Preloader Close
Y
O
G
S
T
H
E
M
E
(+855) 23 215 046 / 23 215 047
cambodia@fh.org
Home
News
About US
PUBLICATION
Newsletter
Stories
Reports
Work with Us
Contact Us
English
Khmer
ការរៀបចំអាហារបន្ថែមសម្រាប់កុមារអាយុចាប់ពី ៦ខែ ដល់ ២៤ខែ
Home
ការរៀបចំអាហារបន្ថែមសម្រាប់កុមារអាយុចាប់ពី ៦ខែ ដល់ ២៤ខែ
បបរត្រូវផ្សំចេញពីអាហារបីក្រុម (បបរខាប់គ្រប់គ្រឿង)។ រាល់ពេលចម្អិនបបរខាប់គ្រប់គ្រឿង យើងអាចប្រើ៖
– សាច់តែមួយមុខ ដូចជាសាច់ត្រី ឬត្រីល្អិត ឬសាច់ជ្រូក ឬគោ ឬស៊ុត ឬសាច់មាន់។
– បន្លែពណ៌បៃតងចាស់ ដូចជាផ្ទី ឬត្រកួន ឬស្លឹកបាស់ ឬស្ពៃ ។ល។
– បន្លែពណ៌លឿងទុំ ដូចជាផ្លែល្ពៅ ឬដំឡូងជ្វាពណ៌លឿង ឬការ៉ុត ។ល។
– ត្រូវដាក់ប្រេងឆា ឬខ្លាញ់បន្តិចចូលក្នុងបបរ
– មិនត្រូវដាក់អំបិល ឬទឹកត្រី ឬម៉្សៅស៊ុប ឬទឹកស៊ីអីវនោះទេ។
– ត្រូវលាងដៃរបស់អ្នកឱ្យបានស្អាតជាមួយសាប៊ូ និងទឹកឱ្យបានស្អាត នៅមុនពេលចម្អិនអាហារ និងមុនពេលបញ្ចុកអាហារ។
– ត្រូវមានចានស្លាបព្រាសម្រាប់កូនម្នាក់ៗ ដាច់ដោយឡែកពីគ្នា។
– ត្រូវបញ្ចុកទៅតាមអាយុ និងបរិមាណដែលជាអនុសាសាន៍។
– ត្រូវដាក់កូននៅលើភ្លៅរបស់អ្នក ដើម្បីបញ្ចុកឱ្យសកម្ម (ត្រូវសម្លឹងចំភ្នែកកូនអ្នក លួងលោមលើកទឹកចិត្តកូនអ្នក និងចំណាយពេល ដើម្បីបញ្ចុកដោយអត់ធ្មត់ និងរហូតទាល់តែអស់បបរពីចាន)
#HealthTips #NutritiousPorridge #12to24Months #FlourishingCommunities #FHCambodia
Share: