[English below] 📚 ចាក់សោសម្ងាត់ដើម្បីឆ្ពោះទៅរកអ្នកដឹកនាំនៅថ្ងៃស្អែក៖ តាមរយៈទម្លាប់នៃការអានសៀវភៅ! 🌟 ជំរុញការស្រលាញ់អំណានរបស់កុមារ និងមើលពួកគេរីកចម្រើន – ឥទ្ធិពលនៃសៀវភៅអាចផ្លាស់ប្រែពិភពលោក។ 🚀 ចូលរួមជាមួយអង្គការ #FHCambodia — លើកទឹកចិត្ត ផ្តល់អំណាច និងបង្កើតអ្នកដឹកនាំនៅថ្ងៃស្អែក តាមរយៈអំណាចនៃការអានសៀវភៅ។ 📖💡 📚 Unlock the secret weapon of tomorrow’s leaders: a reading habit! 🌟 Foster a love for reading in children and watch them thrive – from bookworms to world changmaker. 🚀 Join the #FHCambodia movement — Inspire, […]
[English Below] អង្គការ អេហ្វ អេក កម្ពុជា ផ្តល់អាទិភាពខ្ពស់លើការបង្កើតភាពជាដៃគូរឹងមាំជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ ដើម្បីដោះស្រាយបញ្ហាក្នុងស្រុកប្រកបដោយប្រសិទ្ធភាព។ តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ យើងអាចបង្កើតដំណោះស្រាយប្រកបដោយនិរន្តរភាព ដែលជួយសម្រួលដល់ជីវិតរស់នៅរបស់សហគមន៍ដែលយើងបម្រើ។ អង្គការ អេហ្វ អេក កម្ពុជា បានចូលរួមកិច្ចប្រជុំថ្នាក់ក្រោមជាតិនាពេលថ្មីៗនេះ ដើម្បីជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព” ស្របតាមការដាក់ចេញផែនការអនុវត្តក្នុងកម្មវិធីកៀរគរសហគមន៍ និងទំនុកបម្រុងរបស់យើង។ បុគ្គលិករបស់យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ និងបានសហការជាមួយមន្ត្រីនគរបាល ដើម្បីផ្សព្វផ្សាយគោលនយោបាយនេះដល់សហគមន៍នៅតំបន់ស្វាយលើ។ ការប្តេជ្ញាចិត្តរបស់អង្គការ អេហ្វ អេក កម្ពុជា ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ឱ្យស្របតាមគោលដៅនៃគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព”។ ការផ្តោតសំខាន់របស់យើង គឺផ្តល់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋាន និងបង្កើនភាពធន់របស់ពួកគេដើម្បីជម្នះបញ្ហាប្រឈមនានាដែលកើតមាន។ FH Cambodia places a high priority on establishing strong partnerships with local authorities and communities in order to effectively address […]
[English Below] ឱកាសដែលផ្តល់ដោយអង្គការ អេហ្វ អេក កម្ពុជា ដើម្បីចូលរួមក្នុងកម្មវិធីចិញ្ចឹមត្រីអណ្តែងពិតជាផ្តល់អត្ថប្រយោជន៍ជាខ្លាំងដល់ខ្ញុំ។ ដោយសារតែការផ្តល់ត្រីអំណ្តែង ១៤គីឡូក្រាម និងសម្ភារៈសម្រាប់រៀបចំចិញ្ចឹមត្រី ខ្ញុំអាចលក់ត្រីនេះបាន ៦០គីឡូក្រាម ក្នុងតម្លៃ ២,៥ដុល្លារក្នុងមួយគីឡូក្រាម គិតត្រឹមរយៈពេល ៣ខែ ព្រមទាំងអាចយកវាមកបរិភោគក្នុងគ្រួសារបាន ៥គីឡូក្រាម និងលក់ចែកចាយទៅអ្នកជិតខាងបាន ១០គីឡូក្រាម។ មកទល់ពេលនេះ ខ្ញុំនៅសល់ត្រីអណ្តែង ១០គីឡូក្រាម ដើម្បីបន្តចិញ្ចឹមយកផល។ តាមរយៈការអនុវត្តការចិញ្ចឹមត្រីដើម្បីផ្គត់ផ្គង់ និងកាត់បន្ថយការចំណាយក្នុងគ្រួសារ វាជួយឱ្យខ្ញុំអាចទ្រទ្រង់ជីវភាពរស់នៅបានល្អប្រសើរ។ ជាងនេះទៅទៀត ខ្ញុំបានពង្រីកលើការចិញ្ចឹមអណ្តើកចំនួន ៥៣ក្បាល ក្នុងគោលបំណងរកប្រាក់ចំណូលបន្ថែមដល់គ្រួសាររបស់ខ្ញុំ។ ខ្ញុំក៏មានបំណងលក់មួយចំណែកទៅឱ្យអ្នកជិតខាងរបស់ខ្ញុំ និងមួយចំណែកទៀតផ្គត់ផ្គង់តម្រូវការតាមទីផ្សារ នេះបើយោងតាមការលើកឡើងរបស់លោកពូ អឿន។ តាមរយៈការអនុវត្តការចិញ្ចឹមត្រី វាបានជួយឱ្យគ្រួសាររបស់លោកពូ អឿន អាចទ្រទ្រង់ជីវភាពរស់នៅបានល្អប្រសើរ ដោយធានាបាននូវសន្តិសុខស្បៀង និងកាត់បន្ថយការចំណាយផ្សេងៗ។ ឆ្លើយតបនឹងបញ្ហាសន្តិសុខស្បៀង៖ ការចិញ្ចឹមត្រីរបស់គ្រួសារលោកពូ អឿន អាចជួយឱ្យគាត់មានប្រភពផ្គត់ផ្គង់អាហារជាបន្តបន្ទាប់។ ពួកគាត់លែងបារម្ភពីបញ្ហាជីវភាពខ្វះខាត ឬពឹងផ្អែកខ្លាំងលើការទិញទីផ្សារទៀតហើយ។ ឆ្លើយតបនឹងកាត់បន្ថយការចំណាយ៖ ដោយមានកសិដ្ឋានចិញ្ចឹមត្រីផ្ទាល់ខ្លួន គ្រួសាររបស់លោកពូ អឿន អាចសន្សំប្រាក់ពីការទិញត្រីពីទីផ្សារ។ វាជួយពួកគាត់ឱ្យកាត់បន្ថយការចំណាយ និងបែងចែកធនធានរបស់ពួកគាត់ទៅតម្រូវការផ្សេងទៀត។ លើសពីនេះ […]
[English Below] យើងមានកិត្តិយសដែលបានចូលរួមជាមួយអនុគណៈកម្មការបច្ចេកទេសផ្នែកការស្រាវជ្រាវ ការសិក្សា និងតេស្តរង្វាយតម្លៃ ក្នុងនាយកដ្ឋានធានាគុណភាពអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ រួមគ្នា យើងកំពុងធ្វើការឆ្ពោះទៅរកការធានានូវប្រព័ន្ធអប់រំគ្រប់កម្រិតទាំងអស់ប្រកបដោយគុណភាព។ We are honored to have been part of the Sub-Committee on Research, Learning, and Assessment with MoEYS’ Education Quality Assurance Department. Together, we are working towards ensuring a high-quality education system for all.🌟📚 #EducationQuality #Research #LearningAssessment #EQAD #FHCambodia #MoEYS
[English Below] – ពាក្យមិនពិត និងពាក្យពិតអំពីភាពជាឪពុកម្តាយ ពាក្យមិនពិត៖ ការគាំទ្រពីឪពុកម្តាយ គឺជាភារកិច្ចរបស់ម្តាយតែប៉ុណ្ណោះ។ ពាក្យពិត៖ ការគាំទ្រពីឪពុកម្តាយ គឺជាភារកិច្ចដោយស្មើភាពគ្នារវាងឪពុកម្តាយ។ ភាពជាឪពុកម្តាយគឺជាការបំពេញតួនាទីរៀងខ្លួន ហើយតាមរយៈភាពជាឪពុកម្តាយ ពួកគាត់បានទាំងរៀនសូត្រ និងធ្វើការទំនុកបម្រុងកូនៗបានថែមទៀតផង។ អង្គការ អេហ្វ កម្ពុជា ទទួលស្គាល់ពីសារៈសំខាន់នៃការគាំទ្រពីឪពុកម្តាយ ក្នុងការជំរុញឱ្យមានមជ្ឍដ្ឋានចិញ្ចឹមបីបាច់កូន ហើយក៏ផ្តល់ការគាំទ្រទាំងមាតាបិតា និងកុមារ។ ការគាំទ្រពីឪពុកម្តាយនឹងជួយឱ្យពួកគាត់មានសមទ្ធភាព និងលទ្ធភាព ព្រមទាំងអាចចិញ្ចឹមកូនរបស់ពួកគាត់ប្រកបដោយប្រសិទ្ធភាព។ ការគាំទ្រពីឪពុកម្តាយក៏អាចជួយឱ្យមាតាបិតាចិញ្ចឹមបីបាច់កូនតាមបែបវិជ្ជមាន បង្កើនភាពជិតស្និត និងជួយបន្ថយភាពតានតឹងដែលកើតមាន ហើយធានាបាននូវទំនាក់ទំនងល្អ និងប្រកបដោយសេចក្តីស្រឡាញ់រវាងឪពុកម្តាយ និងកូន។ តាមរយៈការផ្តោតសំខាន់លើការគាំទ្រពីឪពុកម្តាយ អង្គការ អេហ្វ កម្ពុជា ចូលរួមក្នុងការផ្តល់សិទ្ធអំណាចដល់ឪពុកម្តាយ ពង្រឹងចំណងគ្រួសារ និងចុងក្រោយរួមចំណែកដល់សុខុមាលភាព និងការអភិវឌ្ឍរបស់កុមារ។ តាមរយៈការលើកឡើងនូវពាក្យមិនពិត ខណៈពេលដែលទទួលស្គាល់ពីការពិតខាងលើនេះ អង្គការ អេហ្វ អេក កម្ពុជា ផ្តោតសំខាន់នូវសារៈសំខាន់នៃការគាំទ្រពីឪពុកម្តាយ ក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូន ហើយក៏ផ្តល់ការគាំទ្រទាំងមាតាបិតា និងកុមារស្របពេលជាមួយគ្នា។ គ្រួសាររឹងមាំ ដើម្បីសហគមន៍រឹងមាំ! MYTH AND FACT ABOUT […]
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពលោកកំពុងប្រឈមនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។ ផ្តើមពីការប្រែប្រួលអាកាសធាតុខ្លាំង រហូតដល់សីតុណ្ហភាពក្នុងសកលលោកបានកើនឡើង ជាបុព្វហេតុធ្វើឱ្យភពផែនដីរបស់យើងប្រឈមនឹងវិបត្តិបរិស្ថាន។ វាជាបញ្ហាប្រឈមដ៏ចម្បងមួយ ដែលយើងត្រូវចាត់វិធានការដោះស្រាយ ដើម្បីឆ្ពោះទៅរកនិរន្តរភាព និងស្វែងរកដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីបន្ស៊ាំ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុនេះ។ ដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយទាំងនោះ គឺការបង្កើតសួនសាលាមេត្រីនៅតាមសាលារៀន ការលើកកម្ពស់កសិកម្មឆ្លាតវៃដែលធន់នឹងអាកាសធាតុ និងការអនុវត្តកម្មវិធីបំណិនជីវិតសម្រាប់កុមារ—អង្គការ អេហ្វ អេក កម្ពុជា គាំទ្រឱ្យមានសួនសាលាមេត្រីចំនួន ១៧ នៅខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។ តើសួនសាលាមេត្រីជាអ្វី? វាជាកន្លែងរៀន និងអនុវត្តជាក់ស្តែងសម្រាប់កុមារនៅតាមសាលារៀន ដែលផ្តោតលើជំនាញបំណិនជីវិតកសិកម្ម ដូចជាការដាំដំណាំ និងដើមឈើ ការចិញ្ចឹមសត្វ និងជំនាញវារីវប្បកម្ម ព្រមទាំងការអនុវត្តគោលការណ៍ស្ដីពីកសិកម្មឆ្លាតវៃដែលធន់នឹងអាកាសធាតុ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ សួនច្បារទាំងនេះប្រើប្រាស់គោលការណ៍មិនប៉ះពាល់ដល់បរិស្ថាន ដូចជាការប្រើជីកំប៉ុស វិធីសាស្រ្តរួមបញ្ចូលការគ្រប់គ្រងសត្វចង្រៃ និងបច្ចេកទេសសន្សំសំចៃទឹក។ តាមរយៈកម្មវិធីសួនមេត្រី សិស្សានុសិស្សអាចស្វែងយល់ និងអនុវត្តបច្ចេកទេសកសិកម្មឆ្លាតវៃដែលធន់នឹងអាកាសធាតុនៅតាមសាលារៀន ហើយអនុវត្ត សួនដំណាំនេះនៅតាមផ្ទះ ដើម្បីកាត់បន្ថយដានកាបូនរបស់ពួកគេ។ សារៈសំខាន់នៃសួនសាលាមេត្រី ១. ឱកាសសិក្សា៖ សួនសាលាមេត្រីផ្តល់បទពិសោធន៍សិក្សាដល់សិស្សានុសិស្ស។ វាផ្តល់ឱកាសពិសេសមួយសម្រាប់ពួកគេ ដើម្បីស្វែងយល់ពីសារៈសំខាន់នៃកម្មវិធីកសិកម្មប្រកបដោយនិរន្តរភាព បច្ចេកទេសអនុវត្តកសិកម្មឆ្លាតវៃដែលធន់នឹងអាកាសធាតុ ជីវចម្រុះ និងមុខងារប្រព័ន្ធអេកូឡូស៊ី។ ជាងនេះទៅទៀត កុមារអនុវត្តតាមលំណែនាំមេរៀននៅក្នុងថ្នាក់ ដូចជាមុខវិជ្ជាគណិតវិទ្យា អំណាន […]
[English Below] កាលពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ អង្គការ អេហ្វ អេក កម្ពុជា បានសហការជាមួយនាយកដ្ឋានធានាគុណភាពអប់រំ (Learning Assesements) ក្នុងការគាំទ្រវគ្គបណ្តុះបណ្តាលស្តីពី “យន្តការបច្ចេកទេសនៃតេស្តរង្វាយតម្លៃថ្នាក់ដំបូង (EGRA និងEGMA)” ដល់មន្រ្តីមន្ទីរអប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យដើម្បីប្រមូលទិន្នន័យដើមគ្រាសម្រាប់គម្រោង “លើកកម្ពស់គុណភាពអប់រំដោយប្រើបច្ចេកវិទ្យា”។ On January 09-10, 2024, FH Cambodia, in partnership with The Ministry’s Education Quality Assurance Department (EQAD)—Learning Assessments, assisted the training program focused on “Early Grade Reading Assessment. (EGRA) and Early Grade Mathematic Assessment […]
[English Below] ចូលរួមជាមួយយុវជនដែលជាគ្រូបង្រៀនស្ម័គ្រចិត្ត សម្រាប់បង្កើតឱ្យមានការបំផ្លាស់បំប្រែនៅក្នុងសហគមន៍របស់ពួកគេ! យើងមានក្លឹបកុមារចំនួន ៩៤ និងកុមារចំនួន ៣,៤៤២ បាននឹងកំពុងចូលរួមក្នុងក្លឹបកុមារ តាមរយៈអ្នកដឹកនាំវ័យក្មេងទាំងនេះ ក្នុងការលើកកម្ពស់ឱ្យមានបរិយាបន្នភាព និងការចូលរួមនៅក្នុងសហគមន៍របស់ពួកគេ។ យុវជនស្ម័គ្រចិត្តដើរតួជាអ្នកសម្របសម្រួល និងជាកាតាលីករដ៏សំខាន់ ដើម្បីនាំមកនូវការផ្លាស់ប្រែជាវិជ្ជមាន។ លើសពីនេះ អង្គការរបស់យើងបានផ្តល់ការបណ្តុះបណ្តាលដល់យុវជនដែលជាគ្រូបង្រៀនស្ម័គ្រចិត្តចំនួន ៦៣០ នាក់ រួមមានជំនាញបង្រៀន ជំនាញទន់ អក្សរ និងលេខ។ យុវជនដែលបានទទួលការបណ្តុះបណ្តាលទាំងនេះ ពួកគេនឹងអាចដឹកនាំសកម្មភាពបង្រៀនដល់កុមារដទៃទៀត ព្រមទាំងធានាបាននូវការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ។ សូមចូលរួមក្នុងការដើរតួជាកាតាលីករ សម្រាប់ការផ្លាស់ប្រែជាវិជ្ជមាន ហើយជំរុញដល់យុវជនដែលជាគ្រូបង្រៀនស្ម័គ្រចិត្តរបស់យើងនៅថ្ងៃនេះ! Join the movement of youth volunteer teachers making a difference in their communities! With 94 Children’s Clubs and 3,442 children involved, these inspiring young leaders foster […]
[English Below] កាលពីថ្ងៃទី០៥ ខែធ្នូ អង្គការ អេហ្វ អេក មានកិត្តិយសចូលរួមក្នុងកម្មវិធីលាងសាយភោជន៍ជាមួយថ្នាក់ដឹកនាំសកលរបស់សហរដ្ឋអាមេរិក ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការប្រមូលផ្តុំថ្នាក់ដឹកនាំដ៏មានឥទ្ធិពលមកពីស្ថាប័ន្ធពាក់ព័ន្ធផ្សេងៗ។ នាយកប្រតិបត្តិរបស់យើងលោក Mark Viso បានថ្លែងសន្ទរកថាបើក ព្រមទាំងបានថ្លែងពីផលជះជាវិជ្ជមានរបស់អង្គការ អេហ្វ អេក និងវិធីសាស្ត្រដែលយើងធ្វើការ រួមទាំងចែករំលែកពីសេចក្តីថ្លែងរួមថ្មីពីការងាររបស់យើង ដោយមានការចូលរួមពីសំណាក់រដ្ឋលេខាធិការសហរដ្ឋអាមេរិក Blinken ។ លោក Mark Viso បានថ្លែងថា “អង្គការ អេហ្វ អេក ជឿថា យើងត្រូវការការរួមចំណែកពីអ្នកទាំងអស់គ្នា ដើម្បីស្វែងរកដំណោះស្រាយនៅលើបញ្ហាប្រឈមដ៏ស្មុគស្មាញបំផុតនៃជីវិតមនុស្ស” ។ នោះហើយជាមូលហេតុដែលយើងធ្វើការរួមគ្នាជាមួយសហគមន៍ដែលយើងបម្រើ ថ្នាក់ដឹកនាំមូលដ្ឋាន ម្ចាស់ជំនួយ អ្នកវិនិយោគ និងទាំងដៃគូររដ្ឋាភិបាល ក៏ដូចជាវិស័យឯកជន ដើម្បីធានាថា សហគមន៍ទទួលបានដំណោះស្រាយ មានធនធាន និងជំនាញ ដើម្បីឱ្យពួកគេទទួលបាននូវភាពធន់ប្រឈមនឹងបញ្ហាដែលកើតឡើង។” On 5 December, FH had the honor of co-chairing the U.S. Global […]
[English Below] សំណួរ៖ តើអង្គការ Food for the Hungry (FH) ចាប់ផ្តើមធ្វើការក្នុងប្រទេសកម្ពុជានៅពេលណា? សូមជ្រើសរើសចម្លើយដែលត្រឹមត្រូវ៖ ក) នៅឆ្នាំ១៩៩០ ផ្តោតទៅលើកម្មវិធីជំនួយសង្គ្រោះដល់ជំរុំជនភៀសខ្លួនក្នុងសម័យសង្គ្រាមស៊ីវិល។ ខ) នៅឆ្នាំ១៩៩១ ផ្តោតទៅលើកម្មវិធីជំនួយសង្គ្រោះដល់ជំរុំជនភៀសខ្លួននៅភាគខាងត្បូងនៃប្រទេសកម្ពុជា។ គ) នៅឆ្នាំ១៩៩២ ផ្តោតទៅលើកម្មវិធីជំនួយសង្គ្រោះដល់ជំរុំជនភៀសខ្លួននៅភាគខាងជើងនៃប្រទេសកម្ពុជា។ ចម្លើយ ក៖ គឺជាចម្លើយដែលត្រឹមត្រូវ។ Question: When did Food for the Hungry (FH) begin working in Cambodia? Please choose the correct answer: A) In 1990, by providing Relief and Aid Programs to those living in refugee camps […]
មតិថ្មីៗ