[English Below] ចែករំលែកក្តីស្រឡាញ់ និងនាំមកនូវស្នាមញញឹមក្នុងទិវានៃក្តីស្រឡាញ់នេះ ដោយគាំទ្រអង្គការ អេហ្វ អេក កម្ពុជា និងបេសកកម្មរបស់ខ្លួន ក្នុងការពង្រឹងអំណាចដល់សហគមន៍ និងកសាងភាពធន់។ រួមគ្នា! យើងអាចបង្កើតឱ្យមានការផ្លាស់ប្រែ និងនាំមកនូវភាពកក់ក្តៅ និងការគាំទ្រដល់អ្នក ដែលសមនឹងទទួលបានវាបំផុត។ តោះ! ចូលរួមជាមួយ អង្គការ អេហ្វ អេក កម្ពុជា នៅថ្ងៃនេះ! 💪🏽✨ Spread love and bring smiles this Valentine’s Day by supporting FH Cambodia and its mission to empower communities and build resilience. Together, we can make a difference and bring warmth and […]
[English Below] ស្រីឡែន៖ ប្រែក្លាយពីកុមារដៃគូនៃអង្គការ អេហ្វ អេក ទៅជាយុវជនស្ម័គ្រចិត្តយ៉ាងសកម្ម ដំណើរនៃការរីកចម្រើន និងការពង្រឹងកម្លាំងយុវជន ស្រីឡែនមិនត្រឹមតែជាយុវតីដែលមានអាយុ ១៦ឆ្នាំ ដូចដែលអ្នកគិតប៉ុណ្ណោះទេ។ ប៉ុន្តែនៅពីក្រោយស្នាមញញឹមដ៏ក្មេងខ្ចីរបស់នាង បានបង្កប់នូវការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរចំពោះជីវិតកុមារ ដែលកំពុងរស់នៅក្នុងសហគមន៍របស់នាង។ ស្រីឡែនគឺជាគំរូដ៏ភ្លឺស្វាងនៃ #ក្មេងស្រីមួយរូបដែលទទួលបានការបំផ្លាស់បំប្រែចាប់ពីពេលនោះ តាមរយៈអំណាចនៃការអប់រំ និងការជួយជ្រោមជ្រែងពីសហគមន៍។ ក្នុងនាមក្មេងស្រីមួយរូបដែលមានដើមកំណើតនៅជនបទ ស្រីឡែនមានឱកាសបានចុះឈ្មោះក្នុងកម្មវិធីទំនុកបម្រុងកុមារជាមួយអង្គការ អេហ្វ អេក កម្ពុជា តាំងពីនៅក្មេង។ កម្មវិធីនេះបានផ្តល់ឱ្យនាងទាំងការអប់រំ ការថែទាំសុខភាព និងការបំពាក់បំប៉នផ្សេងៗ។ តាមអ្វីដែលនាងដឹង នេះគ្រាន់តែជាការចាប់ផ្តើមនៃដំណើរផ្លាស់ប្រែរបស់នាងប៉ុណ្ណោះទេ។ ពីអ្នកទទួលផលគម្រោងទៅអ្នកស្ម័គ្រចិត្ត នៅពេលដែល ស្រីឡែន មានវ័យធំឡើង នាងចាប់ផ្តើមដឹងពីផលជះជាវិជ្ជមានដែលកម្មវិធីអង្គការ អេហ្វ កម្ពុជា មានលើជីវិតរបស់នាង។ នាងទទួលបានការលើកទឹកចិត្តឱ្យរួចផុតពីអារម្មណ៍នៃភាពខ្វះខាត តាមរយៈផ្តល់ឱកាសដល់នាង ដែលសូម្បីតែនាងខ្លួនឯងក៏មិននឹកស្មានដល់។ ផ្តើមពីការបំផុសគំនិតក្នុងគម្រោងអនុវត្តនេះ នាងបានធ្វើការសម្រេចចិត្តមួយ៖ ដោយនាងនឹងបន្តផ្តល់ផលជះនេះទៅកាន់សហគមន៍របស់នាងវិញ ដោយការធ្វើជាអ្នកស្មគ្រ័ចិត្តនៃក្ដីសង្ឃឹម តាមដានកុមារក្នុងសហគមន៍ជាមួយអង្គការ អេហ្វ អេក កម្ពុជា។ ការផ្លាស់ប្តូរពីអ្នកទទួលផលពីគម្រោង ទៅជាអ្នកស្ម័គ្រចិត្តមិនមែនជារឿងងាយស្រួលទេ សម្រាប់ស្រីឡែន។ ក្នុងនាមជាមនុស្សស្ងប់ស្ងាត និងមិនសូវនិយាយស្ដី នាងបានរកឃើញថា […]
FH Cambodia participated in and presented its work in the country at the Swiss Network Event, where Swiss-based NGOs and private sectors connected with each other at the Himawari Hotel on February 7, 2024. #FHCambodia #SwissNetworkEvent2024 #NGOConnection #CambodiaInitiatives #SwissNGOs #GlobalPartnerships #SocialImpact #CommunityDevelopment
[English Below] ការយកឈ្នះលើឧបសគ្គ និងការធ្វើដំណើរឆ្ពោះទៅមុខ! 💪 🔬 អបអរសាទរ #ទិវាអន្តរជាតិនៃស្រ្តីនិងក្មេងស្រីក្នុងវិស័យវិទ្យាសាស្ត្រ ជាមួយយើងខ្ញុំ ហើយលើកទឹកចិត្ត និងគាំទ្រឱ្យស្ត្រី និងក្មេងស្រីបានចូលរួមក្នុងមុខជំនាញស្ទែម ដែលជាតម្រូវការទីផ្សារការងារដើម្បីផ្លាស់ប្រែពិភពលោកទៅមុខ។ 👩🔬 ដោយផ្តើមចេញពីរបកគំហើញថ្មី ទៅជាការបំផុសគំនិតដល់មនុស្សជំនាន់ក្រោយ សូមផ្តល់កម្លាំងចិត្តនិងលើកកម្ពស់ស្ត្រី និងក្មេងស្រីក្នុងវិស័យវិទ្យាសាស្ត្រនៅថ្ងៃនេះ និងបន្តធ្វើបែបនេះជារៀងរាល់ថ្ងៃ! 💫 Breaking barriers and blazing trails! 💪 🔬 Celebrate #InternationalDayofWomenandGirlsInScience with us and honor the incredible women and girls in STEM who are shaping the world. 👩🔬 From groundbreaking discoveries to inspiring future generations, let’s empower […]
[English Below] សុភមង្គលគ្រួសារកើតចេញពីការផ្តល់តម្លៃ និងចូលរួមជាមួយគ្នារវាងស្វាមី និងភរិយា! លោក រ៉ន ធួត អាយុ ៣១ ឆ្នាំជាស្វាមីរបស់អ្នកស្រី ចេក ផល្លី ដែលជាអ្នកស្ម័គ្រចិត្តអប់រំ កុមារតូចបានលើកឡើងថា “ការងារផ្ទះគឺជាការងារដែលយើងជាបុរសមិនគួររើសអើងទេ។ យើងត្រូវ ជួយកិច្ចការគ្នាទៅវិញទៅមក ម្នាក់ដាំបាយម្នាក់ធ្វើម្ហូប ម្នាក់មើលកូនម្នាក់បោកខោអាវ ដើម្បីជួយសម្រួល បន្ទុកការងារក្នុងគ្រួសារ យើងត្រូវចេះឲ្យតម្លៃការងារគ្នាទៅវិញទៅមក។ មិនប៉ុណ្ណោះរឿងមួយដែលខ្ញុំ តែងតែធ្វើនៅពេលមានការសម្រេចចិត្ត ធ្វើអ្វីមួយ មិនថារឿងតូច ឬធំទេ នោះគឺការពិភាក្សាគ្នាជាមួយ គ្រួសាររបស់ខ្ញុំជាមុនសិន មុននឹងធ្វើការសម្រេចចិត្ត ការធ្វើបែបនេះវាបានបង្ហាញពីការគោរពសិទ្ធិ ការឲ្យតម្លៃគ្នាទៅវិញទៅមក ហើយប្រការដែលសំខាន់មួយទៀតនោះគឺ ការជៀសវាងជម្លោះទៅថ្ងៃ ក្រោយបើមានការខុសឆ្គងដោយប្រការណាមួយ។” សូមចុចតំណរខាងក្រោមដើម្បីស្វែងយល់បន្ថែមអំពីយេនឌ័រ៖ តើអ្នកដឹងទេថា ពាក្យថា “ភេទ” និង “យេនឌ័រ” មានអត្ថន័យខុសគ្នាយ៉ាងដូចម្តេចដែរ? មនុស្សភាគច្រើនតែងតែប្រើ ជំនួសអោយគ្នាទៅវិញទៅមក ពីព្រោះពួកគេគិតថា ពាក្យថា “យេនឌ័រ” សំដៅលើ “ស្ត្រី” និង “ក្មេងស្រី”។ ចុះអ្នកវិញ បានអោយអត្ថន័យនៃពាក្យ “យេនឌ័រ” […]
[English Below] អង្គការ អេហ្វ អេក កម្ពុជា ថ្មីៗនេះបានរៀបចំពិធីប្រគល់ប័ណ្ណសរសើរ និងរង្វាន់លើកទឹកចិត្ត ដើម្បីអបអរសាទរដល់កុមារដៃគូ ដែលជាប់ជ័យលាភីក្នុងការប្រកួតស្នាដៃគំនូរកុមារអន្តរជាតិឆ្នាំ២០២៣ នៅក្នុងប្រទេសជប៉ុន។ ពិធីនេះរៀបចំឡើង ដោយមានការចូលរួមពីមាតាបិតា អាណាព្យបាល មន្រ្តីការិយាល័យអប់រំស្រុក លោកគ្រូ តំណាងនាយកវិទ្យាល័យស្វាយលើ គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ (គ.ក.ន.ក) និងក្រុមយុវជនស្ម័គ្រចិត្ត ដែលជាក្រុមសិស្សឆ្នើមមកពីកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២៣ នៅស្រុកស្វាយលើ ខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះមិនត្រឹមតែទទួលស្គាល់សមិទ្ធផលរបស់កុមារដែលមានទេពកោសល្យប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីសារៈសំខាន់នៃប្រព័ន្ធគាំទ្រក្នុងសហគមន៍របស់ពួកគេផងដែរ។ វាគឺជាវេទិកាមួយសម្រាប់មាតាបិតា អាណាព្យបាលបានទទួលស្គាល់ពីស្នាដៃកូនៗរបស់ពួកគេ ជំរុញឱ្យពួកគេមានមោទនភាព និងលើកទឹកចិត្ដដល់កុមារ។ វត្តមានរបស់មន្ត្រីការិយាល័យអប់រំស្រុក គ.ក.ន.ក និងអ្នកស្ម័គ្រចិត្តយុវជនបានគូសបញ្ជាក់ អំពីសារៈសំខាន់នៃការចូលរួមរបស់សហគមន៍ ក្នុងការបណ្តុះទេពកោសល្យផ្នែកសិល្បៈគំនូររបស់កុមារ លើកកម្ពស់គុណតម្លៃការអប់រំនៅមូលដ្ឋាន បង្ហាញពីគំរូដ៏ល្អរបស់ក្រុមយុវជនស្ម័គ្រចិត្តក្នុងកិច្ចខិតខំប្រឹងប្រែងរៀនសូត្រ និងបង្ហាញពីសេចក្តីក្លាហានក្នុងការនិយាយជាសាធារណៈ។ ព្រឹត្តិការណ៍នេះបានធ្វើឡើង ក្នុងគោលបំណងដើម្បីក្រើនរំលឹកពួកគេ អំពីផលជះវិជ្ជមានតាមរយៈការដែលអង្គការ អេហ្វ អេក កម្ពុជា លើកទឹកចិត្តដល់ការផ្តល់សិទ្ធិអំណាច និងការអបអរសាទរសមិទ្ធផលនានាដែលកុមារទទួលបាន។ *អ្នកចូលរួមមានកុមារជាប់ជ័យលាភីក្នុងការប្រកួតស្នាដៃគំនូរកុមារអន្តរជាតិចំនួន ២១នាក់ និងក្រុមយុវជនស្ម័គ្រចិត្តដែលជាក្រុមសិស្សឆ្នើមមកពីកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២៣ ចំនួន ៤នាក់ ព្រមទាំងមាតាបិតា និងអាណាព្យាបាលចំនួន ១៨នាក់។ FH […]
[English below] 📚 ចាក់សោសម្ងាត់ដើម្បីឆ្ពោះទៅរកអ្នកដឹកនាំនៅថ្ងៃស្អែក៖ តាមរយៈទម្លាប់នៃការអានសៀវភៅ! 🌟 ជំរុញការស្រលាញ់អំណានរបស់កុមារ និងមើលពួកគេរីកចម្រើន – ឥទ្ធិពលនៃសៀវភៅអាចផ្លាស់ប្រែពិភពលោក។ 🚀 ចូលរួមជាមួយអង្គការ #FHCambodia — លើកទឹកចិត្ត ផ្តល់អំណាច និងបង្កើតអ្នកដឹកនាំនៅថ្ងៃស្អែក តាមរយៈអំណាចនៃការអានសៀវភៅ។ 📖💡 📚 Unlock the secret weapon of tomorrow’s leaders: a reading habit! 🌟 Foster a love for reading in children and watch them thrive – from bookworms to world changmaker. 🚀 Join the #FHCambodia movement — Inspire, […]
[English Below] អង្គការ អេហ្វ អេក កម្ពុជា ផ្តល់អាទិភាពខ្ពស់លើការបង្កើតភាពជាដៃគូរឹងមាំជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ ដើម្បីដោះស្រាយបញ្ហាក្នុងស្រុកប្រកបដោយប្រសិទ្ធភាព។ តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ យើងអាចបង្កើតដំណោះស្រាយប្រកបដោយនិរន្តរភាព ដែលជួយសម្រួលដល់ជីវិតរស់នៅរបស់សហគមន៍ដែលយើងបម្រើ។ អង្គការ អេហ្វ អេក កម្ពុជា បានចូលរួមកិច្ចប្រជុំថ្នាក់ក្រោមជាតិនាពេលថ្មីៗនេះ ដើម្បីជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព” ស្របតាមការដាក់ចេញផែនការអនុវត្តក្នុងកម្មវិធីកៀរគរសហគមន៍ និងទំនុកបម្រុងរបស់យើង។ បុគ្គលិករបស់យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ និងបានសហការជាមួយមន្ត្រីនគរបាល ដើម្បីផ្សព្វផ្សាយគោលនយោបាយនេះដល់សហគមន៍នៅតំបន់ស្វាយលើ។ ការប្តេជ្ញាចិត្តរបស់អង្គការ អេហ្វ អេក កម្ពុជា ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ឱ្យស្របតាមគោលដៅនៃគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព”។ ការផ្តោតសំខាន់របស់យើង គឺផ្តល់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋាន និងបង្កើនភាពធន់របស់ពួកគេដើម្បីជម្នះបញ្ហាប្រឈមនានាដែលកើតមាន។ FH Cambodia places a high priority on establishing strong partnerships with local authorities and communities in order to effectively address […]
[English Below] ឱកាសដែលផ្តល់ដោយអង្គការ អេហ្វ អេក កម្ពុជា ដើម្បីចូលរួមក្នុងកម្មវិធីចិញ្ចឹមត្រីអណ្តែងពិតជាផ្តល់អត្ថប្រយោជន៍ជាខ្លាំងដល់ខ្ញុំ។ ដោយសារតែការផ្តល់ត្រីអំណ្តែង ១៤គីឡូក្រាម និងសម្ភារៈសម្រាប់រៀបចំចិញ្ចឹមត្រី ខ្ញុំអាចលក់ត្រីនេះបាន ៦០គីឡូក្រាម ក្នុងតម្លៃ ២,៥ដុល្លារក្នុងមួយគីឡូក្រាម គិតត្រឹមរយៈពេល ៣ខែ ព្រមទាំងអាចយកវាមកបរិភោគក្នុងគ្រួសារបាន ៥គីឡូក្រាម និងលក់ចែកចាយទៅអ្នកជិតខាងបាន ១០គីឡូក្រាម។ មកទល់ពេលនេះ ខ្ញុំនៅសល់ត្រីអណ្តែង ១០គីឡូក្រាម ដើម្បីបន្តចិញ្ចឹមយកផល។ តាមរយៈការអនុវត្តការចិញ្ចឹមត្រីដើម្បីផ្គត់ផ្គង់ និងកាត់បន្ថយការចំណាយក្នុងគ្រួសារ វាជួយឱ្យខ្ញុំអាចទ្រទ្រង់ជីវភាពរស់នៅបានល្អប្រសើរ។ ជាងនេះទៅទៀត ខ្ញុំបានពង្រីកលើការចិញ្ចឹមអណ្តើកចំនួន ៥៣ក្បាល ក្នុងគោលបំណងរកប្រាក់ចំណូលបន្ថែមដល់គ្រួសាររបស់ខ្ញុំ។ ខ្ញុំក៏មានបំណងលក់មួយចំណែកទៅឱ្យអ្នកជិតខាងរបស់ខ្ញុំ និងមួយចំណែកទៀតផ្គត់ផ្គង់តម្រូវការតាមទីផ្សារ នេះបើយោងតាមការលើកឡើងរបស់លោកពូ អឿន។ តាមរយៈការអនុវត្តការចិញ្ចឹមត្រី វាបានជួយឱ្យគ្រួសាររបស់លោកពូ អឿន អាចទ្រទ្រង់ជីវភាពរស់នៅបានល្អប្រសើរ ដោយធានាបាននូវសន្តិសុខស្បៀង និងកាត់បន្ថយការចំណាយផ្សេងៗ។ ឆ្លើយតបនឹងបញ្ហាសន្តិសុខស្បៀង៖ ការចិញ្ចឹមត្រីរបស់គ្រួសារលោកពូ អឿន អាចជួយឱ្យគាត់មានប្រភពផ្គត់ផ្គង់អាហារជាបន្តបន្ទាប់។ ពួកគាត់លែងបារម្ភពីបញ្ហាជីវភាពខ្វះខាត ឬពឹងផ្អែកខ្លាំងលើការទិញទីផ្សារទៀតហើយ។ ឆ្លើយតបនឹងកាត់បន្ថយការចំណាយ៖ ដោយមានកសិដ្ឋានចិញ្ចឹមត្រីផ្ទាល់ខ្លួន គ្រួសាររបស់លោកពូ អឿន អាចសន្សំប្រាក់ពីការទិញត្រីពីទីផ្សារ។ វាជួយពួកគាត់ឱ្យកាត់បន្ថយការចំណាយ និងបែងចែកធនធានរបស់ពួកគាត់ទៅតម្រូវការផ្សេងទៀត។ លើសពីនេះ […]
[English Below] យើងមានកិត្តិយសដែលបានចូលរួមជាមួយអនុគណៈកម្មការបច្ចេកទេសផ្នែកការស្រាវជ្រាវ ការសិក្សា និងតេស្តរង្វាយតម្លៃ ក្នុងនាយកដ្ឋានធានាគុណភាពអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ រួមគ្នា យើងកំពុងធ្វើការឆ្ពោះទៅរកការធានានូវប្រព័ន្ធអប់រំគ្រប់កម្រិតទាំងអស់ប្រកបដោយគុណភាព។ We are honored to have been part of the Sub-Committee on Research, Learning, and Assessment with MoEYS’ Education Quality Assurance Department. Together, we are working towards ensuring a high-quality education system for all.🌟📚 #EducationQuality #Research #LearningAssessment #EQAD #FHCambodia #MoEYS
មតិថ្មីៗ