាពតានតឹងបង្អាក់ដល់ការអភិវឌ្ឍរបស់កុមារដែរឬទេ? តើអ្នកអាចធ្វើអ្វីខ្លះដើម្បីជួយឱ្យពួកគាត់មានភាពធូរស្រាល និងអភិវឌ្ឍបានល្អប្រសើរ? #ChildStimulation #SchoolReadiness #EarlyChildhoodCareAndEducation #FHCambodia
[English Below] ដោយមានកិច្ចសហការ គាំទ្រជំនាញបច្ចេកទេសពីមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិភិបាលសំរោង និងអន្លង់វែង អង្គការ អេហ្វ អេក កម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីសុខភាពមាតា និងទារក ដល់បុគ្គលិកមណ្ឌលសុខភាពចំនួន ១៤ សិក្ខាកាមចូលរួមជាមន្តី្រឆ្មប និងមន្ត្រីជំនាញទទួលបន្ទុកផ្នែកអាហារូបត្ថម្ភសរុប ២៦រូប។ ខ្លឹមសារនៃវគ្គបណ្តុះបណ្តាលត្រូវបានធ្វើឡើងដោយមានទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់ទៅលើការប្រឹក្សាជាមួយស្រ្តីមានផ្ទៃពោះ ក្រោយសម្រាល ដោយមានការធ្វើបង្ហាញបបរគ្រប់គ្រឿង សម្រាប់អប់រំពីការងារអាហាររូបត្ថម្ភរួមគ្នាផងដែរ។ ក្រោយពីបញ្ចប់វគ្គសិក្ខាសាលា សិក្ខាកាមម្នាក់ៗបានទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សាដែលទទួលស្គាល់ដោយថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ។ The training program on maternal and child health was organized by FH Cambodia, with technical support from the Oddar Meanchey Provincial Health Department and co-facilitated by Samrong and Anlong Veng Health […]
មតិថ្មីៗ