បច្ចុប្បន្នភាពការឆ្លើយតបជំនួយមនុស្សធម៌ អង្គការ អេហ្វ អេក
អង្គការ អេហ្វ អេក កម្ពុជា បានឆ្លើយតបជំនួយមនស្សធម៌ភ្លាមៗតាមពហុវិស័យតម្រូវការជាក់ស្តែង ដល់ជនភៀសសឹកនៅខេត្តឧត្តរមានជ័យ និងបរិច្ចាគសាច់ប្រាក់ដល់ការងាររៀបចំទីតាំងជម្លៀសនៅខេត្តសៀមរាប។ ការឆ្លើយតបនេះបានជួយដល់ ៨ ៦៥៦ គ្រួសារ ដែលមានជនភៀសខ្លួនចំនួន ២៩ ៨០៩ នាក់ រួមមានកុមារចំនួន ៤ ៣៩៩ នាក់ មនុស្សចាស់ចំនួន ៧២៤ នាក់ ជនពិការចំនួន ១២៣ នាក់ និងស្ត្រីមានផ្ទៃពោះចំនួន ៦៤ នាក់ ។
១. ជំនួយទឹកស្អាត និងអនាម័យ
២. ជំនួយផ្នែកស្បៀងអាហារ
៣. ជំនួយជាតង់កៅស៊ូ
៤. ជំនួយផ្នែកសុខភាព
៥. ជំនួយជាថវិកា
ផ្តល់ជូនប្រាក់ឧបត្ថម្ភ តាមរយៈមន្ទីរអភិវឌ្ឍន៍ខេត្តសៀមរាប ក្នុងការរៀបចំទីតាំងសម្រាប់ជនភៀសសឹក ។
#HumanitarianAid #EmergencyResponses #BuildingResilience #EndPovertyCambodia #FoodForTheHungry #FHCambodia