Preloader Close
Y
O
G
S
T
H
E
M
E
(+855) 23 215 046 / 23 215 047
cambodia@fh.org
Home
News
About US
PUBLICATION
Newsletter
Stories
Reports
Work with Us
Contact Us
English
Khmer
ការចុះពិនិត្យតាមដានលទ្ធផលនៃគម្រោងដែល អង្គការ អេហ្វ អេក កម្ពុជា កំពុងអនុវត្ត និងសម្រេចបានក្នុងត្រីមាសទី៣ ឆ្នាំ២០២៥
Home
ការចុះពិនិត្យតាមដានលទ្ធផលនៃគម្រោងដែល អង្គការ អេហ្វ អេក កម្ពុជា កំពុងអនុវត្ត និងសម្រេចបានក្នុងត្រីមាសទី៣ ឆ្នាំ២០២៥
យោងតាមអនុស្សរណៈយោគយល់រវាង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង អង្គការ អេហ្វ អេក កម្ពុជា នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ រួមជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប និងការិយាល័យកសិកម្មស្រុកស្វាយលើ បានចុះពិនិត្យតាមដានលទ្ធផលនៃគម្រោងដែលអង្គការ អេហ្វ អេក កម្ពុជា កំពុងអនុវត្ត និងសម្រេចបានក្នុងត្រីមាសទី៣ ឆ្នាំ២០២៥។
ការចុះពិនិត្យនេះមានគោលបំណង ដើម្បីវាយតម្លៃលទ្ធផលសកម្មភាព ពិនិត្យមើលការអនុវត្តតាមផែនការ និងសិក្សាអំពីឥទ្ធិពលរបស់គម្រោងចំពោះសហគមន៍។ ក្នុងឱកាសនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងពីសារៈសំខាន់នៃការចូលរួមរបស់អង្គការ អេហ្វ អេក ជាមួយក្រសួង មន្ទីរ និងរដ្ឋាភិបាល ក្នុងការគាំទ្រការអភិវឌ្ឍបច្ចេកទេសកសិកម្ម និងការកែលម្អជីវភាពប្រជាពលរដ្ឋ។
ការគាំទ្រនេះត្រូវបានធ្វើឡើង តាមរយៈការផ្លាស់ប្តូរ និងការអនុវត្តបច្ចេកទេសកសិកម្មវៃឆ្លាត ការបណ្តុះបណ្តាល និងការផ្តល់ឧបត្ថម្ភធាតុចូលកសិកម្មសំខាន់ៗដល់កសិករនៅក្នុងសហគមន៍។ គិតមកត្រឹមត្រីមាសទី៣ ឆ្នាំ ២០២៥ អង្គការ អេហ្វ អេក កម្ពុជា បានសហការជាមួយការិយាល័យស្រុក និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត បានបណ្តុះបណ្តាលកសិករចំនួន ៥៩០នាក់ និងចែកធាតុចូលកសិកម្មដល់ ៥០៥ កសិករ។
#MoU
#MAFF
#FHCambodia
#SmartFarming
#SustainableAgriculture
#CommunityDevelopment
Share: