ដើរទៅមុខជាមួយក្តីសង្ឃឹម 🌱 | កម្មវិធីតំបន់ស្វាយលើ ១ (២០១៥–២០២៥)
អង្គការ អេហ្វ អេក កម្ពុជា បានចាប់ផ្តើមអនុវត្តកម្មវិធីតំបន់ស្វាយលើ ១ នៅឆ្នាំ ២០១៥ ក្នុងស្រុកស្វាយលើ ដោយគ្របដណ្តប់លើភូមិគោលដៅចំនួន ១២ ក្នុងឃុំស្វាយលើ និងឃុំកន្ទួត។ រហូតដល់ឆ្នាំ ២០២៥ កម្មវិធីនេះបានបង្កើតផលជះវិជ្ជមានដល់៖ 👨👩👧👦 ប្រជាជនសរុប ១៣,៣៩១ នាក់ (ស្រី ៦,៨១២ នាក់) 👧 កុមារសរុប ៤,០៩៩ នាក់ (កុមារី ២,៧៩៤ នាក់) 🤝 កុមារដៃគូ ៧៤២ នាក់ (កុមារី ៤១៣ នាក់)
ក្នុងអំឡុងពេលអនុវត្តកម្មវិធី យើងបានផ្តោតលើកម្មវិធីអភិវឌ្ឍន៍សហគមន៍ចម្បងចំនួន ៤ ដូចខាងក្រោម៖ 📘 គម្រោងអប់រំ 💧 គម្រោងសុខភាព អាហារូបត្ថម្ភ និងអនាម័យទឹកស្អាត 🌾 គម្រោងសន្តិសុខស្បៀង និងការប្រកបរបរចិញ្ចឹមជីវិត 🤝 គម្រោងកៀរគរសហគមន៍ និងទំនុកបម្រុង
កម្មវិធីអភិវឌ្ឍន៍សហគមន៍នេះជាជំហានសំខាន់មួយ ក្នុងការជម្រុញការអភិវឌ្ឍន៍សហគមន៍ និងការរីកចម្រើនរបស់កុមារ គ្រួសារ និងសហគមន៍ ដែលយើងបានសហការ និងដើរជាមួយអស់រយៈពេល ១០ ឆ្នាំកន្លងមក។
#SvayLeu1AreaProgram #CommunityImpact #ChildDevelopment #FlourishingCommunities #FHCambodia