[English Below] អង្គការ អេហ្វ អេក កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីដាក់ឱ្យប្រើប្រាស់ “កម្មវិធីចាប់ផ្តើមដ៏ឆ្លាតវៃ” ដែលជាកម្មវិធីមួយរៀបចំឡើង ដើម្បីផ្តល់ចំណេះដឹង និងជំនាញស្តីពីការអភិវឌ្ឍកុមារតូចដល់មាតាបិតា/អ្នកអាណាព្យាបាល។
នៅចំណុចស្នូលនៃកម្មវិធីនេះ យើងផ្តោតសំខាន់លើការចិញ្ចឹមបីបាច់កុមារប្រកបដោយគុណភាព — រួមមានការថែទាំកុមារឱ្យមានសុខភាពល្អ ទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ រស់នៅដោយមានសុវត្ថិភាព ចិញ្ចឹមបីបាច់ដោយឆ្លើយតបនឹងតម្រូវការរបស់កុមារ និងទទួលបានឱកាសសិក្សា ដែលជំរុញដល់ការអភិវឌ្ឍរបស់កុមារនៅឆ្នាំដំបូងៗរបស់ពួកគេ។
តាមរយៈការដាក់បញ្ចូលសកម្មភាពលេង និងទទួលបានបរិយាកាសអប់រំដោយសប្បាយរីករាយ នឹងជំរុញកុមារឱ្យចេះស្វែងយល់ ស្រមើស្រមៃ មានគំនិតបង្កើតថ្មី និងរីកចម្រើនលូតលាស់ ក្រោមការគាំទ្រពីមាតាបិតា/អ្នកអាណាព្យាបាលរបស់ពួកគេផ្ទាល់ — ខណៈពេលដែលធានាថា កុមារនីមួយៗទទួលបាននូវក្តីស្រឡាញ់ មានអារម្មណ៍សុវត្ថិភាព ទទួលបានការការពារ និងមានមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការរៀនសូត្រពេញមួយជីវិត និងជោគជ័យនាពេលអនាគត។
FH Cambodia is ready to roll out “Smart Start” with staff, an empowering program designed to equip caregivers with essential knowledge about early childhood development.
At its core, the program emphasizes nurturing care — covering good health, adequate nutrition, safety and security, responsive caregiving, and opportunities for early learning and stimulation.
Through fun, play-based activities, children are encouraged to explore, imagine, create, and thrive alongside their caregivers — all while ensuring every child experiences love, safety, protection, and a strong foundation for lifelong learning and success.
























