រយៈពេល ៦សប្តាហ៍ ឬ ៤២ថ្ងៃក្រោយសម្រាលគឺជាពេលវេលាដ៏សំខាន់មួយ ដែលត្រូវប្រាកដជាក់ថា ទាំងម្តាយ និងទារកមានជីវិតរស់រាន និងការរីកលូតលាស់របស់ទារកប្រកដដោយសុខភាពល្អ ព្រមទាំងសុខភាពរបស់ស្រ្តីជាម្តាយមានភាពល្អប្រសើរឡើងវិញទាំងផ្លូវកាយ និងផ្លូវចិត្ត។
ខាងក្រោមនេះជាសកម្មភាពសំខាន់ៗ ដែលស្ត្រីក្រោយសម្រាល និងអ្នកថែទាំគួរអនុវត្តតាម៖
១. បំបៅកូនដោយទឹកដោះម្តាយឱ្យបានញឹកញាប់។
២. សម្រាកឱ្យបានគ្រប់គ្រាន់។
៣. ត្រូវមានអ្នកថែទាំយ៉ាងហោចណាស់ម្នាក់នៅជិតនឹងស្រ្តី ដើម្បីជួយស្រ្តីព្រមទាំងផ្តល់កាថែទាំក្នុងកំឡុងពេល២៤ម៉ោងដំបូងក្រោយសម្រាល។
៤. ទទួលទានអាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ដូចជាត្រី សាច់ បន្លែ ផ្លែឈើ បាយ និងបរិភោគទឹកឱ្យបានច្រើនយ៉ាងតិច ៨កែវក្នុង១ថ្ងៃ (២លីត្រ)។
៥. ត្រូវងូតទឹកសម្អាតខ្លួនប្រាណរួមទាំងទ្វារមាសផងដែរ ផ្លាស់ប្តូរសំឡីអនាម័យ ៤ ទៅ ៦ម៉ោងម្តង ឬញឹកញាប់តាមតម្រូវការ។
៦. ប្រសិនបើស្ត្រីមានសុខភាពល្អប្រក្រតី ស្ត្រីអាចចាប់ផ្តើមឈរ និងដើរដោយប្រុងប្រយ័ត្ន ក្រោយមកអ្នកអាចដើរ និងធ្វើលំហាត់ប្រាណថ្នមៗ។
៧. ត្រូវជៀសវាងការរួមភេទក្នុងកំឡុងពេល ៦សប្តាហ៍ក្រោយសម្រាល (រហូតទ្វារមាសបានជាសះស្បើយ) ព្រោះអាចបង្កឱ្យមានរបួស និងឆ្លងមេរោគ។
៨. ផ្តល់ការលើកទឹកចិត្ត និងគាំទ្រដល់ស្រ្តី ដើម្បីជួយស្រ្តីបញ្ចៀស ឬកាត់បន្ថយនូវជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល។
#HealthTips #PNC #MotherCare #FlourishingCommunities #FHCambodia