[English Below] ថ្ងៃនេះ ជាថ្ងៃដែលខេត្តសៀមរាបត្រូវបានគេទទួលស្គាល់ជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF)! សូមឱ្យយើងបានចូលរួមអបអរសាទរការនេះជាមួយគ្នា!
អង្គការ អេហ្វ អេក កម្ពុជា បានរួមចំណែកដល់សមិទ្ធិផលដ៏សំខាន់នេះ តាមរយៈការផ្តល់ដំណោះស្រាយកម្មវិធីអនាម័យ និងទឹកស្អាត (WASH) ដោយរួមមានដំណោះស្រាយពង្រឹងសហគមន៍ដឹកនាំអនាម័យទាំងស្រុង (CLTS) ដែលនាំមកនូវផលជះដល់ប្រជាជនចំនួន ៦៩ ៧៥៤នាក់ នៅក្នុងភូមិចំនួន ២៤ ក្នុងឃុំចំនួន ៤ នៃស្រុកស្វាយលើ និង ៣៦ភូមិក្នុងឃុំចំនួន ៣ នៃស្រុកពួក។
Today is the day that Siem Reap province is recognized as an Open Defecation-Free (ODF) province! It’s time to celebrate together!
FH Cambodia has contributed to this significant achievement with the inventions of the WASH program, including the Community Led Total Sanitation (CLTS) reaching 69,754 population in 24 villages in 4 communes of Svay Leu district and 36 villages in 3 communes of Puok district.