នៅសប្តាហ៍នេះ យើងនឹងស្វែងយល់បន្ថែមពីការពិនិត្យ និងថែទាំក្រោយសម្រាលសម្រាប់ទារក។ ទារកគួរត្រូវបានពិនិត្យ និងថែទាំជាមួយគ្រូពេទ្យយ៉ាងហោចណាស់ ១០ដង ចាប់ពីកើតរហូតដល់ ២ឆ្នាំ។តើអ្នកដឹងទេថាក្រោយសម្រាល ទារកគួរតែពិនិត្យ និងថែទាំសុខភាពប៉ុន្មានដងជាមួយគ្រូពេទ្យជំនាញ? នៅរាល់ការពិនិត្យសុខភាពនីមួយៗ ទារកនឹងទទួលសេវាថែទាំសុខភាពផ្សេងៗ ដូចជា៖ – ទទួលបានការតាមដានលើការលូតលាស់ (ទម្ងន់/កម្ពស់) – ពិនិត្យលើស្ថានភាពសុខភាព រួមមានសញ្ញាជីវិត (កម្តៅ ជីពចរ ចង្វាក់ដង្ហើម) – ពិនិត្យរកសញ្ញាគ្រោះថ្នាក់ និងស្ថានភាពនៃការបំបៅដោះ – ការចាក់វ៉ាក់សាំង និងត្រូវផ្តល់អោយតាមអាយុគិតជាខែ – ទទួលបានការប្រឹក្សាសុខភាពដែលចាំបាច់ទៅតាមស្ថានភាពសុខភាព។ ឧទាហរណ៍៖ ការអនុវត្តលើការបំបៅទឺកដោះកូន។ សរុបជារួម វាជាការសំខាន់ណាស់ដែលការលូតលាស់ និងស្ថានភាពសុខភាពរបស់កុមារ ត្រូវបានតាមដានរហូតដល់ពួកគេមានអាយុ ២ឆ្នាំ។
#HealthTips #PNC #ChildCare FlourishingCommunities #FHCambodia