ការដាំបន្លែនៅកន្លែងតូចចង្អៀត
ការដាំបន្លែបន្តិបន្តួចនៅតាមផ្ទះ ឬ កន្លែងរស់នៅដែលមានទំហំដីរស់នៅតូចចង្អៀត បានចូលរួមក្នុងការទទួលបាលអាហាររូបត្ថម្ភបន្ថែម។ ការដាំបន្លែដែលមានអាយុកាលខ្លីដូចជាត្រកួន សាលាដ និង ស្ពៃ ដែលអាចប្រមូលផលបានក្រោយដាំ ២០ ទៅ ៣០ថ្ងៃ ឬអាចប្រមូលផលមុននេះ។
ការអនុវត្តបែបនេះ អាចកាត់បន្ថយការចំណាយខ្លះរបស់គ្រួសារ និងបង្កើនអាហាររូបត្ថម្ភ។ យើងអាចដាំបន្លែទាំងនេះដោយដាំនៅក្នុងសួនបាវ ក្នុងធុងស្នោរ ឬសម្រារៈកែច្នែផ្សេងៗ អាចរកបានក្នុងសហគមន៍ ដោយសួននេះ ប្រើប្រាស់ទឹកតិច ឬ ទឹកផ្ទះបាយ ហើយត្រូវការទំហំតូច ងាយស្រួលថែទាំ។
របៀបធ្វើសួនបាវ
១. ការជ្រើសរើសទីតាំង និងធ្វើការសំអាតស្មៅ ឬ កត្តាចង្រៃផ្សេងៗ
២. ជីករណ្តៅមួយហើយដាំបង្គោលឈើចូលទៅក្នុងដី ដើម្បីរក្សាលំនឹងបាវ
៣. លាយដីឱ្យបានល្អជាមួយលាមកសត្វពុកផុយ សមាមាត្រ ២: ១ (ដី៖ លាមកសត្វ) ហើយដីនោះបំពេញបាវ
៤. ដាក់កំប៉ុងស៊ីឡាំងគ្មានគម្របសងខាងបញ្ចូលក្នុងបង្គោលឈើ ដែលស្ថិតនៅចំកណ្តាលបាវ
៥. ចាប់ផ្តើមបំពេញកំប៉ុងដោយថ្មតូចៗប៉ុនមេដៃ
៦. ដំបងដាំចំកណ្តាលបាវ
៧. ដាក់បាវនៅចំប្រឡោះកណ្តាលនៃបង្គោលឈើ ដែលមានដាក់កំប៉ុង
៨. បំពេញដីដែលលាយរួចជាមួយលាមកសត្វឱ្យពេញបាវឱ្យស្មើរកម្ពស់នៃស្មូលដំគ្រួសនៅចំណុចកណ្តាល
៩. នៅពេលដែលដីស្ថិតនៅកម្ពស់នៃស្នូលគ្រួស លើកកំប៉ុងឡើងមួយកម្រិតទៀត
១០. ម្តងទៀត បំពេញកំប៉ុងដោយថ្មតូចៗ
១១. បន្ថែមល្បាយដីទៅក្នុងបាវស្មើរនឹងកំពស់ស្នូលថ្ម
១២. ធ្វើជំហានទាំងនេះម្តងហើយ ម្តងទៀតរហូតទាល់តែថ្ម និងដីពេញបាវទាំងមូល
១៣. ប្រើវកាំបិតស្រួចធ្វើរន្ធនៅផ្នែកសងខាងនៃបាវ – គម្លាតគឺអាស្រ័យលើប្រភេទដំណាំ
១៤. ស្រោចទឹកចំស្នូលថ្មកណ្តាលនៃបាវ រហូតទាល់តែបាវមានសំណើមល្មម
#SackGarden #HomeGarde #VerticalGarden #FoodSecurity #ClimateSmartAgriculture #FlourishingCommunities #FHCambodia