តើសួនរង្វង់ជាអ្វី? តើវាមានអត្ថប្រយោជន៍អ្វីខ្លះ?
សួនរង្វង់មានលក្ខណៈសមស្រប ពិសេសសម្រាប់ការដាំបន្លែផ្គត់ផ្គង់លក្ខណៈគ្រួសារ ជាពិសេសនៅតំបន់ខ្សត់ទឹក ឬក្នុងរដូវប្រាំង។ សួនរង្វង់ធានាបាននូវការប្រើប្រាស់ទឹកតិច ដោយសារទឹកដែលយើងបានស្រោច ត្រូវបានប្រមូលផ្តុំនៅកណ្តាលរង្វង់នៃសួន និងរក្សាសំណើមបានយូរផងដែរ ដោយសារសារធាតុ និងគម្របសរីរាង្គដែលមាននៅក្នុងរណ្តៅដែលកសិករបានអនុវត្ត ។ នៅតំបន់ដីហាប់ ឬឥដ្ឋពេក ការអនុវត្តសួនរង្វង់អាចធ្វើឱ្យដីធូរបានល្អ ហើយដំណាំលូតលាស់បានប្រសើរ។
របៀបធ្វើសួនរង្វង់
– ដំបូងគេជីករណ្ដៅជំរៅពី ២៥ ទៅ ៣០ស.ម. (២តឹកកន្លះទៅ ៣តឹក) ហើយកាយយកដីចេញ ដើម្បីយកដីមកប្រើធ្វើជារងព័ន្ធជុំវិញរណ្ដៅ។ រណ្តៅត្រូវធ្វើឱ្យមានរាងដូចបាតខ្ទះ ហើយអង្កត់ផ្ចិតរបស់មាត់រណ្តៅត្រូវមានប្រវែង ១ម៉ែត្រ។
– រងដែលមានរាងជារង្វង់ព័ន្ធជុំវិញរណ្ដៅ ត្រូវមានរាងដូចខ្នងអណ្តើក ដោយបាតរងមានទទឹង ៣តឹក កំពស់រងមានប្រវែង ២តឹកទៅ ២តឹកកន្លះ និងទទឹងរងផ្នែកខាងលើមានប្រវែង ១តឹកកន្លះ។
– បន្ទាប់ពីធ្វើសួនរួចហើយ គេបំពេញរណ្ដៅដោយប្រើសារធាតុសរីរាង្គ មានដូចជាស្លឹកឈើងាប់ ចំបើង លាមកសត្វពុកផុយ ឬ ជីកំប៉ុស្តិ៍។ល។
#ClimateSmartAgriculture #FoodSecurity #HomeGarden #KeyHoleGarden #SackGarden #FoodDietary #FHCambodia