[English Below] កាលពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ អង្គការ អេហ្វ អេក កម្ពុជា បានសហការជាមួយនាយកដ្ឋានធានាគុណភាពអប់រំ (Learning Assesements) ក្នុងការគាំទ្រវគ្គបណ្តុះបណ្តាលស្តីពី “យន្តការបច្ចេកទេសនៃតេស្តរង្វាយតម្លៃថ្នាក់ដំបូង (EGRA និងEGMA)” ដល់មន្រ្តីមន្ទីរអប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យដើម្បីប្រមូលទិន្នន័យដើមគ្រាសម្រាប់គម្រោង “លើកកម្ពស់គុណភាពអប់រំដោយប្រើបច្ចេកវិទ្យា”។ On January 09-10, 2024, FH Cambodia, in partnership with The Ministry’s Education Quality Assurance Department (EQAD)—Learning Assessments, assisted the training program focused on “Early Grade Reading Assessment. (EGRA) and Early Grade Mathematic Assessment […]
[English Below] ចូលរួមជាមួយយុវជនដែលជាគ្រូបង្រៀនស្ម័គ្រចិត្ត សម្រាប់បង្កើតឱ្យមានការបំផ្លាស់បំប្រែនៅក្នុងសហគមន៍របស់ពួកគេ! យើងមានក្លឹបកុមារចំនួន ៩៤ និងកុមារចំនួន ៣,៤៤២ បាននឹងកំពុងចូលរួមក្នុងក្លឹបកុមារ តាមរយៈអ្នកដឹកនាំវ័យក្មេងទាំងនេះ ក្នុងការលើកកម្ពស់ឱ្យមានបរិយាបន្នភាព និងការចូលរួមនៅក្នុងសហគមន៍របស់ពួកគេ។ យុវជនស្ម័គ្រចិត្តដើរតួជាអ្នកសម្របសម្រួល និងជាកាតាលីករដ៏សំខាន់ ដើម្បីនាំមកនូវការផ្លាស់ប្រែជាវិជ្ជមាន។ លើសពីនេះ អង្គការរបស់យើងបានផ្តល់ការបណ្តុះបណ្តាលដល់យុវជនដែលជាគ្រូបង្រៀនស្ម័គ្រចិត្តចំនួន ៦៣០ នាក់ រួមមានជំនាញបង្រៀន ជំនាញទន់ អក្សរ និងលេខ។ យុវជនដែលបានទទួលការបណ្តុះបណ្តាលទាំងនេះ ពួកគេនឹងអាចដឹកនាំសកម្មភាពបង្រៀនដល់កុមារដទៃទៀត ព្រមទាំងធានាបាននូវការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ។ សូមចូលរួមក្នុងការដើរតួជាកាតាលីករ សម្រាប់ការផ្លាស់ប្រែជាវិជ្ជមាន ហើយជំរុញដល់យុវជនដែលជាគ្រូបង្រៀនស្ម័គ្រចិត្តរបស់យើងនៅថ្ងៃនេះ! Join the movement of youth volunteer teachers making a difference in their communities! With 94 Children’s Clubs and 3,442 children involved, these inspiring young leaders foster […]
[English Below] កាលពីថ្ងៃទី០៥ ខែធ្នូ អង្គការ អេហ្វ អេក មានកិត្តិយសចូលរួមក្នុងកម្មវិធីលាងសាយភោជន៍ជាមួយថ្នាក់ដឹកនាំសកលរបស់សហរដ្ឋអាមេរិក ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការប្រមូលផ្តុំថ្នាក់ដឹកនាំដ៏មានឥទ្ធិពលមកពីស្ថាប័ន្ធពាក់ព័ន្ធផ្សេងៗ។ នាយកប្រតិបត្តិរបស់យើងលោក Mark Viso បានថ្លែងសន្ទរកថាបើក ព្រមទាំងបានថ្លែងពីផលជះជាវិជ្ជមានរបស់អង្គការ អេហ្វ អេក និងវិធីសាស្ត្រដែលយើងធ្វើការ រួមទាំងចែករំលែកពីសេចក្តីថ្លែងរួមថ្មីពីការងាររបស់យើង ដោយមានការចូលរួមពីសំណាក់រដ្ឋលេខាធិការសហរដ្ឋអាមេរិក Blinken ។ លោក Mark Viso បានថ្លែងថា “អង្គការ អេហ្វ អេក ជឿថា យើងត្រូវការការរួមចំណែកពីអ្នកទាំងអស់គ្នា ដើម្បីស្វែងរកដំណោះស្រាយនៅលើបញ្ហាប្រឈមដ៏ស្មុគស្មាញបំផុតនៃជីវិតមនុស្ស” ។ នោះហើយជាមូលហេតុដែលយើងធ្វើការរួមគ្នាជាមួយសហគមន៍ដែលយើងបម្រើ ថ្នាក់ដឹកនាំមូលដ្ឋាន ម្ចាស់ជំនួយ អ្នកវិនិយោគ និងទាំងដៃគូររដ្ឋាភិបាល ក៏ដូចជាវិស័យឯកជន ដើម្បីធានាថា សហគមន៍ទទួលបានដំណោះស្រាយ មានធនធាន និងជំនាញ ដើម្បីឱ្យពួកគេទទួលបាននូវភាពធន់ប្រឈមនឹងបញ្ហាដែលកើតឡើង។” On 5 December, FH had the honor of co-chairing the U.S. Global […]
[English Below] សំណួរ៖ តើអង្គការ Food for the Hungry (FH) ចាប់ផ្តើមធ្វើការក្នុងប្រទេសកម្ពុជានៅពេលណា? សូមជ្រើសរើសចម្លើយដែលត្រឹមត្រូវ៖ ក) នៅឆ្នាំ១៩៩០ ផ្តោតទៅលើកម្មវិធីជំនួយសង្គ្រោះដល់ជំរុំជនភៀសខ្លួនក្នុងសម័យសង្គ្រាមស៊ីវិល។ ខ) នៅឆ្នាំ១៩៩១ ផ្តោតទៅលើកម្មវិធីជំនួយសង្គ្រោះដល់ជំរុំជនភៀសខ្លួននៅភាគខាងត្បូងនៃប្រទេសកម្ពុជា។ គ) នៅឆ្នាំ១៩៩២ ផ្តោតទៅលើកម្មវិធីជំនួយសង្គ្រោះដល់ជំរុំជនភៀសខ្លួននៅភាគខាងជើងនៃប្រទេសកម្ពុជា។ ចម្លើយ ក៖ គឺជាចម្លើយដែលត្រឹមត្រូវ។ Question: When did Food for the Hungry (FH) begin working in Cambodia? Please choose the correct answer: A) In 1990, by providing Relief and Aid Programs to those living in refugee camps […]
[English Below] គ្រួសាររបស់អ្នកស្រី សិទ្ធ ធ្លាប់រស់នៅក្នុងវដ្តនៃភាពក្រីក្រ។ ស្របនឹងឱកាសការងារមានកម្រិត ហើយលទ្ធភាពទទួលបានការអប់រំតិចតួច ជាហេតុធ្វើឱ្យពួកគាត់ជាប់គាំងនឹងបញ្ហានោះ។ ដោយអស់សង្ឃឹមក្នុងការស្ដារស្ថានភាពរស់នៅឱ្យប្រសើរឡើង អ្នកស្រី សិទ្ធ និងស្វាមីបានបង្ខំចិត្តបញ្ជូនកូនប្រុសច្បងទៅធ្វើចំណាកស្រុកនៅប្រទេសថៃ ដើម្បីស្វែងរកការងារធ្វើ ខណៈបញ្ជូនកូនប្រុសបន្ទាប់ទៅបួសជាព្រះសង្ឃ។ វាជាជម្រើសដ៏ពិបាកមួយ ប៉ុន្តែពួកគាត់ជឿថា វាជាឱកាសតែមួយគត់ ក្នុងការគេចចេញពីភាពក្រីក្ររបស់ពួកគាត់។ តាមរយៈវិធីសាស្រ្តរបស់អង្គការអេហ្វ អេក ក្នុងការបំផ្លាស់បំប្រែសហគមន៍ទាំងមូល ឥឡូវនេះលោកស្រី សិទ្ធ មានឱកាសដោះស្រាយឫសគល់នៃបញ្ហាភាពក្រីក្ររបស់គាត់។ តាមរយៈការចូលរួមជាអ្នកស្ម័គ្រចិត្អអប់រំនៅក្នុងក្រុមក្តីសង្ឃឹម និងចូលរួមយ៉ាងសកម្មក្នុងគំនិតអភិវឌ្ឍន៍ផ្តួចផ្តើមសហគមន៍ គាត់មិនត្រឹមតែអាចទទួលបានជំនាញថ្មីៗក្នុងវិស័យអប់រំពីអ្នកជិតខាងជុំវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឱកាសបានចូលរួមក្នុងកម្មវិធីសន្តិសុខស្បៀង និងការបណ្តុះបណ្តាលទាក់ទងនឹងការប្រកបរបរចិញ្ចឹមជីវិតរបស់អង្គការ អេហ្វ អេក ព្រមទាំងបានរៀនពីបច្ចេកទេសកសិកម្មថ្មីៗក្នុងការចិញ្ចឹមសត្វ និងការធ្វើសួនដំណាំតាមផ្ទះផងដែរ។ ការនេះមិនត្រឹមតែជំរុញឱ្យគាត់ទទួលបានចំណេះដឹង និងកែលម្អដល់ការប្រកបរបរចិញ្ចឹមប៉ុណ្ណោះទេ ថែមទាំងផ្តល់អំណាចដល់គ្រួសាររបស់គាត់ ក្នុងការកំណត់ឬសគល់នៃបញ្ហា និងដោះស្រាយបញ្ហាប្រឈម និងតម្រូវការចាំបាច់ទាំងនោះជាមួយគ្នាដែរ។ Mrs. Sith’s family was trapped in a cycle of poverty. With limited job opportunities and little […]
[English Below] តើអ្នកដឹងទេថាមនុស្សជាង ៣.៥ ពាន់លាននាក់នៅតែមិនទាន់គ្រប់គ្រងអនាម័យប្រកបដោយសុវត្ថិភាព រួមទាំងមនុស្សចំនួន ៤១៨ លាននាក់ដែលអនុវត្តការបន្ទោរបង់ពាសវាលពាសកាល? ជាមួយនឹងស្ថិតិដ៏គួរឱ្យព្រួយបារម្ភនេះត្រូវបានចេញផ្សាយក្នុងរបាយការណ៍ឆ្នាំ២០២២ ដែលបោះពុម្ពដោយអង្គការ WHO/UNICEF។ វិបត្តិនេះមិនត្រឹមតែប៉ះពាល់ដល់សុខភាព និងសុខុមាលភាពរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានផលវិបាកយ៉ាងខ្លាំងដល់សហគមន៍ និងបរិស្ថានទាំងមូល។ នៅក្នុងអត្ថបទនេះ យើងនឹងស្វែងយល់ពីតម្រូវការបន្ទាន់នៅក្នុងតំបន់គម្រោងមួយរបស់អង្គការ អេហ្វ អេក ក្នុងការដោះស្រាយបញ្ហាអនាម័យនេះ ក្រោមកិច្ចសហការដោះស្រាយពីសំណាក់រដ្ឋាភិបាល អង្គការក្នុងស្រុក និងអង្គការមិនមែនរដ្ឋាភិបាល។ សេចក្តីផ្តើម ឃុំគោកមន ក៏ដូចជាតំបន់ជនបទជាច្រើនក្នុងប្រទេសកម្ពុជា បានជួបប្រទះបញ្ហាជាច្រើនទាក់ទងនឹងលទ្ធភាពទទួលបានប្រព័ន្ធទឹកស្អាត និងសម្ភារៈបរិក្ខារអនាម័យនៅមានកម្រិត ដែលជាផ្នែកមួយនៃឧបសគ្គរារាំងដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់សហគមន៍។ ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីអង្គការ អេហ្វ អេក កម្ពុជា (FH Cambodia) អង្គការស៊ីដូ (CIDO) និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត (PDRD) បញ្ហាប្រឈមទាំងនេះត្រូវបានដោះស្រាយ ដែលនាំទៅដល់សមិទ្ធិផលសំខាន់ៗ សម្រាប់ឆ្ពោះទៅរកស្ថានភាពគ្មានការបន្ទោរបង់ពាសវាលពាសកាល (ODF) នៅក្នុងឃុំគោកមន ស្ថិតក្រោមកិច្ចសហការរវាងស្ថាប័នទាំងបីក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ជាពិសេសប្រព័ន្ធទឹកស្អាត និងសម្ភារៈបរិក្ខារអនាម័យត្រូវបានអនុវត្តនៅក្នុងឃុំ។ ដោយពីមុនសហគមន៍ត្រូវពឹងផ្អែកលើប្រភពទឹកដែលមានជាតិកខ្វក់ដែលអាចចម្លងជំងឺ។ ការផ្តល់ទឹកស្អាតមិនត្រឹមតែធ្វើឱ្យសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងជួយឱ្យពួកគេអាចចូលរួមក្នុងសកម្មភាពបង្កើតប្រាក់ចំណូលបានយ៉ាងងាយស្រួលផងដែរ។ ការផ្ចង់ផ្តើមនៃកិច្ចសហប្រតិបត្តិការ […]
[English Below] ចូលរួមវេទិកានៃគម្រោងកម្មវិធីនៅតំបន់ពួក ខណៈដែលយើងផ្តល់អំណាចដល់សហគមន៍ និងបង្កើតកន្លែងមានសុវត្ថិភាពជាងមុន តាមរយៈវេទិការបស់យើងស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងអំពើហិង្សាផ្តោតលើយេនឌ័រ។ ការផ្តល់សិទ្ធិអំណាចដល់សហគមន៍៖ តើវេទិកានៃគម្រោងកម្មវិធីនៅតំបន់ពួកកំពុងបង្កើតកន្លែងដែលមានសុវត្ថិភាពជាងមុនដោយរបៀបណា? នៅក្នុងពិភពលោកដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅសព្វថ្ងៃនេះ វាចាំបាច់ណាស់សម្រាប់សហគមន៍ក្នុងការរួមគ្នា និងដោះស្រាយកង្វល់ដែលកំពុងកើតមាន។ នោះហើយជាអ្វីដែលវេទិកានៃគម្រោងកម្មវិធីនៅតំបន់ពួកបានសហការជាមួយគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ (CCWC) អ្នកដឹកនាំសហគមន៍ និងប៉ូលីសមូលដ្ឋាន ក្នុងគោលបំណងដើម្បីសម្របសម្រួលក្នុងការរៀបចំវេទិកានេះឡើងនៅក្នុងឃុំត្រីញ័រ ឃុំរើល និងឃុំល្វា កាលពីសប្តាហ៍មុន។ វេទិកានេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ការយល់ដឹងរបស់សហគមន៍ និងការស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមដែលឃុំទាំងនេះជួបប្រទះប្រកបដោយប្រសិទ្ធភាព។ សារៈសំខាន់នៃការកៀរគរសហគមន៍៖ ការកៀរគរសហគមន៍ក្នុងជំនួបពិភាក្សា និងដំណើរការនៃការសម្រេចចិត្តណាមួយ គឺជាកត្តាសំខាន់ក្នុងការកសាងសង្គមឱ្យរឹងមាំ និងមានភាពធន់។ គម្រោងកម្មវិធីនៅតំបន់ពួកទទួលស្គាល់ថា នេះជាមូលហេតុដែលពួកគេរៀបចំវេទិកានេះឡើង ដើម្បីបង្កើតជាវេទិកាមួយ ក្នុងការផ្តល់ឱ្យសមាជិកសហគមន៍ ថ្នាក់ដឹកនាំមូលដ្ឋាន និងអ្នកពាក់ព័ន្ធ លើកឡើងពីកង្វល់ទាំងឡាយរបស់ពួកគេ ចែករំលែកគំនិត និងធ្វើការរួមគ្នា ដើម្បីស្វែងរកដំណោះស្រាយ។ ដំណោះស្រាយរួម៖ គម្រោងកម្មវិធីនៅតំបន់ពួកយល់ថា ការដោះស្រាយកង្វល់ទាំងនេះទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា។ តាមរយៈការកៀរគរសមាជិកសហគមន៍ ថ្នាក់ដឹកនាំមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីស្វែងរកដំណោះស្រាយរួម ដែលនឹងផ្តល់ផលជះជាវិជ្ជមានរយៈពេលយូរ។ Join the Puok Area Program’s Forum as we […]
🙏 Our hearts go out to Japan as they face the aftermath of a devastating 7.6 magnitude earthquake. 🌊 The Japan Meteorological Agency has issued tsunami warnings, and now is the time to come together and send our thoughts and prayers to the people of Japan during this challenging time. 🙌 #JapanEarthquake #TsunamiWarning #PrayForJapan🇯🇵
[English Below] អង្គការ អេហ្វ អេក កម្ពុជា ផ្តល់អាទិភាពចម្បងលើការបង្កើតភាពជាដៃគូរឹងមាំជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ ដើម្បីដោះស្រាយបញ្ហាក្នុងស្រុកប្រកបដោយប្រសិទ្ធភាព។ តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ យើងអាចបង្កើតដំណោះស្រាយប្រកបដោយនិរន្តរភាព ដែលជួយសម្រួលដល់ជីវិតរស់នៅរបស់សហគមន៍ដែលយើងបម្រើ។ អង្គការ អេហ្វ អេក កម្ពុជា បានចូលរួមកិច្ចប្រជុំថ្នាក់ក្រោមជាតិនាពេលថ្មីៗនេះ ដើម្បីជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព” ស្របតាមផែនការអនុវត្តកម្មវិធីកៀរគរសហគមន៍ និងទំនុកបម្រុងរបស់យើង។ បុគ្គលិករបស់យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ និងបានសហការជាមួយមន្ត្រីនគរបាល ដើម្បីផ្សព្វផ្សាយគោលនយោបាយនេះដល់សហគមន៍នៅតំបន់ស្វាយលើ។ ការប្តេជ្ញាចិត្តរបស់អង្គការ អេហ្វ អេក កម្ពុជា ធ្វើឡើងដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងស្របតាមគោលដៅនៃគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព”។ ការផ្តោតសំខាន់របស់យើង គឺផ្តល់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋាន និងបង្កើនភាពធន់របស់ពួកគេ ដើម្បីជម្នះបញ្ហាប្រឈមដែលកើតមាន។ FH Cambodia places a high priority on establishing strong partnerships with local authorities and communities in order to effectively […]
Recent Comments